លោក ជុយ សុឃាង នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមា សូមបកស្រាយបំភ្លឺនឹងកែតម្រូវ អត្ថបទបានចុះផ្សាយលើគេហទំព័រ«CSN» ដែលរងការចោទប្រកាន់ ពីសំណាក់ប្រជាពលរដ្ឋថា៖ ជាមេព្រៃឈ្លើងជញ្ជក់ឈាម

ចេញផ្សាយថ្ងៃច័ន្ទ ទី១០ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ យោងតាមលិខិត ខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគិរី លេខ២២៧ /១៧ ខរព.មគ ថ្ងៃទី០៦ ខែកក្ដដា ឆ្នាំ២០១៧ ស្នើសុំមកការរិយាល័យ អង្គភាព គេហទំព័រ « CSN » យើងខ្ញុំ ដើម្បីសុំបំភ្លឺ នឹងសំណើរសុំធ្វើការកែតម្រូវ ខ្លិមសារអត្ថបទ ដែលបានចុះផ្សាយ កាលពីថ្ងៃទី២៦ ខែមុថុនា ឆ្នាំ២០១៧ កន្លងមក ។ ហេតុនេះ អង្គភាព គេហទំព័រ CSN នឹងធ្វើការកែតម្រូវ នឹងចេញផ្សាយ ទៅតាមការបកស្រាយបំភ្លឺ នឹងឯកសារមួយចំនួន ដែលមាន ដូចខាងក្រោម។

បើយោងទៅតាមរបាយការណ៍ បកស្រាយបំភ្លឺ ពីលោក ជុយ សុខឃាង នាយផ្នែករដ្ឋបាលព្រៃឈើ ស្រុកកែវសីមា មកការិយាល័យ អង្គភា គេហទំព័រ CSN បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ ករណីទី១ ជាឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តសមត្ថកិច្ចជំនាញ នឹងម៉ូតូដឹកឈើ ពុំមែនករណីបើកឡានដេញតាមជំរិតយកលុយ ដូចមហាជនបានលើកឡើងនោះទេ។ យើងជាសមត្ថកិច្ច ប្រទះឃើញសួនាំទៅតាមជំនាញ ដោយពេលនោះម៉ូតូដឹកឈើ ខុសបច្ចេកទេស « ហ្រាំងមិនស៊ី » ក៍ជ្រុលមកប៉ះរថយន្តរបស់ខ្ញុំ ជុយ សុខឃាង សមត្ថកិច្ចជំនាញ កំពុងធ្វើដំណើរស្រមទិសគ្នា ខណៈនោះ ម្ចាស់ម៉ូតូដោយដឹងកំហុសរបស់ខ្លួន សុំសម្របសម្រួល ជាមួយសត្ថកិច្ច សុំសងសំណងជាទឹកប្រាក់ ចំនួន ៣០០ដុល្លារ ជាថ្នូនឹងការយោគយល់ អធ្យាស្រ័យ​ ដើម្បីសុំឲ្យសម្ថកិច្ចយើង ប្រគល់ម៉ូតូជូនគាត់វិញ។

ករណីទី២ បានកើតឡើងនៅវេលាម៉ោង១៩ នឹង១២នាទី ថ្ងៃ តែមួយ ករណីប៉ះទង្គិច រវាងរថយន្តដឹកបទល្មើស នឹងរថយន្ត របស់ខ្ញុំ ជុយ សុខឃាង ក្នុងការសុំអន្តរាគមន៍ ជួយទប់ស្កាត់បង្ក្រាប បទល្មើសព្រៃឈើ ពីសំណាក់ លោក ប៉ៃ លិន មេបញ្ជាការរងកងរាជអា
វុធហត្ថ ស្រុកកែវសីមា ដែលជាករណីដេញប៉ផាប់ចាប់ពភីង រថយន្តកាមរីស្វិតដឹកឈើ១គ្រឿង រត់ចូលក្នុងបរវេណដីឡូ១កន្លែង។ ហើយនៅពេលនោះ រថយន្តរបស់ខ្ញុំ បានឈប់នៅពាំងពីមុខច្រកចេញ ខណៈនោះ ទោះបី ខំឲ្យសញ្ញា ភ្លើងហ្វា-កូដ យ៉ាងណា ក៍ជនល្មើសនៅតែសម្រុកមកមុខ ទើបបណ្ដាលឲ្យបុកប៉ះរថយន្តខ្ញុំ ផ្នែកខាងមុខ នឹងផ្នែកចំហៀងខាងឆ្វេង។

ក្រោពីចាប់រថយន្ត នឹងជនសង្ស័យឈ្មោះ មុំ រដ្ឋា « ហៅ វន » បាន ក៍មានការអន្តរាគមន៍ ជួយសម្របសម្រួល ពីថ្នាក់ដឹកនាំកងកម្លាំងនគរបាលខេត្ត ដោយសារជនសង្ស័យ ជាមន្ត្រីនគរបាល នៅក្នុងដំណើរការអនុវត្តន៍ យន្តការសម្របសម្រួក ពីសំណាក់លោក ស៊ុន ប៊ុនធឿន អធិការដ្ឋាននគរបាល ស្រុកកែវសីមា នឹងដោយមានការឯកភាព ជាគោលការណ៍ ពីសំណាក់លោក សាន សុភៈ ព្រះរាជអាជ្ញារងផងនោះ គឺបានតម្រូវ ឲ្យជនល្មើសសងសំណងជួសជុល រថយន្តជាទឹកប្រាក់ ចំនួន ១០០០ដុល្លារ ដោយមានការយល់ព្រម ពីជនសង្ស័យ។ ទាំងអស់នេះ ជាការពិត ពុំដូចពាក្យមួលបង្កាច់ ពីសំណាក់មហាជន ដែលបានលើកឡើង កន្លងមកនោះទេ៕

សូមជួយស៊ែរព័ត៌មាននេះផង: