អុញនោះ ! មានរឿងផ្លែកទៀតហើយ ច្រកឡាបាខេ កុំតែមន្ត្រីជំនាញរ៉ែនឹងថាមពលដឹងទាន់ កុំអីលោក ផូ សំអន នឹងលោក ហ៊ន គាសេង សិចតែម្ដង ក្នុងការធ្វើជំនួញខ្សាច់ឆ្លងដែន

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

មណ្ឌលគិរី ៖ ប្រភពរាយការណ៍ បានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងមន្ត្រីជំនាញ រ៉ែនឹងថាមពល បានធ្វើការបង្ក្រាប រថយន្តយីឌុបដឹកខ្សាច់ខុសច្បាប់ ចំនួយ៤គ្រឿង ខណកំពុងធ្វើសកម្មភាព ដឹកខ្សាច់ឆ្លងដែនខុសច្បាប់ ទៅប្រទេសវៀតណាម តាមច្រកទ្វេភាគី ឡាបាខេ ស្ថិតនៅចំណុច ព្រំប្រទល់ ភូមិអូរអាម និងភូមិឡាបាខេ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ក្នុងការបង្ក្រាបនេះផងដែរ លោក សាន់ ដារឹទ្ធ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្បួនរថយន្តដឹកខ្សាច់ខាងលើ បានធ្វើសកម្មភាពដឹកខ្សាច់ ឆ្លងទៅប្រទេសវៀតណាម ចំនួន២ថ្ងៃមកហើយ ហើយនៅព្រឹកថ្ងៃទី១២ ខែកក្កដា នេះ ក្រោយពីមានសេចក្ដីរាយការណ៍ថា មានរថយន្តដឹកខ្សាច់ បម្រុងឆ្លងទៅប្រទេសវៀតណាម ទៀតនោះ មន្រ្ដីជំនាញរ៉ែ និងថាម
ពល ខេត្តមណ្ឌលគិរី យើង បានចុះធ្វើការឃាត់រថយន្តដឹកខ្សាច់ បានចំនួន ៤គ្រឿង នឹងបានបញ្ជូន ទៅតុលា ខេត្តមណ្ឌលគិរី ផងដែរ។

បើតាមប្រសាសន៍ លោក ស៊ិន វណ្ណវុ អភិបាល ស្រុកកែវសីមា បានឲ្យដឹងដែរថា ករណីមានការ រត់ព័ន្ធខ្សាច់ ចេញក្រៅប្រទេសនេះ ខាងអាជ្ញាធរស្រុក សង្ស័យជាយូរមកហើយ ព្រោះក្រុមឈ្មួញ ធ្វើសកម្មភាព នៅពេលយប់។ ហើយច្រក ឡាបាខេ មិនត្រឹមតែនាំខ្សាច់ ចេញក្រៅប្រទេសនោះទេ ថែមទាំងមានករណី លួចនាំគ្រឿង
ចក្រ ចូលមកទៀតផង ដោយមានការត្រូវរ៉ូវគ្នា ជាមួយមន្ត្រីស្ថាប័នពាក់ព័ន្ធ ដែលនៅឈរជើង នៅច្រកនេះ។

បើតាមការអះអាង របស់លោក ផូ សំអន ប្រធានច្រកឡាបាខេ បានថ្លែងឲ្យដឹងថា ករណីខាងលើ ពុំមែនជាករណីជួញដូរ ខ្សាច់ខុសច្បាប់នោះទេ ឡានដឹកខ្សាច់ទាំងនេះ គឺខាងភាគី ប្រទេសវៀតណាម គេស្នើរសុំទិញខ្សាច់ ដើម្បីសង់អគារប៉ុស្គិ៍ ដែលនៅជិតព្រំដែនទេ។

ដោយឡែកប្រភព ពីមន្ត្រីសមត្ថកិច្ចតូចតាច ឈរជើងនៅច្រក ឡាបាខេ បានលួចទម្លាយឲ្យដឹងថា រថយន្តដឹកខ្សាច់នេះ ជារបស់លោក ហ៊ន គាសេង អនុប្រធានច្រក ឡាបាខេ ដែលដឹកមកពី ខេត្តក្រចេះ ចំនួន២ថ្ងៃមកហើយ ដោយក្នុងមួយឡាន មានផ្ទុកខ្សាច់ចំនួន ២៥ម៉ែត្រគូប ទៅ៣០ម៉ែត្រគូប យកទៅលក់ នៅប្រទេសវៀតណាម តាមការបញ្ជាទិញ របស់ឈ្មួញធំៗ នៅវៀតណាម ដោយមានការឃុបឃិត ពីលោក ផូ សំអន បើកច្រក ឲ្យឈ្មួញធ្វើសកម្មភាព ដឹកខ្សាច់ចេញទៅវៀតណាម យ៉ាងរលូន ថ្នូរនឹងផលប្រយោជន៍។

ជុំវិញករណីខាងលើ អង្គភាព គេហទំព័រ CSN មិនអាច សុំការបំភ្លឺ ពីលោក ផូ សំអន ប្រធានច្រក ឡាបាខេ នឹងលោក ហ៊ន គាសេង អនុប្រធានប៉ុស្តិ៍ ឡាបាខេ បានទេមកទល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំទទួលការបំភ្លឺ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយ រស់ សុភា

សូមជួយស៊ែរព័ត៌មាននេះផង: