ព្រៃសហគមន៍ព្រះរកា រងការកាប់បំផ្លាញយ៉ាងរាលដាល ខណៈអភិបាលខេត្ត នឹងប្រធានមន្ទីរបរិស្ថានសម្ងំស្ងៀម

ចេញផ្សាយថ្ងៃច័ន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ព្រះវិហារ ៖ ថ្មីៗនេះ អង្គភាព គេហទំព័រ CSN ទទួលបានសេចក្ដីរាយការណ៍ ពីប្រជាសហគមន៍ ការពារព្រៃឈើព្រះរកា បាន​ឲ្យ​ដឹងថា ​បទល្មើស​កាប់​ឈើ ​ក្នុង​ព្រៃសហគមន៍ព្រះរកា នឹងដឹកជញ្ជូនឈើ​​ចេញ ពី​តំបន់​នេះ​ នៅតែ​បន្ត​កើតឡើងយ៉ាង​ពេញបន្ទុក គ្មានសមត្ថកិច្ច ឬស្ថាប័នពាក់ព័ន្ធណា បើកភ្នែក​ទេ។

ដោយមានការកាប់ នឹងដឹកជញ្ជូនឈើ ចេញពីតំបន់ព្រៃសហគមន៍ព្រះរការ យ៉ាងអនាធិបតេយ្យ ដោយពុំមានការទប់ស្កាត់ ពីសំណាក់ មន្ត្រីស្ថាប័នពាក់ព័ន្ធ ទើបមានការលើកឡើង នឹងរិះគន់ ពីប្រជាពលរដ្ឋថា លោក អ៊ុន ចាន់​ដា អភិបាល ខេត្ត​ព្រះវិហារ និងលោក​ប្រធាន​មន្ទីរ​ បរិស្ថាន ​ខេត្តព្រះវិហារ មិន​យកចិត្តទុកដាក់​ បង្ក្រាប​បទល្មើស​ព្រៃឈើ​ ឲ្យ​ស្របទៅតាម ​បទបញ្ជា​លេខ​០០២ ​របស់​រាជរដ្ឋាភិបាល​នោះទេ ថែមទាំង​បណ្ដោយ ​ឲ្យ​បទល្មើស​កាប់​ឈើ​ ក្នុងព្រៃ​សហគមន៍​ព្រះ​រកា និង​ព្រៃ​ឡង់​ កើតឡើង​យ៉ាង​រាលដាល​។

ហេតុនេះហើយ ​ទើប​ប្រជា​សហគមន៍​ ការពារ​ព្រៃឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប និង​ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​ បទល្មើស​កាប់​ឈើ​ ក្នុងព្រៃ​សហគមន៍​ព្រះ​រកា ឲ្យ​បាន​ទាន់ពេលវេលា​។ ដោយហេតុថា​ ក្រោយពេល​ព្រៃ​ព្រះ​រកា ត្រូវបាន​ដាក់​ជា​ តំបន់​ការពារ​ និង​អភិរក្ស​ ហើយ​ស្ថិតក្រោម​ការគ្រប់គ្រង រ​បស់​ក្រសួងបរិស្ថាន គឺ​បទល្មើស​កាប់​ឈើ ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ កំពុង​កើតមាន​យ៉ាង​ខ្លាំងក្លា​ជាង​មុន​ទៅទៀត​។

ប្រភពពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ពលរដ្ឋ​ក្នុងស្រុក​ជាំ​ក្សាន្ត ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ ព្រៃ​ព្រះ​រកា​ទំហំ​ជាង ​៩៦០០០​ហិកតា​ កំពុង​រង​ការបំផ្លាញ​ យ៉ាង​មហន្តរាយ ​ពី​សំណាក់​ឈ្មួញ​ឈើ អ្នកមាន​លុយ និង​អ្នកមានអំណាច​។ ហើយប្រជា​សហគមន៍​ បានបន្តការ​រិះគន់ថា មន្ត្រី​បរិស្ថានមាន​តួនាទី​ ការពារ​ព្រៃ​ព្រះ​រកា បែរជា​ឃុបឃិត​ ឲ្យ​មាន​បទល្មើស​កាប់​ឈើ ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ យ៉ាង​គគ្រឹកគគ្រេង​ ដើម្បី​ជា​ថ្នូរ​ នឹង​ផលប្រយោជន៍​។ ហើយចំណែក​លោក អ៊ុន ចាន់​ដា អភិបាល ខេត្ត​ព្រះវិហារ និង​ប្រធាន​មន្ទីរ​បរិស្ថាន ​ខេត្តព្រះវិហារ បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ ក្នុងខណៈដែល​បទល្មើស ​បំផ្លាញ​ព្រៃ​ព្រះ​រកា​ កំពុង​រាលដាល​ គួរ​ឲ្យ​ព្រួយបារម្ភ​។

សកម្មជន​ព្រៃឈើ​ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ ឈ្មួញ​ធំៗ​ជាច្រើន​នាក់ ​នៅតែ​បន្តសកម្មភាព​ កាប់​ឈើ​ដឹក​ចេញពី​ព្រៃ​ព្រះ​រកា ​ចូលទៅ​ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និង​ខេត្តកំពង់ធំ យ៉ាង​ពេញបន្ទុក​ ដោយ​ពុំមាន​មន្ត្រី​ជំនាញ​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ហើយក៍មានការ​រិះគន់​ខ្លាំងៗ​ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ក្នុង​ខេត្តព្រះវិហារ បង្ក្រាបបាន​តែ​ប្រជាពលរដ្ឋ​ ដែល​ដឹកឈើ ​ដឹកអុស​បន្តិចបន្តួច​ យកទៅ​ប្រើប្រាស់​ ក្នុង​ជីវភាព ​រស់នៅ​ប្រចាំថ្ងៃ​ប៉ុណ្ណោះ ចំណែក​ឈ្មួញ​ដឹកឈើ​ តាម​រថយន្ត​យី​ឌុប​ ចំណុះ​រាប់សិប​ម៉ែត្រគូប ​ចេញទៅ​ខេត្តឧត្ដរមានជ័យ បន្ទាយមានជ័យ សៀមរាប និង​កំពង់ធំ យ៉ាង​គគ្រឹកគគ្រេង ​មិនដែល​ឃើញ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ​ចាត់វិធានការ​បង្ក្រាប​នោះទេ​។

ខណៈដែល​ព្រៃ​ព្រះ​រកា ​កំពុង​ប្រឈម ​នឹង​សេចក្ដី​វិនាស ប្រជាពលរដ្ឋទទូចសុំ ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ ក្រសួងបរិស្ថាន និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រក្ខប្រមាញ់នឹងនេសាទ កំក្សា​ភាព​ស្ងៀមស្ងាត់​ តទៅទៀត។ ព្រះថា មន្ត្រីទាំងនោះ ឃើញកន្ទេលធំ កាន់តែបន្លំដេក ឃុបឃិយ បណ្ដោយឲ្យ​កើតមានបទល្មើស ​បំផ្លាញ​ព្រៃ​ព្រះ​រកា កើតមាន​កាន់តែខ្លាំង​ ដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួន។

បើយោងតាមប្រភព លើកឡើងខាងលើ សបញ្ជាក់ឲ្យឃើញថា នេះជាចេតនា បើកភ្លើងខៀវ ពីអាជ្ញាធរខេត្ត នឹងប្រធានមន្ទីរ ស្ថាប័នពាក់ព័ន្ធខេត្ត ផងដែរ ទើបគ្មានការបង្ក្រាប ពីមន្ត្រីថ្នាក់ក្រោមបែបនេះ។ តែទោះយ៉ាងណា ពាក់ព័ន្ធករណីនេះ អង្គភាព គេហទំព័រ CSN ពុំអាចស្វែងរកការបំភ្លឺ ពីលោក អភិបាលខេត្ត នឹងប្រធានមន្ទីរ ស្ថាប័នពាក់ព័ន្ធបានទេ មកដល់ថ្ងៃនេះ ដោយពុំមានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំការបំភ្លឺពីអភិបាលខេត្ត នឹងប្រធានមន្ទីពាក់ព័ន្ធនៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author