លោក ព្រាប គារ៉ាត់ មេគយចល័ត អាងខ្នងលោក នូ ស៊ីចា មេគយសាខាខេត្ត ដាក់កុងត្រូលជជុះ គាបជំរិតយកលុយពីពលរដ្ឋដឹកបន្លែផ្លែឈើ មិនខ្វល់ពីការរិះគន់…

ចេញផ្សាយថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ត្បូងឃ្មុំ ៖ មកទល់ពេលនេះ ឈ្មួញតូចធំ រកស៊ីដឹកទំនិញ នឹងដឹកបន្លែផ្លែឈើស្របច្បាប់ តាមរថយន្តតូចធំ នូវតែមានការរអ៊ូរទាំថា៖ ចាប់តាំងពី លោក នូ ស៊ីថា ប្រធានសាខាគយ នឹងរដ្ឋាករ ខេត្តត្បូងឃ្មុំ ចាត់តាំងឲ្យលោក ព្រាប គារ៉ាត់ « ហៅ សិដ្ឋ » ធ្វើជាប្រធានគយចល័ត ហៅថា «កុងត្រូលជជុះ » ពួកគាត់ស្ទើតែធ្វើរកលែងកើតហើយ ព្រោះមន្ត្រីគយទាំងនោះ ចង់អង្រឹងដេកចាំ គាបជំរិតយកលុយ ពីពួកគាត់? នៅចំណុចជាប់ ស្ថានីយ៍ប្រេងឥន្ទនៈ លីម ណាំ តាបណ្ដោយផ្លូវជាតិលេខ៧ ស្ថិតក្នុង ភូមិហួចលិច ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ប្រភព ពីមន្ត្រីសមត្ថកិច្ច នឹងមន្ត្រីអាជ្ញាធរ ក្នុងមូលដ្ឋាននោះ បានឲ្យដឹងថា៖ លោក នូ ស៊ីថា មេសាខាគយខេត្ត បើកដៃឲ្យលោក ព្រាប គារ៉ាត់ មេគយចល័ត ដាក់កុងត្រូលជជុះ គាបជំរិតយកលុយ ពីប្រជាពលរដ្ឋ រករស៊ី​ដឹកបន្លែ និងផ្លែឈើ​ គ្រប់​ប្រភេទ ​ចេញពី​ប្រទេសវៀត
ណាម ឆ្លង​កាត់មុខកុងត្រលជជុះ របស់មេគយ ព្រាប គារ៉ាត់ តាម​បណ្ដោយផ្លូវជាតិ​លេខ​ « ៧អា » ដើម្បី​យកទៅលក់​ នៅលើ​ទីផ្សារ​ ក្នុងប្រទេសកម្ពុជា ត្រូវតែឈប់ចូលបង់លុយ ទើបជៀសផុតពីការបង្ក្រាប? ។ មហាជនបានលើកឡើងថា នេះជាទង្វើផ្គើន​ទៅនិង ​បទបញ្ជា ​របស់​រាជរដ្ឋាភិបាល ដែលបានចេញ​បទបញ្ជា​ លេខ ០១ ប.ប ចុះ​ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៦​ កន្លងមកនេះ ។

បើ​យោងតាម​ប្រភពព័ត៌មាន ​ពីក្រុម​ប្រជាពលរដ្ឋ​ ដែល​ប្រកបមុខរបរ ​រកស៊ី​ដឹក​បន្លែ ផ្លែឈើ គ្រប់​ប្រ​ភេទ​ ពី​ប្រទេស​វៀតណាម​ បាន​ឲ្យ​ដឹងថា? ជាទូទៅ​មន្ត្រីគយ ក្រោមការគ្រប់គ្រង លោក ព្រាប គារ៉ាត់ ប្រចាំនៅទីនោះ តែងតែតម្រូវឲ្យពួកគាត់ បង់លុយថ្លៃបាយទឹក ក្នុង១រថយន្តសាំងយ៉ុង ​ចាប់ពី ៥០០០០រៀល​ « ប្រាំម៉ឺនរៀល » ទៅ១០.០០០០រៀល? « ដប់ម៉ឺនរៀល? »។ ហើយពួកមន្ត្រីគយទាំងនោះ បានគំរាមថា? ត្រូវតែប្រាប់អ្នករកស៊ីដូចគ្នាផង បើចង់សុខឆ្លងកាត់ទីនេះ ត្រូវតែចូលបង់ កំចង់បើករត់គេច ចាប់បានប្រយ័ត្នធ្ងន់ ព្រោះនេះគឺជាបញ្ជា របស់មេ?។

