លោកឧកញ៉ា សឹង្ហ សំអុល ម្ចាស់ក្រុមហ៊ុន « មាស់ស័រខេសាន់ » កំពុងយកឥទ្ធិពលខ្លួន នឹងយកឈ្មោះមន្ត្រីជាន់ខ្ពស់ នៃខុទ្ធការិយាល័សម្ដេច ហ៊ុន សែន មកធ្វើជំនួញឈើយ៉ាងចំហរ គ្មានអាជ្ញាធរសមត្ថកិច្ចជំនាញណាហ៊ានប៉ះឡើយ..?

ចេញផ្សាយ ថ្ងៃសក្រ ទី០៤ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្ត​មណ្ឌល​គី​រី ៖ តាម​ការសង្កេត របស់សហគមន៍ការពារព្រៃឈើ បានឲ្យដឹងថា ​ក្រោយ​ការដឹកជញ្ជូន​ឈើ​ ត្រូវ​ដេញថ្លៃ​បាន ​របស់​ក្រុមហ៊ុន ​( D.T.C )​ កន្លងមក​ សកម្មភាព​ ដឹកជញ្ជូន​ឈើ​ តាម​រថយន្ត​យក្ស​ យី​ឌុប​ នៅតែមាន​ដឹក​បន្ត​ដដែល ​គ្រាន់តែ​ខុសគ្នា ​ពី​ដឹក
ជញ្ជូន​របស់​ក្រុមហ៊ុន ​( D.T.C ) ​តែប៉ុណ្ណោះ​។ ហើយតាមផ្លូវ​ចេញ ពី​ក្រុមហ៊ុន​ (​ ម៉ាស​ស្ទ័​រ​ខេ​សាន់​ )​ គេ​សង្កេតឃើញ​ ប្រភេទ​រថយន្ត​យីឌុប​ ដឹកឈើ​ប្រភេទ​ជន្លុង​ម្រេច ​កាត់​ចំ​កណ្តាល​ទីប្រជុំជន ​ស្រុក​កោះ​ញែក​ យកទៅ​ផ្គត់ផ្គង់​ ឲ្យ​ក្រុមហ៊ុន​ ( ​វ៉ូ​លបាយ​អូ​ )​ វិនិយោគ​លើ​ដំណាំ​ម្រេច​ លើ​ផ្ទៃដី​ចំនួន​៥០.០០​ហិច​តា ​មានទីតាំង​នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី​។​

ប្រភពពីក្រុមសហគមន៍ ការពារព្រៃឈើ បានឲ្យដឹងថា ក្រោយពេល​ដំណើរការ​ ដឹកជញ្ជូន​ឈើ​លេខ​០១​ ជាង ​០៥​ម៉ឺន​ម៉ែត្រគូប​ ចេញពី​ទីតាំង​ក្រុមហ៊ុន​ (​ ម៉ាស់​ស្ទ័​រ​ខេ​សាន់​ )​ ស្ថិតនៅក្នុង​ភូមិសាស្ត្រ​ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ជាពិសេស ​ជា​ឈើ​ត្រូវបាន​ប្រមូល ​ពីបណ្តា​ក្រុមហ៊ុន​ផ្សេង ​មក​ផ្ញើទុក នៅ​ក្រុមហ៊ុន​ខាងលើ​ ដែល​គណៈកម្មការ​ បង្ក្រាប​ទុបស្កាត់​បទល្មើស​ព្រៃឈើ ​ដែលមាន​ឯកឧត្តម​ នាយ​ឧ​ត្ត​ម​សេនីយ៍​ សៅ សុខា ​ជា​ប្រធាន និង​ក្រោយមក​ ត្រូវបាន​ក្រុមហ៊ុន​( D.T.C ) ​របស់ លោក​ឧកញ៉ា ​(​ លក្ខណ ​)​ ដេញថ្លៃ​បាន ​ពី​រាជរដ្ឋាភិបាល​ ក្នុងនោះដែរ​ ឈើ​ទាំងអស់​ ក៍​ត្រូវបាន​ដឹក​ចេញ ពីទឹកដី​ក្រុមហ៊ុន​ (​ ម៉ាស់​ស្ទ័​រ​ខេ​សាន់ ​)​រួចរាល់​ហើយ​ កាលពីដើមឆ្នាំ​២០១៧​ កន្លង​​ទៅ ។​

​ ​ប្រភព​ដាច់ដោយឡែក​មួយទៀត​ បា​ន​អះអាងថា ក្នុង​សកម្មភាព​ដឹកជញ្ជូន​ឈើ ចេញពី​ក្រុមហ៊ុន​ (​ ម៉ាស់​ស្ទ័​រ​ខេ​សាន់​ )​ នេះ​មិនមែន​ដឹក​ត្រឹម​ឈើ​ជន្លុង​ម្រេច ​មកកាន់​ទីតាំង​ក្រុមហ៊ុន ​( ​វ៉ូ​បាយ​អូ )​ ដែលមាន​ទីតាំង​ នៅក្នុង​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដា ខេត្ត​មណ្ឌល​គី​រី​ តែប៉ុណ្ណោះ​ទេ​។ ប៉ុន្តែ​​ឈើ​ប្រភេទ​ សុ​ក្រំ គគីរ ផ្ចឹក ដែល​គេ​អារ​ជ្រៀគ​ ជា​គ្រឿង​ ត្រូវបាន​ដឹក​ចេញ ពី​ក្រុមហ៊ុន​ខាងលើ ឆ្លងកាត់​ស្រុក​ស្នួល ខេត្តក្រចេះ ឆ្ពោះទៅ​តំបន់​ផ្សេងទៀត​ផងដែរ​។​

