មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ចៅហ្វាយក្រុងថ្មី លោក ឃួន ស្រេង យកអំណាចដែលព្រះឥន្រ្ទប្រទាន បញ្ជាឲ្យចៅហ្វាយខណ្ឌទាំង១២ បង្ក្រាបកន្លែងកុងស៊ីទទួលបញ្ចាំ តែភ្លេចបញ្ជាឲ្យបង្ក្រាបកន្លែងល្បែងស៊ីសង ដែលកំពុងកើតមានយ៉ាងរាដាល នៅក្នុងរាជធានីភ្នំពេ​ញ..?

ចេញផ្សាយថ្ងៃអាទិត្យ ទី៣០ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ កន្លងមកនេះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្ទេរ និងប្រកាសចូលកាន់តំណែងអភិបាល នៃគណៈអភិបាល ខណ្ឌច្បារអំពៅ។ ដើម្បីបន្តនិរន្តរភាពការងារ បន្ទាប់ពីផ្ទេរភារកិច្ចលោក អ៊ាង ស៊ីផាន​ មកសាលារាជធានីភ្នំពេញ រីឯលោក ចេង មុនីរ៉ា ត្រូវបានតែងតាំង ជាអភិបាលខណ្ឌ ច្បារអំពៅថ្មី។

បើតាមប្រភព ពីមន្ត្រីចូលរួម ក្នុងពីធីប្រកាសចូលកាន់តំណែង ចៅហ្វាយខណ្ឌ ច្បារអំពៅថ្មី លោក ឃួត ស្រេង ទើបទទួលបានតំណែង ជាចៅហ្វាយក្រុងថ្មី បានបញ្ជាឲ្យមេខណ្ឌទាំង១២ នៅរាជធានីភ្នំពេញ បង្ក្រាបនូវហាងទទួលបញ្ចាំ ខុសច្បាប់ទាំងអស់ណា ដែលគ្មានឯកសារត្រឹមត្រូវឲ្យបាន នឹងបញ្ជូនទៅតុលាការ។ តែលោកអត់បានបញ្ជា ឲ្យចៅហ្វាយខណ្ធទាំង១២ នឹងសមត្ថកិច្ចបង្ក្រាប ល្បែងស៊ីសងគ្រប់ប្រភេទ ដែលកំពុងកើតមាន យ៉ាងពេញបន្ទុក នៅក្នុងរាជធានីភ្នំពេញ សព្វថ្ងៃនេះទេ។

ចៅហ្វាយក្រុងថ្មី លោក ឃួន ស្រេង បានបន្តបញ្ជា នៅក្នុងពិធីនោះថា ចៅហ្វាយខណ្ឌទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងការបង្ក្រាបកុងសុី និងកន្លែងទទួលទិញ របស់ចោរខុសច្បាប់ ហាងបញ្ចាំខុសច្បាប់ ទទួលបញ្ចាំដោយគ្មានឯកសារច្បាស់លាស់ និងក្រុមអ្នកចងការក្រៅច្បាប់ ក៏ដូចជាទីតាំងទិញ-លក់របស់ក្រៅច្បាប់។ល។

ស្របពេលនោះ ប្រភពខ្លះ បានបញ្ចេញមតិផងដែលថា លោក ឃួង ស្រេង ចៅហ្វាយក្រុងថ្មី ចេញបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យចៅហ្វាយខណ្ឌទាំង១២ អនុវត្តន៍ បែបនេះ គឺស្របពេលលោក ទើបទទួលបានតំណែង ពីព្រះឥន្ទ្រប្រទានថ្មីៗ ហេតុនេះហើយ លោកចៅហ្វាយក្រុងថ្មីរូបនេះ ត្រូវតែខំបញ្ចេញស្នាដៃ អញ្ចឹងហើយ ព្រោះតំណែងនេះ បានមកពីព្រះឥន្ទ្រប្រទាន មិនត្រូវធ្វើឲ្យព្រះឥន្ទ្រ ខកបំណងទេ។

ការដាក់បញ្ជា ឲ្យចៅហ្វាយខណ្ឌទាំង១២ ខាងលើនេះ ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ សុំសម្តែងក្តីអំណរសាទរ ហើយក៏សុំឲ្យលោកចៅហ្វាយក្រុង អនុវត្តន៍ការងារនេះ ឲ្យបានជោគជ័យ តាមបំណង របស់ព្រះឥន្ទ្រ ហើយពួកយើង នឹងបោះឆ្នោត ឲ្យគណបក្សប្រជាជន ដើម្បីឲ្យលោកចៅហ្វាយក្រុង បាននៅបម្រើពួកយើង ជារាស្រ្តម្ចាស់ឆ្នោតតទៀត៕

Share on Facebook