ប្រភព​ដដែល​ បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា? ជាទូទៅ​ពួកគាត់​ និង​បងប្អូន ​អ្នករកស៊ី​ដឹក​បន្លែ និងផ្លែឈើ​ដទៃទៀត ​តែងតែ​បង់លុយ ​ឲ្យ​កូនចៅ លោក ព្រាប គា​រ៉ាត់ មិនដែល​ខាន​នោះទេ​ បើ​សិនណា​ ពួកគាត់​ចង់​បើករថយន្ត​ ដឹក​បន្លែ​ និងផ្លែឈើ​ រត់គេច​មិន​បង់លុយ​ ត្រូវបាន លោក ព្រាប គា​រ៉ាត់ ​បញ្ជា​ឲ្យ​បក្ខពួក​របស់ខ្លួន ​មាន​ដូចជាប៉េអឹម​ជាដើម ​ជិះឡាន ឬម៉ូតូ ដេញតាម​ចាប់​អូស​រថយន្ត​ ដឹក​បន្លែ​និងផ្លែឈើ​ របស់​ពួកគាត់​ មក​ពិន័យ​ ក្នុង​ក្បាលឡានមួយ ​ចាប់ពី ៨០០០០០០រៀល « ប្រាំបី​លានរៀល » ទៅ ១០ ០០០០០០រៀល? « ដប់​លាន​រៀលរៀល »?។ ហើយក្នុងការផាកពិន័យនេះ មិនបានបញ្ជូនឡានទៅលើទេ គឺលោក ព្រាប គារ៉ាត់ ធ្វើការដោយស្ងាត់ៗ សង្ស័យលុយទាំងនេះ ធ្លាក់ចូលហោប៉ៅ ព្រាប គារ៉ាត់ នឹងចែកឲ្យមន្ត្រីគយតូចតាច ប្រចាំនៅទីនោះ បន្តិចបន្ទួន សម្រាប់បិទមាត់ កំឲ្យបែករឿងទៅដល់មេលើ រួចជាការស្រាច់ នេះហៅថាស៊ីដាច់មេលើ។

ប្រភព​ដដែល​ បាន​ឲ្យ​ដឹង​ទៀតថា លោក ព្រាប គា​រ៉ាត់ និង​បក្ខពួក រាល់ពេលពួកគាត់បង់លុយ ឬចាប់អូសឡានផាកពិន័យ មិនដែល​មន្ត្រីគយទាំងនោះ ចេញ​វិ​ក្ក័​យ​ប​ត្រ​ ឲ្យ​ពួកគាត់​ត្រឹមត្រូវ​នោះទេ។ ហើយម៉្យាងទៀត ​បើសិនណា ​ពួកគាត់​ចង់​បើកឡានដឹក​បន្លែ​ និងផ្លែឈើ​រត់គេច ​ពី​គយ​ចល័ត « ឬ​កុងត្រូលជជុះ » របស់លោក ព្រាប ​គា​រ៉ាត់ នេះ គឺមិន​ងាយ​បានសម្រេច​នោះទេ ពីព្រោះ​ បក្ខពួក​របស់លោក ព្រាប គា​រ៉ាត់ បាន​បណ្តាក់​គ្នា​ដូច​ខ្យង​ នៅតាម​ព្រំដែន​វៀតណាម​ និង​ខ្មែរ ​ដើម្បី​កត់សម្គាល់​ រថយន្ត​ដឹក​ផ្លែឈើ និងបន្លែគ្រប់​ប្រភេទ។

ទាក់ទិននឹងបញ្ហាខាងលើ មកទល់ថ្ងៃនេះ អង្គភាព CSN ពុំអាចស្វែងរក សំការបកស្រាយពន្យល់បំភ្លឺពីលោក ព្រាប គារ៉ាត់ មេគយចល័តបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង ហេតុនេះអង្គភាពយើង រងចាំការបកស្រាយពីសាមីខ្លួន នៅពេលក្រោយ។ អង្គភាពយើង នៅមានជាច្រើនវគ្គទៀត ដែលលើកមកចុះផ្សាយ ជូនប្រិយមិត្តអ្នកអាន ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

 

សូមជួយស៊ែរព័ត៌មាននេះផង: