តំបន់ដែនជម្រកសត្វព្រៃលំផាត់ នៅតែរងការកាប់ទន្ទ្រាន ពីសំណាក់អ្នកមានលុយ មានអំណាច ដោយមានការឃុបឃិតនឹងបើកដៃ ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ..

ចេញផ្សាយថ្ងៃសុក្រ ទី២១ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

រតនគិរី ៖ ថ្មីៗនេះ អង្គភាពសារព័ត៌មាន គេហទំព័រ CSN ទទួលបានសេចក្ដីរាយការណ៍ ពីប្រជាពលរដ្ឋ​ នៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ក៏ដូចជា​បទល្មើស ​កាប់​ឈើ​ដឹក​ចេញ ពី​តំបន់​នេះ​ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក​។

បើតាមប្រភព ពីីក្រុមសកម្មជន​ព្រៃឈើ​ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ បាន​លើកឡើងថា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី និង​មន្ត្រី​បរិស្ថាន ​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ គឺជា​អ្នក​ឃុបឃិត ​ឲ្យ​មាន​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​ យក​ព្រៃ​ធ្វើជា​កម្មសិទ្ធិ និង​បទល្មើស​កាប់​ឈើ​ ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ ដើម្បី​ជា​ថ្នូរ​នឹង​ផល
ប្រយោជន៍​។ ហេតុនេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ​ដើម្បី​កុំ​ឲ្យ​ព្រៃឈើ​ ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ត្រូវ​ប្រឈម​ នឹង​សេចក្ដី​វិនាស ​ដូច​សព្វថ្ងៃនេះ​ទៀត​។

បើយោងតាមសេចក្ដីរាយការណ៍​ ពី​ជនជាតិដើម​ភាគតិច​ រស់នៅ​ក្នុង ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា បាន​ឲ្យ​ដឹងថា ​ព្រៃឈើ​ក្នុង​តំបន់​ ដែនជម្រកសត្វព្រៃ​លំផាត់ កំពុង​រង​ការកាប់បំផ្លាញ​ និង​ឈូសឆាយ​ទន្ទ្រាន​យក​ដី​ ធ្វើជា​កម្មសិទ្ធិ​ ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​ មន្ត្រី​អាជ្ញាធរ​ឃុំ មន្ត្រី​អាជ្ញាធរ​ស្រុក មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ​មិន​ចាត់ វិធានការ​បង្ក្រាប​ ប​ទ​ល្មើស​ឡើយ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​។

ជាក់ស្ដែង​ថ្មីៗ​នេះ​ ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​ នៅ​ចំណុច​ភ្នំ​អាត ឃុំ​សេ​ដា ត្រូវ​ក្រុម​ជនល្មើស​អារ​រំលំ​ ថែម​ទៀតហើយ ​សរុបទៅ​ដីព្រៃ​រាប់រយ​ហិកតា ​ត្រូវគេ​ទន្ទ្រាន​កាន់កាប់​ ចាប់តាំងពី​អំឡុង​ ចុងខែ​មិថុនា រហូតមកដល់​ ចុងខែ​កក្កដា ឆ្នាំង​២០១៧​នេះ​។

ប្រជា​សហគមន៍​ ការពារ​ព្រៃឈើ ​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា បាន​ឲ្យ​ដឹងថា​ ពេល​ពួកគាត់​ចូល​ព្រៃ​ ក៏​ប្រទះឃើញ​ បទល្មើស​កាប់​ព្រៃ ​ទន្ទ្រាន​យក​ដី​ ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច ហើយ​បាន​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ​ គ្រប់លំដាប់​ថ្នាក់​ ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​ រហូតមកដល់​ពេលនេះ​ ទាំង​អាជ្ញាធរ​ស្រុក​លំផាត់ ទាំង​អាជ្ញាធរ ​ខេត្តរតនគិរី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ ប​ទ​ល្មើស​ដែល​កំពុង​កើតឡើង ​យ៉ាង​រាលដាល​នោះទេ​។

ហេតុនេះហើយ ​ទើប​ប្រជាពលរដ្ឋ​ ក្នុងភូមិ​សមុទ្រ​ក្រោម ឃុំ​សេ​ដា បាន​អំពាវនាវ​ យ៉ាងទទូច​ ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នឹងលោក ថង សាវុន អភិបាលនៃគណអភិបាល ខេត្តរតនគិរី ពិនិត្យមើល​ភាព​អសកម្ម ​និង​អំពើពុករលួយ ​របស់​ម​ន្ត្រី​បរិស្ថាន ​ក្នុង​ខេត្តរតនគិរីខ្លះ​ផង​ ព្រោះ​បច្ចុប្បន្ន​ បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន ​យក​ព្រៃ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ កំពុង​កើតឡើង​យ៉ាង​រាលដាល​ ហើយ​មន្ត្រី​បរិស្ថាន​ក្នុង​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។

ការកាប់ព្រៃទន្ទ្រាន យកព្រៃនឹងដី ក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ធ្វើជាកម្មសិទ្ធ ដោយមានការរិះគន់ ពីមជ្ឈដ្ឋានថា មន្ត្រីពាក់ព័ន្ធ ប្រចាំនៅទីនោះ ជាអ្នកឃុបឃិត នឹងបើកដៃ រួមទាំងអាជ្ញាធរស្រុក នឹងខេត្តអសកម្ម មិនមានចាត់វិធានការបង្ក្រាប បទល្មើសដែលកំពុងកើតឡើង។ មកដល់ថ្ងៃនេះ អង្គភាពយើង មិនអាចស្វែងរកសំការពន្យល់ ពីប្រធានមន្ទីរ ស្ថាប័នពាកើព័ន្ធ ថ្នាកស្រុក នឹងថ្នាក់ខេត្តបានទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង: