មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ល្មមដល់ពេលហើយលោក ច័ន្ទ សុផល នឹងលោក ស ថេត គួតែបើកយុទ្ធនាការបង្ក្រាបល្បែងស៊ីសង ដែលកំពុងកើតមានយ៉ាងរាលដាល ជាពិសេសកាស៊ីណូដែលគេសង្ស័យថាគ្មានច្បាប់

ចេញផ្សាយថ្ងៃច័ន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

បាត់ដំបង ៖ ប្រជាពលរដ្ឋ នឹងមន្ត្រីរាជការតូចតាច ក្នុងខេត្តបាត់ដំបងមួយចំនួន បានឲ្យដឹងថា បច្ចុប្បន្នពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំ បញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ ដែលកំពុងកើតមាន យ៉ាងរាលដាល នៅតាមបណ្ដាស្រុក ក្នុងខេត្តបាត់ដំបង ដោយពួកគេដាក់ការសង្ស័យថា ប្រហែលជាម្ចាស់ទីតាំង ល្បែងស៊ីសងទាំងអស់នោះ បានរៀបចំផលប្រយោជន៍ ជូនលោកអភិបាលខេត្ត នឹងលោកស្នងការ រួចរាល់ហើយ ទើបមន្ត្រីថ្នាក់ក្រោម នឹងសមត្ថកិច្ចតូចតាច តាមមូលដ្ឋានមិនហ៊ានបង្ក្រាប បណ្ដោឲ្យកើតមានពេញបន្ទុក។

ប្រភពបានបន្តថា ជាក់ស្ដែងករណីការស៊ីណូ មួយកន្លែង នៅចំណុចក្បែលផ្លូវចូល ច្រកអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង សាងសងលើដីសាធារណៈ សង្ស័យគ្មានច្បាប់ បើកឲ្យប្រជាពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង ជារៀងរាល់ថ្ងៃ ផ្គើននឹងបទបញ្ជា របស់រាជរដ្ឋាភិបាល មានសម្ដេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាបង្ក្រាប នឹងទប់ស្កាត់ នូវល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីភូមិឃុំ សង្កាត់ មានសុវត្ថិភាព តែផ្ទុយទៅវិញ គេនៅតែឃើញកើតមាន កាន់តែលើសមុនទៅទៀត។

បើតាមប្រភព ពីសមត្ថកិច្ចតូចតាច ក្នុងស្រុកកំរៀងបានឲ្យដឹងថា មិនតែប៉ុណ្ណោះ លោក អធិការ នៃអធិការដ្ឋាន នគរបាលស្រុកកំរៀងម្នាក់ ដែលខ្លួនជាសមត្ថកិច្ច ទទួលបន្ទុក ផ្នែកព្រហ្មទណ្ឌ បែជាចាត់តាំង ឲ្យកូនប្រុសរបស់ខ្លួនម្នាក់ ទៅកាងនៅ កាស៊ីណូ ដែលគេសង្ស័យថា គ្មានច្បាប់លួចលាក់ បើកឲ្យពលរដ្ឋខ្មែរចូលលេងទៅវិញ។ ជាងនេះទៅទៀត ប្រភពពីអ្នកចូលលេងនៅទីនោះ បានឲ្យដឹងថា នៅក្នុងការស៊ីណូខាងលើនេះ មានលួចលាក់ចែកចាយ សារធាតុញៀន យ៉ាងពេញបន្ទុកទៀតផង។

ពាក់ព័ន្ធករណី ល្បែងស៊ីសងគ្រប់ប្រភេទ កើតមានយ៉ាងរាលដាល នៅលើទឹកដីខេត្តបាត់ដំបង ដោយមានលោក ច័ន្ទ សុផល ជាអភិបាលខេត្ត នឹងជាគណៈបញ្ជាការឯកភាពខេត្ត ជាសេនាធិការឲ្យថ្នាក់ជាតិ ក្នុងការបង្ក្រាបបទល្មើសទូទៅ មិនដែលមានវិធានការបង្ក្រាបឡើយ គឺនាំគ្នារក្សាការស្ងៀមស្ងាត់ ទាំងអាជ្ញាធរខេត្ត ទាំងលោកស្នងកាខេត្ត បណ្ដោយឲ្យកើតមាន ល្បែងស៊ីសងយ៉ាងពេញបន្ទុក មានដូចជា កន្ទុយលេខ សៀម-យួន ហ្គេមអ៊ីនធីណិត ពង្វក់ខួក្បាលក្មេង ហ្គេមបាញ់ត្រី ភ្នាល់ចាក់បាល់ បៀអាប៉ោង សង្វៀនបញ្ជល់មាន់ នឹងភ្នាល់ទឹកភ្លៀង។ ទាំងនេះហើយ ដែលមហាជន លើកឡើងថា ជាប្រភពផលប្រយោជន៍ របស់អាជ្ញាធរខេត្ត នឹងសមត្ថកិច្ចពាក់ព័ន្ធ។

ជុំវិញករណីខាងលើនេះ លោក ជា សុផាត អភិបាលស្រុកកំរៀង ដែលជាគណៈបញ្ជាការឯកភាពស្រុក នឹងជាសេនាធិការឲ្យថ្នាក់ខេត្ត លោកបានឆ្លើយតប តាមទូរស័ព្្ទថា ពាក់ព័ន្ធទីតាំង បនល្បែងខាងលើ លោកមិនបានដឹងទេថា មានច្បាប់ ឬគ្មានច្បាប់នោះទេ លោកប្រាប់អ្នកព័ត៌មានយើង តាមទូរស័ព្ទថា សួទៅខាងសមត្ថកិច្ចទៅ ឬក៍សួទៅខាងថ្នាក់ខេត្ត រឿងការស៊ីណូ ហួសដែនសមត្ថកិច្ចខ្ញុំហើយ។

ពាក់ព័ន្ធករណី ល្បែងស៊ីសងដ៍ធំមួយកន្លែង នៅក្នុងស្រុកកំរៀង ជ្រកក្រោមលេស « ការស៊ីណូ » ត្រូវបានអាជ្ញាធរស្រុក ឆ្លើយថាមិនដឹង ឲ្យសួទៅសមត្ថកិច្ច ប៉ូលីស នឹង ប៉េអិម ឬសួទៅលោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងទៅវិញ តែមកដល់ថ្ងៃនេះ អង្គភាព CSN មិនសុំកាបំភ្លឺ ពីលោ អធិការនគបាល និងលោកមេបញ្ជា
ការកងរាជអាវុធហត្ថ ស្រុកកំរៀង នឹងលោកអភិបាលខេត្តបាត់ដំបងបានទេ។

សូមបញ្ជាក់ផងដែលថា កន្លែងល្បែងស៊ីសងដ៍ធំ កំពុងកើតមាន នៅស្រុកកំរៀង ខេត្តបាត់ដំបង ក្បែរច្រកអន្តរជាតិដូងនេះ មិនមែនទើបកើតមានថ្មីៗនេះទេ កើតមានជាយូឆ្នាំមកហើយ កន្លងទៅមានប្រជាពលរដ្ឋ ចងករសម្លាប់ខ្លួន កើតមានអំពើហិង្សាក្នុងគ្រួសារ អស់ម៉ូតូ អស់ឡាន អស់ដី អស់ផ្ទះ រហូតរត់ចោលប្រពន្ធកូន ក៍ ដោយសារ លង់ខ្លួនចាញ់ល្បែង នៅក្នុងកាស៊ីណូ ដែលគេសង្ស័យថា គ្មានច្បាប់អនុញ្ញាតនេះផងដែរ។

ហេតុនេះហើយ ប្រជាពលរដ្ឋ រស់នៅក្នុងខេត្តបាត់ដំបងទាំងមូល កំពុងព្រួយបារម្ភ ពីភូមិ ឃុំ សង្កាត់ របស់ពួកគាត់ គ្មានសុវត្ថិភាព បានអង្វរស្នើសុំយ៉ាងទទូច ទៅសម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មេតាក្រឡេកមើល ភាពអសកម្ម របស់លោក ច័ន្ទ សុផល អភិបាលខេត្ត នឹងលោក ស ថេត ស្នងការ នគរបាលខេត្តបាត់ដំបង ជាបន្ទាន់ផង ព្រោះបច្ចុប្បន្ននេះ ល្បែងស៊ីសង កើតមានយ៉ាងរាលដាល ពេញស្រុក ក្រុង ខេត្ត រីឯលោក ច័ន្ទ សុផល អភិបាលខេត្ត នឹងលោក ស ថេត ស្នងការ នគរបាលខេត្តបាត់ដំបង រក្សាការស្ងៀមស្ងាត់ គ្មានវិធានការបង្ក្រាបឡើយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

Share on Facebook