សាលារាជធានីភ្នំពេញ ទទួលបានរថយន្តក្រុងថ្មី ១០០គ្រឿងជាផ្លូវការហើយ ដែលជាជំនួយឥសំណង របស់រដ្ឋាភិបាលចិន

ចេញផ្សាយថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ រថយន្តក្រុង១០០គ្រឿង ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលចិន ផ្តល់ជូនសាលារាជធានីភ្នំពេញ ជាផ្លូវការហើយ កាលពីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្យ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិ
បាលរាជធានីភ្នំពេញ និងលោក TAN QINGSHENG ភារធារី អមស្ថានទូតចិន ប្រចាំកម្ពុជា ព្រមទាំងប្រជាពលរដ្ឋ មន្ត្រីជាច្រើននាក់។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអំណគុណ ចំពោះរដ្ឋាភិបាលចិន ដែលបានជួយ រថយន្តក្រុងថ្មី ១០០គ្រឿង ក្នុងនោះមានរថយន្តពេទ្យ ចំនួន២គ្រឿង មកឲ្យប្រទេសកម្ពុជា នៅថ្ងៃនេះ ដើម្បីដាក់ឲ្យដំណើរការ នៅក្នុងរាជធានីភ្នំពេញជាសារធាណៈ។ មិនត្រឹមតែប៉ុណ្ណោះ ប្រទេសចិនតែង
តែ បានផ្តល់ជំនួយយ៉ាងច្រើន សម្រាប់អភិវឌ្ឍន៍ ហេដ្ឋា
រចនាសម្ព័ន្ធនានា របស់កម្ពុជា នាពេលកន្លងមក។

ឯកឧត្តម បន្តថា សព្វថ្ងៃនេះ នៅរាជធានីភ្នំពេញ មានសេវារថយន្តក្រុង សាធារណៈ ចំនួន៣ខ្សែ ដោយខ្សែរត់ទី១ ចេញពីម្តុំឬស្សីកែវ ត្រង់គីឡូម៉ែត្រលេខ៩ ឆ្ពោះទៅដល់វត្តក្តីតាកុយ តាមផ្លូវជាតិលេខ១ រីឯខ្សែទី២ ចេញពីផ្សាររាត្រី ទៅដល់ក្រុងតាខ្មៅខេត្តកណ្តាល ចំណែកខ្សែទី៣ ចេញពីផ្សាររាត្រី ឆ្ពោះទៅរង្វង់មូលចោមចៅ ហើយរថយន្តក្រុងទាំង៣ខ្សែនេះ ប្រើប្រាស់រថយន្ត ៥៧គ្រឿង ជាមួយចំណតរង់ចាំ១៦៨កន្លែង។

ឯកឧត្តមបន្ថែមថា ជារៀងរាល់ថ្ងៃ មានប្រជាពលរដ្ឋប្រើប្រាស់ សេវារថយន្តសាធារណៈ របស់ក្រុងនេះ ប្រមាណ៦៥០០នាក់ ទៅ៧០០០នាក់ ក្នុងមួយថ្ងៃៗ។ ដូច្នេះ ការផ្តល់ជំនួយរថយន្តក្រុងថ្មី ១០០គ្រឿង របស់ចិននេះ ពិតជាឆ្លើយតប ទាន់ពេលវេលា នូវតម្រូវការរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរាជធានីភ្នំពេញ។

រថយន្តទាំងនេះ ពិតជាបានរួមចំណែក ក្នុងការពង្រីកបន្ថែមនូវខ្សែរថយន្តក្រុង ដើម្បីដឹកជញ្ជូនសេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ឲ្យកាន់តែប្រសើរឡើងថែមទៀត ក្នុងគោលបំណង រួមចំណែកកាត់បន្ថយ ការកកស្ទះចរាចរ គ្រោះថ្នាក់ចរាចរ និងការបំពុលបរិស្ថាន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

លោក Tan Qing Sheng ភារៈធារីស្ថានទូតចិន ប្រចាំកម្ពុជា បានបញ្ជាក់ថា រថយន្តក្រុង ដែលជាជំនួយ របស់រដ្ឋាភិបាល ជូនដល់កម្ពុជា នាពេលនេះ គឺជាប្រភេទរថយន្តថ្មី និងមានលក្ខណៈ ទំនើប ដែលអាចផ្តល់សេវាជូនដល់អ្នកធ្វើដំណើរ ប្រកបដោយគុណភាព និងកែលម្អបាន ចំពោះបញ្ហាកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ។

លោកបញ្ជាក់ថា កាសម្រេចផ្តល់ ជំនួយនេះ ទំាងមិនត្រឹមតែ បានចូលរួចចំណែកដោះស្រាយ បញ្ហាប្រឈមរបស់រាជធានីភ្នំពេញ ប៉ុណ្ណោះទេ ប៉ុន្តែ វាបានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិ ដល់ល្អរវាងប្រទេសទំាង២ ដែលមាទំនាក់ទំនងល្អ ជាមួយគ្នាអ្នកស្អិតល្មួត៕

សូមជួយស៊ែរព័ត៌មាននេះផង: