លោក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាប មានយីអ៊ុនខ្ពស់ បានឡើងជាស្នងការខេត្តសៀមរាប ជំនួសលោក ហ៊ូ វ៉ាន់នី នៅថ្ងៃស្អែកនេះ

ចេញផ្សាយថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ ប្រភពរាយការណ៍ ពីខេត្តសៀមរាប បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋ មន្ត្រីរាជការ នឹងសមត្ថកិច្ច នៅខេត្តសៀមរាប មួយចំនួន បានលើកឡើង នឹងជជែកគ្នាតាមតុការហ្វេ ហាក់មានការភ្ញាក់ផ្អើល ខណៈលោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ត្រូវបានផ្លាស់ប្តូរ ផ្ទេរភារកិច្ច ទៅជាអនុប្រធាន នាយកដ្ឋាន នគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ ដោយតែងតាំងលោក ទិត្យ ណារ៉ុង អធិការនគរបាល ក្រុងសៀមរាប មកជាស្នងការជំនួសវិញ នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០១៧ ស្អែកនេះ។

បើតាមប្រភពពីមន្ត្រីនគរបាល នៅស្នងការដ្ឋាន នគរបាលសៀមរាប បានឲ្យដឹងថា ហេតការណ៍នេះ បានកើតឡើង ក្រោពីមានបញ្ហា ជម្រោងជម្រាស រង្គោះរង្គើ ជាច្រើន ដោយលោកឧត្តមសេនីយ៍ត្រី​​​ ហ៊ូ​ វ៉ាន់នី​ ស្នងការថ្មី លោកបានបើកយុទ្ធនាការ លុបបំបាត់ល្បែងសុីសង បង្រ្កាបបទល្មើសគ្រឿងញៀន និងសើរើថវិកាចំណូល និងចំណាយ របស់ថ្នាក់ដឹកនាំ ក្នុងស្នងការមួយចំនួន ដែលមានពាក់ព័ន្ធ និងការតែងតាំង និងតម្លើងស័ក្តិតួនាទី ដែលគ្មានយុត្តិធម៌ ។ល។

រីឯប្រភពពីប្រជាពលរដ្ឋ នឹងមន្ត្រីរាជការ ពីខេត្តសៀមរាប បានឲ្យដឹងថា ការផ្លាស់ប្ដូរ យ៉ាងប្រញាប់ ប្រញាល់នេះ ក្រោយពី លោកឧត្តមសេនីយ៍ត្រី ហ៊ូ វ៉ាន់នី ដែទើបឡើង ជាស្នងការ ខេត្តសៀមរាប បានជាង២ខែ បានបញ្ចេញស្នាដៃ បង្ក្រាបល្បែងស៊ីសង បទល្មើសគ្រឿងញៀន បងតូច បងធំ ក្មេងទំនើង ជាពិសេស ការបង្ក្រាបល្បែងស៊ីសង នៅក្នុងក្រុង/ខេត្តសៀមរាប កន្លងមក មិនថាកន្លែងនោះ ជារបស់អស់លោកណាទេ គឺត្រូវតែបង្ក្រាប ទំនងការបង្ក្រាបនេះ ប៉ះចំខ្សែមន្ត្រីមានអំណាច នាំអោយពួកគេ មិនសប្បាយចិត្ត នឹងបាត់បង់ នូវផលប្រយោជន៍ពួកគេហើយ ទើបមានការផ្លាស់ប្តូរលឿនបែបនេះ?។

ប្រភពបានបន្តថា សកម្មភាព របស់លោកស្នងការ ដែលតែងតាំងទើបតែបានជា២ខែ មានប្រជាពលរដ្ឋ និងមន្ត្រីថ្នាក់ក្រោម គាំទ្រច្រើន ប៉ុន្តែធ្វើអោយមន្ត្រី ដែលបានផលប្រយោជន៍ និងអ្នកមានខ្នងបង្អែកធំៗ គាត់មិនសប្បាយចិត្ត ក្នុងកាបញ្ចេញស្នាដៃបង្ក្រាបនេះទេ ព្រោះជាការប៉ះពាល់ដ៍ធ្ងន់ធ្ងរ ដល់ប្រភពចំណូសេដ្ឋកិច្ច របស់ក្រុមមន្ត្រីពុករលួយ មួយក្ដាប់តូច បានពីក្រុមល្បែងទាំងនោះ?។ ហេតុផលនេះហើយ ដែលធ្វើឲ្យពួកគាតើ មិនសប្បាយចិត្ត ក៍រួមគ្នាខិតខំដើម្បី ប៉ែងជើងផ្តួល អោយខ្ទាតពីតួនាទី មុខតំណែងតែម្ដងទៅ ។ ក្នុងនាមជាមន្ត្រីថ្នាក់ក្រោម សូមជំរាបជូនសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន មេត្តាជ្រាបជាពត៍មានថា ពួកយើងខ្ញុំគាំទ្រលោកស្នងការ ហ៊ូ វ៉ាន់នី ដើម្បីកែប្រែក្រុងសៀមរាបយើង ដើម្បីទាញយកសម្លេងឆ្នោត តាមរយៈអំពើយុត្តិធម៌ ពីស្នងការថ្មីរូបនេះ ។

