អាជីវករផ្សាររ៉ាថ្មី ទាមទាឲ្យលោកស្រី លី ម៉ារី ម្ចាស់ផ្សារ រក្សាតម្លៃដដែល កំឡើងថ្លៃស្រេចតែអំពើចិត្ត

ចេញផ្សាយថ្ងៃអង្គារ ទី១១ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

បន្ទាយមានជ័យ ៖ មានសេចក្ដីរាយការណ៍ ពីក្រុងប៉ោយប៉ែត បានឲ្យដឹងថា កាលព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ នេះ ក្រុមអាជីវករ លក់ដូរក្នុងផ្សាររ៉ាថ្មី ដែលស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយបែត បានកែនគ្នាទាំងព្រឹក នៅមុខផ្សាររ៉ាថ្មី ប្រមាណ ជាង
២០០នាក់ បានឈរលើកពិដា ស្រែកតវ៉ា ឲ្យលោកស្រី លី ម៉ារី ថៅកែផ្សារ អោយបញ្ចុះតម្លៃតូប ខណៈដំឡើងថ្លៃតូបកប់ពពក។ ហើយមិនតែប៉ុណ្ណោះ មិនឲ្យពួកគាត់រុះរីេរតូប របស់ពួកគាត់វិញនោះទេ? ។

បើយោងតាមប្រភព ពីក្រុមអាជីវក បានឲ្យដឹងថា៖ ជារៀងរាល់ថ្ងៃ ពួកគាត់លក់ដូរ មិនសូវដាច់ ប៉ុន្មាននោះទេហីេយក៏មិនសូវមានមនុស្ស ចូលមកទិញដែរ នឹងមានអាជីវករខ្លះ ក៍បានសម្រេចចិត្ត បិទតូបទុកចោល ឈប់លក់ផងដែរ ដោយតូបមានការឡើងថ្លៃ ហួសហេតុពេក មានតម្លៃរហូត ១២០០ដុល្លារ ។ ក្រុមអាជីវករបានរៀបរាប់ឲ្យដឹងថា កាលពីមុនតម្លៃលក់តូប ឬជួលតូប អោយពួកគាត់ តម្លៃត្រឹមតែ២មឺុនបាត «លុយថៃ » តែប៉ុណ្ណោះ ក្នុងមួយអាណត្តិ មានរយៈពេល៥ឆ្នាំ បង់ថ្លៃតូប ក្នុងមួយខែ តំលៃ ១០មឺុនរៀល បន្ថែមទៀតផងដែរ។ ដោយមិនទាន់បានបូករួម ទៅនិងថ្លៃទឹក ថ្លៃភ្លើង និងភាសុី ប្រចាំថ្ងៃនោះទេ។

ប្រភពបានបន្តថា ក្រោយមកពួកគាត់ ត្រូវបាន លោក ស្រី លី ម៉ារី ម្ចាស់ផ្សារ តម្រូវអោយបន្តបង់ប្រាក់ សារជាថ្មី ដើម្បីបន្តរយៈពេល៥ឆ្នាំ ឬមួយអាណត្តិទៀត ដោយអាណត្តិថ្មីនេះ មានកាតម្លើងថ្លៃ ទៅដល់ ១២០០ដុល្លារ ដែលធ្វើអោយពួកគាត់ គ្មានលទ្ធភាព ដើម្បីបង់ប្រាក់ ក្នុងអាណត្តិថ្មីនេះ។

ប្រភពដដែលបន្តទៀតថា តូបទាំងអស់នៅក្នុងផ្សាររ៉ាថ្មី មច្ចុប្បន្ននេះ គឺជាតូបពួកគាត់ ដែលជាអ្នកចំនាយប្រាក់ផ្ទាល់ខ្លួន ក្នុងការសាងសង់រៀងៗខ្លួន ទាំងស្រុង មិនមែនម្ចាស់ផ្សារ ជាអ្នកសាងសង់ នឹងចេញថ្លៃសាងសង់នោះឡើយ និយាយរួមលោកស្រី លី ម៉ារី ម្ចាស់ផ្សារ មានតែដីប៉ុណ្ណោះ ហើយពួកគាត់ មិនមានបានចុះកុងត្រា ជាមួយលោកស្រី លី ម៉ារី ម្ចាស់ផ្សារឡើយ ហេតុនេះ ពួកគាត់ មិនអាចទទួលយកបានទេ នូវការតំលើងថ្លៃនេះ។ ហើយនូវពេលពួកគាត់ សំរុះរើតូបរបស់ពួកគាត់វិញ តែម្ចាស់ផ្សារ មិនអនុញ្ញាតឡើយ ហើយថែមទាំង បាននិយាយថា តូបទាំងអស់ គឺផ្សារម្ចាស់ ជាអ្នកសាងសង់ និងជាកម្មសិទ្ធរបស់ផ្សារ មិនមែនជារបស់អាជីវករណាម្នាក់ឡើយ។

បើតាមការលើកឡើង ពីក្រុមអាជីវករ បានបញ្ជាក់ឲ្យដឹងថា ពួកគាត់មកថ្ងៃនេះ គឺចង់សំណូមពរ ដល់លោក ស្រី លី ម៉ារី ជាម្ចាស់ផ្សារថា បើមិនអោយពួកគាត់ រុះរើតូបទេនោះ សូមកុំតម្លើងថៃអី សូមអោយតម្លៃ នៃការជួលតូបនោះ សូមឲ្យឋិតនៅតម្លៃដដែល គឺតម្លៃ២មុឺនបាត « លុយថៃ » តាមធ្មតា ដូចអាណត្តិមុនៗ ព្រោះថាកាឡើងថ្លៃនេះ ពួកគាត់គ្មានលទ្ធភាពបង់នោះទេ។

តាមសម្ដីក្រុមអាជីវករ បានបញ្ជាក់អោយដឹងថា លោកស្រី លី ម៉ារី បាននិយាយថា គាត់មិនខ្វល់ ទៅនិងបញ្ហាធ្វើបាតុកម្មនេះទេ ចង់ធ្វើអ្វីក៍ធ្វើទៅ បើពួកអ្នកឯង មិនបង់លុយតាមការកំណត់ ក្នុងតម្លៃ ១២០០ដុល្លារ នេះទេ គឺមិនអនុញ្ញាត ឲ្យចូលលក់ឡើយ? ហើយបើអាជីវករណា ព្រមបង់ក្នុងតម្លៃ ១២០០ដុល្លារ ទើបលោកស្រី អនុញ្ញាត ឲ្យធ្វើការលក់ដូរបន្ត នៅក្នុងផ្សាររ៉ាថ្មីនេះ តទៅទៀតបាន?។

ចុងក្រោយ ក្រុមអាជីវករ បាននាំគ្នាសំណូមពរ ដល់ ឯកឩត្តម សួន បវរ អភិបាល នៃគណៈអភិបាល ខេត្តបន្ទាយមានជ័យ ជាពិសេស សម្តេចអគ្គមហាសេនា បតី តេជោ ហ៑ុន សែន ប្រមុខរាជរដ្ធាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាជួយដោះស្រាយ បញ្ហាទុកលំបាកដល់ពួកគាត់ « ក្រុមអាជីវករ » យើងខ្ញុំផង ព្រោះពាក់
ព័ន្ធករណីនេះ អាជ្ញាធរស្រុក នឹងអាជ្ញាធរសង្កាត់ ហាក់ដូចគ្មានឆន្ទះ ក្នុងការដោះស្រាយទាល់តែសោះ។

ទាំងអស់នេះ គ្រាន់តែជាប្រភពមួយប៉ុណ្ណោះ ទោះយ៉ាងណា មកដល់ថ្ងៃនេះ អង្គភាព គេហទំព័រ CSN ពុំអាចស្វែងរក ការបំភ្លឺពីលោកស្រី លី ម៉ារី ម្ចាស់ផ្សារ បានទេ ព្រោះគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ហេតុនេះអង្គភាពយើង រងចាំទទួលរាល់ការបំភ្លឺ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង: