លោក ជូ កុល្លា រងការរិះគន់ពីមន្ត្រីក្រោមឱវាទថា? អាងឥទ្ធិពលឪពុកក្មេក ពាក់ផ្កាយ៣ នៅក្រសួងការពារជាតិ ប្រព្រឹត្តអំពើពុករលួយគ្មានញញើត?

ចេញផ្សាយថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តកំពង់ធំ ៖ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ​ខេត្តកំពង់ធំ ត្រូវបាន​មន្ត្រីក្រោមឱវាទ​ ​គ្រោង​ប្រមូល​ផ្ដុំគ្នា​ ធ្វើបាតុកម្ម​ប្រឆាំង​ ទៅលើប្រធានមន្ទីរូបនេះ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ដើម្បី​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​ ចាត់វិធានការ​ដោះស្រាយ​ រាល់​បញ្ហា​ដែល​កើតឡើង​។

បើយោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ពក់ព័ន្ធទៅនឹងមន្ត្រី នៅក្នុងមន្ទីរសាធារណការ នឹងដឹកជញ្ជូន ខេត្តកំពង់ធំ គ្រោងប្រមូលផ្ដុំគ្នា ធ្វើបាតុកម្មនេះ ដោយពួកគេចោទប្រកាន់ លោក ជូ កុល្លា ប្រធានមន្ទីរថា? បានប្រព្រឹត្តអំពើពុករលួយ ដោយក្នុងរយៈពេល ​ជាង​២​ឆ្នាំ​ កន្លងទៅនេះ​ លោក ជូ កុល្លា យកលុយ ​ដែល​បាន​ពី​ការប្រព្រឹត្ត​អំពើពុករលួយ ​ទៅ​ទិញ​គ្រឿងចក្រ និង​សម្ភារៈ​ផ្សេងៗ​ សម្រាប់​ផលប្រយោជន៍​ផ្ទាល់ខ្លួន?។

ប្រភពរាយការណ៍បានបន្តថា ករណីកើតមានអំពើពុករលួយនេះ ក៍ត្រូវបានមន្ត្រីមន្ទីរសាធារណការ បើក​កកាយ​ រឿងពុករលួយ ជា​បន្តបន្ទាប់​ នឹងបានទម្លាយភាពមិនប្រក្រតី របស់លោក ជូ កុល្លា មកលាតត្រដាង ដល់អ្នកព័ត៌មាន ក្នុងគោលបំណង ដើម្បី​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូនបាន​ដឹងឮ​ និង​ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ មិនទាន់​ឃើញ​លោក ស៊ុន ចាន់ថុល ចាត់វិធានការ​ លើ​លោក ជូ កុល្លា នៅឡើយ​ទេ ហើយ​បែរជា​បណ្ដោយ ​ឲ្យ​មន្ត្រី​រូបនេះ ​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​?។

ប្រភពបានបញ្ជាក់ថា ទន្ទឹមនឹងនេះ​ លោក ជូ កុល្លា បាន​តម្រូវ​ឲ្យ​មន្ត្រី​ តាម​ការិយាល័យ​ជំនាញ​ បំប៉ោង​គម្រោង ​ចំណាយ​ផ្សេងៗ ជាពិសេស​ គម្រោង​ជួសជុល​ផ្លូវ​ ឬ​ធ្វើ​ផ្លូវ​ ដើម្បី​យកលុយ​ មក​ទូទាត់​ ទៅនឹង​ការចំណាយ​ ទិញ​គ្រឿងចក្រ​?។ មន្ត្រី​ការិយាល័យ​ជំនាញ​ ផ្នែក​ផ្លូវថ្នល់​ ត្រូវ​ជួល​គ្រឿងចក្រ​ របស់លោក ជូ កុល្លា មកប្រើប្រាស់​ ក្នុងការ​ធ្វើ​ផ្លូវ និង​ជួសជុល​ផ្លូវ ហើយ​តម្លៃ​ នៃ​ការជួល​គ្រឿងចក្រ​នោះ ​ខ្ពស់ជាង​ការជួល​គ្រឿងចក្រ​ ពី​ក្រុមហ៊ុន​ឯកជនទៀត?​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​មន្ត្រី​តាម​ការិយា
ល័យ​ជំនាញ​ បំប៉ោង​គម្រោង​ចំណាយ ហើយ​ប្រមូលបាន​លុយ​គ្រប់គ្រាន់​ សម្រាប់​ទូទាត់​ថ្លៃ​គ្រឿងចក្រ​នោះ គឺ​គ្រឿងចក្រ​ ត្រូវ​ក្លាយជា​កម្មសិទ្ធិ​ របស់លោក ជូ កុល្លា មិនមែនជា​កម្មសិទ្ធិ រ​បស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ ខេត្តកំពង់ធំ​នោះទេ​? ។

មន្ត្រីរាជការ​ នៃ​មន្ទីរ​សាធារណការ ​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​លោក ជូ កុល្លា កំពុង​យក​មន្ទីរ​សាធារណការ​ ខេត្តកំពង់ធំ ធ្វើជា​ក្រុមហ៊ុន​ នឹងជា​កម្មសិទ្ធិ​ផ្ដាច់មុខ ​របស់ខ្លួន​ ដើម្បី​ប្រមូល​ផលប្រយោជន៍​ តាមរបៀប​ពុករលួយ ​យ៉ាង​គឃ្លើន?​។ ការដែល​លោក ជូ កុល្លា ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​អាង​ឥទ្ធិពល ឪពុកក្មេក​របស់ខ្លួន​ ជា​មន្ត្រីជាន់ខ្ពស់​ ក្នុង​ក្រសួងការពារជាតិ ដែល​ចាំ​ជួយ​ការពារ​ គ្រប់ពេលវេលា?​។

ប្រភព​ដែល​ស្និទ្ធ​ នឹង​លោក ជូ កុល្លា បាន​ឲ្យ​ដឹងថា ប្រធាន​មន្ទីរ​សាធារណការ​ ខេត្តកំពង់ធំ​រូបនេះ មាន​ឪពុកក្មេក​ ឈ្មោះ ឈុំ សុជាតិ ពាក់​ផ្កាយ​៣ និង​ជា​អ្នកនាំពាក្យ​ ក្រសួងការពារជាតិ​ផងដែរ? ហេតុនេះហើយ​ទើប​លោក ជូ កុល្លា ហ៊ាន​ធ្វើ​អ្វីៗ ​តាម​អំពើ​ចិត្ត​?។ សូម្បីតែ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ក៏ត្រូវ​លោក ជូ កុល្លា ហ៊ាន​ផ្គើន​ដាក់​ដែរ? ព្រោះ​លោក ជូ កុល្លា អាង​មាន​ឪពុកក្មេក​ ជា​ខ្នងបង្អែក​រឹងមាំ​?។ ជាងនេះទៅទៀត​ លោក ជូ កុល្លា កំពុង​ប្រើ​អំណាច​ ដកហូត​តំណែង​មន្ត្រីក្រោមឱវាទ ​ស្រេច​តែ​អំពើ​ចិត្ត ហើយ​តែង
តាំង​បក្ខពួក​របស់ខ្លួន​ ឲ្យ​កាន់តំណែង​សំខាន់ៗ​ទាំងនោះ​ ដើម្បី​ងាយស្រួល​ប្រមូល​លុយ​ តាមរបៀប​ពុករលួយ​ ដោយ​គ្មាន​នរណា​ហ៊ាន​រិះគន់ឡើង​។​

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មួយ​រយៈពេល​កន្លងទៅ​នេះ​ ប្រធានការិយាល័យ​ដឹកជញ្ជូន ដែល​ពុំមាន​កំហុស​ អ្វី​ទាំងអស់​ បែរជា​ត្រូវ​ លោក ជូ កុល្លា ដក​ចោល​ឆៅៗ ​ដោយ​មិន​គិត ពី​អតីតភាព​ការងារ ឬ​បទពិសោធន៍​ ការងារ​ច្រើន​ឆ្នាំ​នោះទេ​។ រឿងអាស្រូវ​ពុករលួយ​របស់ លោក ជូ កុល្លា ប្រធាន​មន្ទីរ​សាធារណការ​ខេត្តកំពង់ធំ នៅមាន​ជាច្រើន​វគ្គ​ទៀត​ ដែលអង្គភាព ​គេហទំព័រ CSN នឹង​លើក​យកមក​ចុះផ្សាយ​ជូន​ ប្រិយមិត្ត​អ្នកអាន​ជា​បន្តបន្ទាប់​។

ទោះយ៉ាងណា ការលើកឡើងខាងលើ មកទល់ថ្ងៃនេះ អង្គភាព CSN ពុំអាចស្វែងរក សំការបកស្រាយពន្យល់បំភ្លឺ ពីលោក ជូ កុល្លា ប្រធានមន្ទីសាធារណការនឹងដឹកជញ្ជូន ខេត្តកំពង់ធំបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ហេតុនេះអង្គភាពយើង រងចាំការទទួលការបកស្រាយពីសាមីខ្លួន នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយ៌ចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author