លោក ប៉ុន ប៉ុណ្ណា មេគយច្រកត្រពាំងផ្លុង អាងខ្នងបង្កែកដ៍រឹងមាំ នៅអគ្គនាយកដ្ឋានគយ នៅតែបន្តបើកភ្លើងខៀវ ឲ្យកូនចៅដាក់កុងត្រូលជជុះ ជំរិតទាលុយពីឈ្មួញតូចធំពេញបន្ទុក..

ចេញផ្សាយថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ខេត្តត្បូងឃ្មុំ ៖ សមត្ថកិច្ចពាក់ព័ន្ធ ​នៅ​ច្រកទ្វារ​ត្រពាំង​ផ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា៖ លោក ប៉ុន ប៊ុណ្ណា មេ​គយ​ប្រចាំ​ច្រក​នេះ កំពុង​ប្រើ​អំណាច​ប្រមូល​លុយ ​តាមរបៀប​ពុករលួយ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ដោយសារតែ​អាង​មាន​ខ្នងបង្អែក ដ៍​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​?។

ប្រភពបាន​ឲ្យ​ដឹង​ទៀតថា​៖ លោក ប៉ុន ប៊ុណ្ណា មិន​ត្រឹមតែ​ឃុបឃិត​បើកដៃ​ ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ តាម​អំពើ​ចិត្ត​ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​ពង្រាយ​កូនចៅ​ ឲ្យ​បង្កើត​កុងត្រូលជជុះ ​ចាំ​ប្រមូល​លុយ​ពី​ប្រជាពលរដ្ឋ​ ដែល​ដឹកជញ្ជូន​ បន្លែផ្លែឈើតាមរថយន្ត សាំងយ៉ុង នឹងជ្រូក មាន់​ ទា​ ដឹកតាម​ម៉ូតូ​ ពី​ប្រទេស​យួន​ទៀតផង​?។ មិនតែប៉ុណ្ណោះ លោក ប្រធានការិយាល័យគយរូបនេះ ព្រទាំងបក្ខពួក ក៍ទទួលបានចំណូល ដ៍សំខាន់ពី​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ចេញ​តាម​ច្រក​ត្រពាំង​ផ្លុ​ងផងដែរ?។

តាម​ការ​បង្ហើប​ ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ នៅ​ច្រក​ត្រពាំង​ផ្លុ​ង បាន​បន្តឲ្យ​ដឹងថា៖ ទំនិញ​ដែល​ឈ្មួញ​នាំចូល​ តាម​ច្រក​នេះ បង់ពន្ធ​ត្រឹមតែ​១០ ​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ? ដោយលោក ប៉ុន ប៉ុណ្ណា ប្រធានការិយាល័យគយ វាយពន្ធបន្លំ​ប្រភេទ​ទំនិញ ​ដែល​ឈ្មួញ​នាំចូល​ ដូចជា ​គ្រឿង​អេឡិចត្រូនិក ត្រូវគេ​ដាក់ថា ជា​ក្រដាសអនាម័យ ​ឬ​ទំនិញ​ចាប់ហួយ​ ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កំរិត​ទាប​ ហើយ​ក្រៅពីនេះ​ ត្រូវចូលទៅក្នុង​ហោប៉ៅ ​របស់លោក ប៉ុន ប៊ុណ្ណា យ៉ាង​ពេញបន្ទុក?​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនាម​ជា​ប្រធាន ការិយាល័យ​គយ​ ច្រក​ត្រពាំង​ផ្លុ​ង បាន​ឃុបឃិត​ បន្លំ​ប្រភេទ​ទំនិញ ​ដែល​ឈ្មួញ​នាំចូល​ ដូចជា គ្រឿង​អេឡិចត្រូនិក ត្រូវគេ​ដាក់ថា ជា​ក្រដាសអនាម័យ ​ឬ​ទំនិញ​ចាប់ហួយ​ ដែល​ត្រូវ​បង់ពន្ធ​ ក្នុង​កំរិត​ទាប ទាំងនេះដែលជាហេតុ ធ្វើឲ្យបាត់ពន្ធចំណូលរដ្ឋ​ យ៉ាងច្រើនសន្ធឹកសន្ធាប់ ផងដែរក្នុង១ឆ្នាំៗ។ បញ្ហា​នេះ​ លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា មិនគួរ​បណ្ដែតបណ្តោយ ​តទៅទៀត​ទេ ។

​ប្រជាពលរដ្ឋ​ ចេញចូលរកស៊ី​ ដឹកទំនិញបន្តិចបន្ទួច ​តាម​ម៉ូតូ​ ចូលតាម​ច្រករបៀង ​ក្បែរៗ​ច្រក​ត្រពាំង​ផ្លុ​ង ពី​ប្រទេស​យួន បាន​ឲ្យ​ដឹងថា​ លោក ប៉ុន ប៊ុណ្ណា បាន​បញ្ជា​ឲ្យ​កូនចៅ​ក្រោម​ឱវាទ ​បង្កើត​កុងត្រូលជជុះ​ ចាំ​ជំរិត​យកលុយពី​ពួកគាត់​ ដោយ​គ្មាន​ការលើកលែង​ឡើយ​?។ ផ្ទុយទៅវិញ​លោក ប៉ុន ប៊ុណ្ណា មិនហ៊ានបង្ក្រាប ទៅលើឈ្មួញមួយចំនួន ដែលនាំចូលទំនិញគេចពន្ធ នឹង ទំនិញខុសច្បាប់ ព្រមទាំងសត្វជ្រូក មាន់ ទា ដែលនាំចូលនោះទេ បែជា​ឃុបឃិត រក្សាទុកដើម្បី​ជា​ថ្នូរ​ នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន? ។

បើតាមប្រភព បានលើកឡើងឲ្យដឹងថា សូម្បីតែ​ពលរដ្ឋ​ខ្មែរ ​ដែល​ដឹក​កសិផល​ ដូចជាដំឡូង​មី ព្រមទាំងជ័រកៅស៊ូ​ ទៅ​ស្រុក​យួន ក៍ត្រូវបាន​លោក ប៉ុន ប៊ុណ្ណា បញ្ជា​ឲ្យ​កូនចៅ​ ជំរិត​យកលុយ ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​មិន​ខ្វល់​ ពី​ការរិះគន់​អ្វី​ទាំងអស់​?។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​ ដើម្បី​កុំ​ឲ្យ​លោក ប៉ុន ប៊ុណ្ណា និង​បក្ខពួក​ប្រព្រឹត្តអំពើពុករលួយ​កាន់តែខ្លាំង​ថែមទៀត​។

ទោះយ៉ាងណា ពាក់ព័ន្ធព័ត៌មានខាងលើ អង្គភាព CSN មិនអាចស្វែងរក សំការបំភ្លឺពីលោក ប៉ុន ប៉ុណ្ណា ប្រធានការិយាល័យគយ នឹងរដ្ឋាករ ច្រកត្រពាំងផ្លុងបានទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំ ការបកស្រាយបំភ្លឺ ពីលោក ប៉ុន ប៉ុណ្ណា នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់​

សូមជួយស៊ែរព័ត៌មាននេះផង: