លទ្ធផលការងារផលិតកម្មកសិកម្ម ប្រចាំសប្ដាហ៍របស់មន្ទីរ កសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ ខេត្តស្វាយរៀង

ចេញផ្សាយថ្ងៃប្រហស្បតិ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តស្វាយរៀង ៖ បើយោងតាមរបាយការណ៍ ស្ដីពីលទ្ធផលការងារ ផលិតកម្មកសិកម្ម ប្រចាំសប្ដាហ៍ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ ខេត្តស្វាយរៀង គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ បានបង្ហាញឲ្យឃើញថា វិស័យកសិកម្ម នៅតែមានតួនាទីសំខាន់ ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ធានាសមធម៌ ធានា​សន្តិ
សុខស្បៀង និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជនបទ។

ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺការធ្វើ​ទំនើប​កម្មវិស័យកសិកម្មកម្ពុជា តាមអភិក្រម និងក្នុងវិសាលភាព និងល្បឿនថ្មី ដើម្បីប្រែក្លាយ​វិស័យ​នេះ ពី​ដំណាក់ កាល នៃការអភិវឌ្ឍ តាមបែបវិបុលកម្ម (បើកទូលាយ) ពោលគឺ ពឹងផ្អែកជា​សំខាន់​ លើ​ធនធាន​មានស្រាប់ (ធនធានដី និងធនធានធម្មជាតិផ្សេងទៀត) និងពឹងផ្អែកលើការ​ប្រើប្រាស់​ ធាតុចូល​កសិកម្ម តាមបែបប្រពៃណី ឈានទៅរកដំណាក់កាលថ្មី ដែលផ្តោតលើផលិតកម្ម​ តាម​បែប​ប្រពល​វប្បកម្ម ( ស៊ីជម្រៅ ) ពោលគឺពឹងផ្អែកជាសំខាន់ លើការប្រើប្រាស់បច្ចេកទេសបច្ចេកវិទ្យាថ្មី ការ​ស្រាវជ្រាវ និងការអភិវឌ្ឍ យន្តូបនីយកម្ម ព្រមទាំងការបង្កើនសមត្ថភាព ស្រោចស្រព ដើម្បី​លើក​កម្ពស់ផលិត
ភាព ពិធភាវូបនីយកម្មមុខដំណាំ និងផលិតផល កសិកម្មផ្សេងទៀត រួមទាំង​ការ​ចិញ្ចឹម​សត្វ និងវារីវប្បកម្មផង ដោយគិតគូរផងដែរ អំពីភាពចាំបាច់ ក្នុងការគ្រប់គ្រងដីធ្លី​ ប្រកប​ដោយ​ប្រសិទ្ធភាព និងការធានាចីរភាព បរិស្ថាន និងធនធានធម្មជាតិ។

ទន្ទឹមនេះ លោក ថាច រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់នឹងនេសាទ ខេត្តស្វាយរឿង បានឲ្យអង្គភាព CSN ផងដែរថា បច្ចុប្បន្នមន្ទីរបន្ត​ជំរុញ​ ការ​ធ្វើ​ពាណិជ្ជូបនីយកម្ម និងការអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នឹងជួយបង្កើន ​តម្លៃបន្ថែម នៃ​ផលិត​ផល​កសិកម្ម ក៏ដូចជាជួយបង្កើនចំណូល ជូនកសិករ។ ចក្ខុវិស័យរយៈពេលវែង របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺដើម្បី៖ « រួមចំណែក​ ក្នុងការកាត់បន្ថយភាពក្រីក្រ ធានាបាននូវភាព មានស្បៀងគ្រប់គ្រាន់​ និងប្រកបដោយសុវត្ថិភាព​ សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប តាមរយៈការធ្វើទំនើបកម្មវិស័យកសិកម្មកម្ពុជា តាមអភិក្រម និង​ក្នុង​វិសាលភាព និង ល្បឿនថ្មី សំដៅជំរុញ ការរីកលូតលាស់សេដ្ឋកិច្ចកសិកម្ម និងការនាំចេញ ផលិតផល​កសិកម្ម រួមនឹង​ការ​គ្រប់​គ្រង និងអភិរក្ស​ធនធានធម្មជាតិ ប្រកប​​ដោយនិរន្ដរភាព»។

លោកប្រធានមន្ទីកសិកម្ម រុក្ខាប្រមាញ់ នឹងនេសាទ បានបញ្ជាក់ឲ្យដឹងផងដែរថា ដំណាំកសិកម្មឆ្នាំនេះ មានការកើនឡើងជាងឆ្នាំមុន។ ហើយបញ្ហាជ្រូកក្នុងស្រុក ក៍មានការឡើងថ្លៃវិញផងដែរ គឺមានតម្លៃ ៧២០០រៀល ក្នុង១គឺឡូក្រាម។ ដោយបច្ចុប្បន្ន ការនាំចូលជ្រូករស់ ពីប្រទេសជិតខាង បានផ្អាកលែងឲ្យមានការ នាំចូលទៀតហើយ។ តែលោកបានបញ្ជាក់ថា ទោះយ៉ាងណា គឺមិនអាចទប់ស្កាត់បានទាំងស្រុងទេ។

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author