ប្រភពបានលើកឡើងផងដែលថា ចំណែកលោក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាប បច្ចុប្បន្ន មានអាយុ ៥៧ឆ្នាំ ដែលគ្រោងឡើង ជាស្នងការ នគរបាលខេត្ត នៅថ្ងៃស្អែកនេះ កន្លងទៅ ប្រជាពលរដ្ឋ មិនសូវឃើញមុខ ចុះបង្ក្រាប នូវល្បែងស៊ីសង ឬក្មេងទំនើង និងបញ្ហាគ្រឿងញៀននោះទេ ស្រាប់តែស្ងាត់ៗ បានឡើងជាស្នងការ ខេត្តសៀមរាប។ តាមប្រភពព័ត៌មាន មិនច្បាស់ការណ៍មួយ បានបង្ហើបឲ្យដឹងថា ដោយសារលោកមាន ខ្សែរយៈ មន្ត្រីមានអំណាច នៅខេត្តសៀមរាប ជួយជ្រោងជ្រែង?។ ការលើកឡើងបន្ថែមថា ការដែលអធិការ ឡើងជាស្នងការ ផ្លោះបែបនេះ មន្ត្រីមួយចំនួន នៅស្នងការ ខេត្តសៀមរាប មានសតិអារម្ភ មិនសប្បាយចិត្តផងដែរ។

បើយោងទៅតាមការលើកឡើង ពីប្រជាលរដ្ឋ នៅខេត្តសៀមរាប បានឲ្យដឹងថា ទោះយ៉ាងនេះក្ដី ប្រជាពលរដ្ឋ ខេត្តសៀមរាប មិនរំពឹងថា លោក ទិត្យ ណារ៉ុង ឡើងជាស្នងការ ខេត្តសៀមរាប អាចលុបបំបាត់ ល្បែងស៊ីសង ឬទប់ស្កាត់បទល្មើសនានា បានយ៉ាងណានោះទេ។

លោក ហ៊ូ វ៉ាន់នី ស្នងការខេត្តសៀមរាម ដែលផ្លាស់ប្ដូរពីស្នងការ ទៅជាអនុប្រធាន នាយកដ្ឋាននគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ បានឲ្យដឹងតាមរយៈទូរស័ព្ទ កាលពីថ្ងៃទី០៩ នេះថា ការផ្លាស់ប្ដូរតួនាទីនេះ ជារឿងធម្មតាទេ សម្រាប់មន្ត្រីរាជការ ប្រទេសណា ក៍ដូចប្រទេសណាដែរ។ តែលោកបានបញ្ជាក់ថា រយៈពេលជាង
២ខែនេះ លោកបានបំពេញការងារ ទៅតាមតួនាទីជាស្នងការនគរបាលជាតិ បានច្រើនណាស់ ដោយមិនគិតពីសុខភាពខ្លួងឯងផង។ ហើយចុងក្រោយលោក បានមានប្រសាសន៍ថា អ្នកដែលឡើងមកកាន់ស្នងការថ្មី សូមឲ្យបន្តបង្ក្រាបល្បែងស៊ីសង នឹងការពារជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ នឹងអន្តរជាតិ ឲ្យបានល្អប្រសើ។

ចំណែកលោក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាបគ្រោងឡើងទទួលតំណែង ជាស្នងការនៅថ្ងៃស្អែកនេះ អង្គភាព គេហទំព័រ CSN មិនអាចស្វែងរក ទំនាក់ទំនង ជាមួយលោកបានទ មកដល់ថ្ងៃនេះ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយ៌ចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author