មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

លទ្ធផលបូកសរុបឆមាសទី១ ឆ្នាំ២០១៧ មានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ជិត១ពាន់នាក់ របួសជិត៣ម៉ឺននាក់ នឹងរកឃើញអ្នកស្រវឹងពេលបើកបរ ចំនួន២ពាន់នាក់

ចេញផ្សាយថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ភ្នំពេញ៖ យោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាព ចរាចរណ៍ផ្លូវគោក បានអញ្ជើញដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផល ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឆមាសទី១ ឆ្នាំ២០១៧ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តម ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងជាអនុប្រធាន ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាន នគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការរាជធានី-ខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។

យោងតាមរបាយការណ៍ បូកសរុបលទ្ធផលនៃការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០១៧ បានបង្ហាញថា ក្រុមការងារ បានត្រួតពិនិត្យយានយន្ដសរុប ១,៥៧៥,៦៤៦គ្រឿង ក្នុងនោះ រកឃើញយានយន្ដល្មើស ចំនួន ១៦៩,៧៣១គ្រឿង ធ្វើការអប់រំ ចំនួន៤៨,៦៣៤គ្រឿង និងធ្វើការពិន័យ ចំនួន១២១,០៩៧គ្រឿង ក្នុងនោះទទួលបានប្រាក់ពិន័យចំនួន ២,៦៧៧,៨២០,០០០រៀល។

របាយការណ៍បន្ដថា ការត្រួតពិនិត្យជាតិស្រវឹង បានបន្ដយ៉ាងសកម្ម ដោយរកឃើញ អ្នកបើកបរមានជាតិស្រវឹងចំនួន២,០០០នាក់ ហើយឃាត់ខ្លួនបញ្ជូនសំណុំរឿង ទៅតុលាការ ចំនួន១៧៧នាក់ « អ្នកបើករថយន្ដ២២នាក់ និងអ្នកបើកម៉ូតូ១៥៥នាក់ »។ ការត្រួតពិនិត្យសារធាតុញៀន លើកអ្នកបើកបរ ចំនួន១៦២នាក់ រកឃើញសារធាតុញៀន ចំនួន២៥នាក់ ក្នុងនោះអ្នកបើករថយន្ដ ចំនួន១៨នាក់។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង នៅពាក់កណ្ដាលឆ្នាំ ២០១៧នេះ មានចំនួន ១,៨៨៣ លើក បណ្ដាលឲ្យស្លាប់ ៩១៩នាក់ និងរបួស ២,៩៨២នាក់ ដែលស្លាប់ភាគច្រើន នៅរាជធានីភ្នំពេញ ៩៩នាក់ ខេត្តកណ្ដាល ៨០នាក់ និងខេត្តបន្ទាយមានជ័យ ៦៨នាក់។

មូលហេតុដែលបង្ក ឲ្យមានគ្រោះថ្នាក់នេះ រួមមាន ការបើកបរលើសល្បឿនកំណត់ ៣៨% មិនគោរពសិទ្ធិ១៦% មិនប្រកាន់ស្ដាំ១២% ស្រវឹង១១% វ៉ាជែង១០% បត់១០% កត្កាយានយន្ដ៣% ងងុយ១% និងកត្កាផ្លូវ១%។ បើប្រៀបធៀប រយៈពេលដូចគ្នា កាលពីឆ្នាំ២០១៦ គឺកើនឡើង១៦លើក ហើយអ្នកស្លាប់កើន ១១នាក់ តែអ្នករងរបួសថយ២៨២នាក់។

សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ចំនួនអ្នកស្លាប់ បើប្រើប្រៀបធៀប រយៈពេល ៦ខែដើមឆ្នាំ២០១៧ នេះ បើធៀប នឹងរយៈពេល ៦ខែដើមឆ្នាំ២០១៦ គឺអ្នកស្លាប់ តែ៦នាក់ទេ ចាត់ទុកថា លទ្ធផលដែលយើងបានខិតខំធ្វើនេះ គឺវាស្ថិតនៅដដែល វាអត់មានអីប្រែប្រួលទេ។

មូលហេតុបង្កគ្រោះថ្នាក់រួមមាន ការបើកបរលើសល្បឿនកំណត់ ៣៦% មិនគោរសិទ្ធិ១៦% មិនប្រកាន់ស្តាំ១២% ស្រវឹង១១% វ៉ាជែង១០% បត់១០% កត្តាយានយន្ត៣% ងងុយដេក១% និងកត្តាផ្លូវ១%។ នៅក្នុងចំណោមអ្នកស្លាប់ ៩១៩នាក់ ភាគច្រើនជាអ្នកជិះម៉ូតូ មានចំនួន ៦៩៦នាក់ ស្មើ៧៦% « ប្រភេទ១២៥សេសេចុះក្រោម » ក្នុងនោះ មិនពាក់មួកសុវត្ថិភាព មានចំនួន ៥៧១នាក់ ស្មើ៨២% ហើយសម្តេចក្រឡាហោម បានលើកឡើងទាក់ទង ការបើកបរលើសល្បឿន យើងត្រូវខិតខំរកវិធានការ។

សម្តេចក្រឡាហោម បានស្នើឲ្យក្រសួងប្រៃសនីយ៍ ទូរគមនាគមន៍ ជម្រុញការផ្សព្វផ្សាយ តាមទូរស័ព្ទ អំពីសុវត្ថិភាពតាមដងផ្លូវ របៀបរៀបរយតាមដងផ្លូវសាធារណៈ និងពិនិត្យឡើងវិញ ការបំពាក់ផ្លាកសញ្ញា គ្រឿងសញ្ញា និម្មិតសញ្ញា ដើម្បីដោះស្រាយ ការកកស្ទះ និងបន្ថយល្បឿន ព្រមទាំងដាក់ភ្លើងបំភ្លឺ ចំណាំងផ្លាតនៅរបាំងបែងចែកទ្រូវផ្លូវ ហើយហេដ្ឋារចនាសម្ព័ន្ធ យើងធ្វើច្រើន ប៉ុន្តែ វាមិនស្របជាមួយ នឹងកំណើនយានយន្ត ពិសេស នៅរាជធានីភ្នំពេញ៕

sdr

Share on Facebook