​ប្រភព​ថ្មី​មួយទៀត ​ដែល​ភ្នាក់ងារ​សារព័ត៌មានយើងទទួលបាន ​គឺ​បច្ចុប្បន្ននេះ​ ក្រុមហ៊ុន ( ​ម៉ាស់​ស្ទ័​រ​ខេ​សាន់ ) ​ដែលមាន​លោក​ឧកញ៉ា​ សឹង្ហ សំអុល ​ជានា​យក​ក្រុមហ៊ុន ​បាន​នឹង​កំពុង​ឲ្យ​ឈ្មោះ ​( ​ម៉ុក ​) ជា​ប្រជាពលរដ្ឋ​ រស់នៅក្នុង​ភូមិ​ទី​០១ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក​កែន​​ប្រជាពលរដ្ឋ នៅក្នុង ​ភូមិ​ ឃុំ​ ខាងលើ​ ជញ្ជូន​រណា​យន្ត​ តាម​មធ្យោបាយ​ កាឡេ​ថង​ និង​មនុស្សម្នា​ជាច្រើន ​ចូលទៅ​កាប់​ឈើ​ ដែល​សេសសល់​ជិតក្បែរ បរិវេណ​ដី​ក្រុមហ៊ុន​ អារ​ជ្រៀក​ជា​ឈើ​គ្រឿង​ លក់​ឲ្យ​ក្រុមហ៊ុន​លោក​ ដោយ​ឲ្យ​បុគ្គល​ឈ្មោះ ​( ​ម៉ុក​ ) ​ជា​អ្នកចាត់ចែង​ទូទាត់​ថវិការ និង ដឹកឈើ​ចូល​ក្រុមហ៊ុន ដោយ​ប្រភេទ​ឈើ​សុ​ក្រំ​ ក្នុង​មួយ​ម៉ែត្រគូប​ តំលៃ​៣៥០.០០០​រៀល និង ប្រភេទ​ផ្ចឹក គរ​គី​ តំលៃ​៤៥០.០០០​រៀល ​ក្នុង​មួយ​ម៉ែត្រគូប​ផងដែរ​។​

​ប្រភព​ដដែល​ បាន​បញ្ជាក់​ទៀ​រថា កាលពី​រដូវប្រាំង​ដើមឆ្នាំ​២០១៧​ គេ​ឃើញមាន​រថយន្ត​ ប្រភេទ​យក្ស​យី​ឌុប ​នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ មាន​មិនតិចជាង​៦០ ​ទៅ​៧០​គ្រឿង​ទេ ចេញចូល​ដឹកឈើ​ពី​ទីនេះ​ យកទៅ​ក្រៅ និង​មកទល់ពេលនេះ​ ក៍​នៅមាន​រថយន្ត ប្រភេទ​នេះ​ទុកចោល​ក្នុង​ក្រុមហ៊ុន​ ដោយ​មិន​អាចធ្វើ​ចរាចរណ៍​កើត ​ដោយ​ស្ថានភាព​ផ្លូវ​ពិបាក​ពេក​ ព្រោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ​និងច្រើន​លើសលប់​។​

​តាម​ប្រភព ពី​ដៃជើង​លោក​ឧកញ៉ា សឹង្ហ សំអុល បាន​ឲ្យ​ដឹងថា ក្រុម​នេះ​ បាននិងកំពុង​ប្រើ​ឈ្មោះ មន្ត្រីជាន់ខ្ពស់​នៃ​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដើម្បី​បិទបាំង និង​គំរាម មន្ត្រី​ជំនាញ រួមទាំង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ថែមទៀត? ។ ដូច្នេះហើយ​ ទើប​ទាំង​អាជ្ញាធរ កងកម្លាំង មន្ត្រី​ជំនាញ រួមទាំង​ប្រជាពលរដ្ឋ​តំបន់​នោះ ​តែងតែ​និយាយ​តៗគ្នា​ថា ក្រុម​ឧកញ៉ា សឹង្ហ សំអុល គឺជា​ក្រុមហ៊ុន​ របស់​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន ពេញៗ​មាត់​តែម្តង ?។​

​យ៉ាងណាក៏ដោយ អង្គភាព CSN យើង កំពុង​ព្យាយាម​ទាក់ទង​ មន្ត្រី​នៅ​ខុទ្ទកាល័យ​សម្តេច ហ៊ុន សែន ដើម្បី​សុំ​ការបកស្រាយ ឬ បញ្ជាក់​ទាក់ទង ​ព័ត៌មាន​ខាងលើនេះ ។ ប៉ុន្តែ​មកដល់ពេលនេះ អង្គភាព CSN ពុំទាន់​អាច​ទំនាក់ទំនង​ បាន​នៅឡើយ ។​

អ្វី​គួរ​ឲ្យ​កត់សំគាល់​នោះ​ បទល្មើស​ព្រៃឈើ នៅតែមាន​ដដែល ទួ​រ​យ៉ាង​ដូចជា​ករណី​បទល្មើស​ ដ៏​កក្រើក​មួយ​កើតឡើង​ នៅ​ចំណុច ( ​អូរ​ហ៊ុ​ច ​)​ ស្ថិតនៅ​ក្នុងស្រុក​អូររាំង ខេត្ត​មណ្ឌល​គី​រី​ អញ្ចឹង​។ នេះគ្រាន់តែជាព័ត៌មានបឋម

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង: