ចេញផ្សាយថ្ងៃអង្គារ ទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ភ្នំពេញ ៖ យោងតាមអនុក្រឹត្យលេខ ៩២ អនក្រ.បក ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ថ្មីៗនេះបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើត តំបន់សេដ្ឋកិច្ចពិសេសមួយទៀត ឋិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើផ្ទៃដីទំហំ៥៣៣ ៩៥៥ ម៉ែត្រក្រឡា « ជាង៥៣ហិកតា » មានឈ្មោះថា តំបន់សេដ្ឋកិច្ចពិសេស ប៉ោយប៉ែត ភីភី « Poi Pet PP SEZ Co.,Ltd. » ។
គួរបញ្ជាក់ជូនដែរថា នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏មានតំបន់សេដ្ឋកិច្ចពិសេស មួយចំនួនរួចហើយដែរ ជាអាទិ៍ តំបន់សេដ្ឋកិច្ចពិសេស សានកូ ( ប៉ោយប៉ែត ) « SANCO Special Economic Zone (Poi Pet)» ដែលសេចក្តីរាយការណ៍ បានឲ្យដឹងថា ជាក្រុមហ៊ុនគ្រប់គ្រង ដោយឯកឧត្តម ឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា មកពីគណបក្សប្រជាជនកម្ពុជា និងជាអគ្គនាយក ក្រុមហ៊ុន ANCO BROTHER Co.,Ltd ៕