ចេញផ្សាយថ្ងៃច័ន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តព្រះសីហនុ ៖ មកទល់ថ្ងៃនេះ ដីព្រៃនៅកោះរុង នៅតែរងនូវការ កាប់បំផ្លាញ យ៉ាងរង្គាល ពីសំណាក់ឈ្មួញ មានលុយ មានអំណាច ទន្ទ្រានយកធ្វើជាកម្មសិទ្ធ ផ្ទាល់ខ្លួន ជាហេតុធ្វើអោយព្រៃឈើ នៅតំបន់កោះរុង ក្លាយជាវាលរហោស្ថាន។ ករណីនេះ ថ្នាក់ក្រោមជាតិ មិនត្រូវមើលរំលងទេ។
បើតាមមន្ត្រីរាជការ នៅខេត្តព្រះសីហនុ បានឲ្យដឹងថា ដីនៅលើកោះរុង ត្រូវបានទិញលក់ យ៉ាងអនាធិប្បតេយ្យ ពីសំណាក់ឈ្មួញ មានលុយ មានអំណាច មានការសហការ នឹងឃុបឃិត ជាមួយមេភូមិ ចៅសង្កាត់ ចៅសង្កាត់រងទី១ និងទី២ និងមន្ត្រីមួយចំនួន ដែរគ្រប់គ្រងនៅកោះរុង ដែលបណ្តាលអោយ មានការកាប់រានព្រៃ យ៉ាងអនាធិប្បតេយ្យ ដោយមន្ត្រីមានលុយ មានអំណាច ទាំងនេះ បានជួលកម្មករ កាប់រានព្រៃ និង រំលោភយកដីឆ្នេរ ហើយធ្វើផ្ទះតូចៗ និងជួលកម្មករ ពីខាងក្រៅមកយាម ប្រើជារូបភាពបំភាន់ភ្នែក ថាជាពលរដ្ឋក្រីក្រ នឹងជាប្រជាប្រជាពលរដ្ឋនៅទីនេះ ហើយមិនតែប៉ុណ្ណោះ មានកំលាំងចាំ ជួយកាងពីក្រោយទៀតផង។
សកម្មភាព នឹងទង្វើទាំងនេះ ត្រូវបានបាន គេមើលឃើងថា វាផ្ទុយទាំងស្រុង ពីការអះអាង របស់លោក យន្ត មីន អភិបាល ខេត្តព្រះសីហនុ ទាំងស្រុង ដែលព្រមាន ថានឹងចាត់វិធានការ តាមផ្លូវច្បាប់ ទៅលើអ្នកជាប់ពាក់ព័ន្ធ សកម្មភាពទិញលក់ និងចូលទៅកាប់ ទន្ទ្រានដីព្រៃថ្មីៗ នឹងត្រូវប្រឈម ការផ្តន្ទាទោស ជាប់គុកច្រវ៉ាក់។ ជាងនេះទៅទៀត លោកអភិបាលខេត្ត ក៍បានប្រកាស មិនទទួលស្គាល់ ចំពោះសកម្មភាពទិញលក់ដីព្រៃ ដែលជនអនាធិបតេយ្យ ឃុបឃិតកាប់រាន ដីព្រៃរដ្ឋហាមឃាត់ខុសច្បាប់ នៅលើសង្កាត់កោះរ៉ុង នោះទេ។ ពាក់ព័ន្ធការលើកឡើង របស់លោកអភិបាលនេះ មហាជនជាច្រើន បានលើកឡើងផងដែរថា? ករណីននេះ លោកអិបាលខេត្ត ពិតជាមិនបានជ្រាប រឿងកើតឡើយទាំងនេះ ឬមួយយ៉ាងណា?៕