លោក ជ័យ សាម៉ន មេប៉ុស្តិ៍អូរគ្រៀល ត្រូូវបានគេដោះលែង ក្រោយឃាត់ខ្លួនបានមួយយប់

ខេត្តស្ទឹងត្រែង~ក្រោមការដឹកនាំរបស់នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ វេលាម៉ោង១០:០៥នាទីព្រឹក ជំនាញខណ័្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បង្ក្រាបករណីបទល្មើសរថយន្តដឹកឈើក្រញ៉ូងមួយគ្រឿង នៅចំណុចជិតចំការម៉ៃសាក់ ស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

រថយន្តធ្វើសកម្មភាពដឹកឈើក្រញ៉ូងម៉ាកកាំម៉ារីស្វិតព័ណសរ ពាក់ស្លាកលេខ ភ្នំពេញ 2B. 4738 ប្រពី មន្ត្រីរដ្ឋបាលព្រៃឈើ បាបឲ្យអ្នកយកព័តិ៍មានយើងដឹងថា រថយន្តធ្វើសកម្មភាពដឹកជញ្ជូនឈើប្រណិតខុសច្បាប់ខាងលើនេះ ជារថយន្តរបស់មេប៉ុស្តិ៍អូគ្រៀល នៅខេត្តក្រចេះ មានឈ្មោះ ជ័យ សាម៉ន រថយន្តនេះគឺដឹកចេញពីស្រុកជាំ សាន ខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តក្រចេះ ពេលដែលរថយន្តនេះមកដល់ចំណុចខាងលើ សមត្ថកិច្ចមានការសង្ស័យក៍បានហៅរថយន្តឈប់ដើម្បីធ្វើការត្រួតពិនិត្យ ក៍ឃើញមានឈើក្រញ៉ូងចំនួន២៨ដុំនៅក្នុងរថយន្ត។

គួរបញ្ជាក់ផងដែរថា ក្នុងការបង្ក្រាបរថយន្តដឹកឈើក្រញ៉ូងខាងលើ ជំនាញខណ័្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ឃាត់បានទាំងខ្លួនជនសង្ស័យផងដែ បន្ទាប់ពីពិនិត្យបទល្មើសជាក់ស្ដែង ជំនាញនាំយករថយន្តនឹងឈើក្រញ៉ូងមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើអូរពងមាន់ជិតភ្នំក្រហម រីឯជនសង្ស័យបើកបរដឹកឈើក្រញ៉ូងខាងលើដែលគេស្គាល់ឈ្មោះថា ជ័យ សាម៉ន តួរនាទីជាមេប៉ុស្តិ៍អូរគ្រៀល ជំនាញខណ័្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែងយកមកផ្ញើប៉េអឹម មួយយប់ បច្ចុប្បន្ន ជនសង្ស័យត្រូវបានគេដោះលែងវិញហើយ៕

 

image

 

ដោយ៖ លោក នួន ពុទ្ធា

កម្ពុជាជោគជ័យ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author