មេសាខាគយខេត្តបន្ទាយមានជ័យ លោក ឆែ សុធា សប្បាយប្រមូលកើបលុយដាក់ហោប៉ៅ មិនខ្វល់ពីបទបញ្ជារបស់សម្ដេចជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីឡើយ..?

ចេញផ្សាយថ្ងៃសៅរ ទី២៩ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តបន្ទាយមានជ័យ ៖ តាម​ការ​បង្ហើប​ ពី​មន្ត្រី​គយ​តូចតាច​ ក្នុង​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​ ចាប់តាំងពី​លោក ឆែ សុធា ទទួលបាន​តំណែង ​ជា​មេ​គយ​ ខេត្តបន្ទាយមានជ័យរួចមក ក៏​ចាប់ផ្ដើម​ប្រើ​អំណាច​ ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ទំនិញគេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ ត្រូវបាន​ឈ្មួញ​នាំចូល​តាម​ច្រកព្រំដែន ​អន្តរជាតិប៉ោយប៉ែត និង​ច្រកអូរបីជាន់ នឹងច្រក មួយចំនួនទៀត ឋិតនៅក្នុងទឹកដី ខេត្តបន្ទាយមានជ័យ កាន់តែ​ច្រើនឡើងៗ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ ពី​លោក ឆែ សុធា ដែល​កំពុង​ល្បីល្បាញ​ ខាង​ពុករលួយ​?។ ជាងនេះទៅទៀត ​សូម្បីតែ​នៅតាមច្រកតូចៗ ​ក្នុង​ទឹកដីខេត្តបន្ទាយមានជ័យ ក៍ត្រូវបាន​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ និង​ទំនិញខុសច្បាសប់ យ៉ាងពេញបន្ទុក ​ព្រោះ​លោក ឆែ សុធា គិតតែ​ពី​រឿង​ប្រមូល​លុយ​ ដាក់​ហោប៉ៅ​យ៉ាង​ក្រអឺតក្រទម​?។

សូមបញ្ជាក់ដែរថា រឿងអាស្រូវ​ពុករលួយ ​របស់លោក ឆែ សុធា មេ​គយ​ខេត្តបន្ទាយមានជ័យ ត្រូវបាន​មន្ត្រី​គយ​តូចតាច​ ក្នុង​ខេត្ត​នេះ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ដទៃទៀត​ បានទម្លាយនឹងលាតត្រដាង​ ជា​បន្តបន្ទាប់​ ឲ្យអ្នកសារព័ត៌មាន ធ្វើការចេញផ្សាយ ដើម្បី​ឲ្យ​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក៏ដូចជា​អគ្គនាយក​គយ លោក គុណ ញឹម ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​ រហូតមកដល់​ពេលនេះ​ ទាំង​លោក អូន ព័ន្ធមុនីរ័ត្ន ទាំង​លោក គុណ ញឹម បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ ​បណ្ដោយ​ឲ្យ​លោក ឆែ សុធា មេ​គយ​ខេត្តបន្ទាយមានជ័យ ប្រព្រឹត្ត​អំពើពុករលួយ​ កាន់តែខ្លាំង?​។
ដែល​ធ្វើ​ឲ្យ​រដ្ឋ​ ខាតបង់​ចំណូល​ពន្ធ​ យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ក្នុង​មួយខែៗ?​។

ប្រភពពីក្រុមមន្ត្រី​គយ​តូចតាច ដែលមិនពេញចិត្តក្នុងការដឹកនាំ បក្ខពួកនិយម របស់លោកមេសាខាគយ បាន​ខ្សិប​លួចឲ្យដឹង​ថា ការដែល​លោក ឆែ សុធា ហ៊ាន​ធ្វើ​អ្វីៗតាម​អំពើ​ចិត្ត ដោយសារ​អាង​មានខ្នងបង្អែកដ៍រឹងមាំ ដែលជា ​ឧកញ៉ា ដ៏​មាន​ឥទ្ធិពលម្នាក់​ ដែលជា​មិត្តភក្តិ? អាចនិយាយបានផងដែរថា សូមប្បីតែ​លោក គុណ ញឹម អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករកម្ពុជា ក៍មិនហ៊ានបោះះ លោក ឆែ សុធា មេសាខាគយខេត្តរូបនេះដែរ ហេតុនេះហើយ ទើបមេសាខាគយរូបនេះ មិនខ្វល់ពី​បទបញ្ជា របស់​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ឡើយ​…​?។

ប្រភពបានបន្តថា ប្រធានការិយាល័យ​គយ​ ច្រក​ទ្វារអន្តរជាតិប៉ោយប៉ែត និង​ច្រក​តំបន់ផ្សេងៗទៀត គឺ​ត្រូវតែ​ធ្វើតាម​បញ្ជា​ របស់លោក ឆែ សុធា មេ​គយ​ខេត្ត មិន​ត្រូវតវ៉ា​អ្វី​ទាំងអស់​ បើ​ពួកគេ​ហ៊ាន​តវ៉ា ​អាច​ប្រឈម​នឹង​ការបាត់បង់​តំណែង​ជាមិនខាន​។ ហើយរយៈពេល​ប៉ុន្មាន​ខែ​ ចុង​ក្រោយនេះ​ ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ត្រូវ​ឈ្មួញ​នាំចូល​តាម​ច្រក​អន្តរជាតិប៉ោយប៉ែត និងតាម​ច្រកតំបន់​ កាន់តែ​ច្រើនឡើងៗ ​ហើយ​លោក ឆែ សុធា កាន់តែសប្បាយរីកថ្លើម ក្នុងការប្រមូល​លុយ ​បាន​យ៉ាងច្រើន​ យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​បែងចែក​ទៅ​មន្ត្រី​ធំៗ ​នៅ​ថ្នាក់លើ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​?។

គួរំលឹកផងដែលថា លោក ឆែ សុធា មេសាខាគយ ខេត្តបន្ទាយមានជ័យ ដែលត្រូវបាន មន្ត្រីគយតូចតាច បានលាតត្រដាង ទម្លាយភាពមិនប្រក្រតី កើតឡើងនៅក្នុងសាខាគយ ឲ្យអង្គភាពយើង ចេញផ្សាយជាបន្តបន្ទាប់ ដើម្បីជូនថ្នាក់លើជ្រាប តែមមកដល់ពេលនេះ នៅតែគ្មានការបកស្រាយបំភ្លឺ ពីលោក ឆែ សុធា ទេ។ ហើយអង្គភាពគេហទំព័រ CSN យើង នៅតែមិនអាច សំការបកស្រាយពន្យល់ណាមួយ ពីលោក ឆែ សុធា មេសាខាគយខេត្ត បានទេមកដល់ថ្ងៃនេះ អង្គភាពយើង រងចាំការបកស្រាយ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author