ចេញផ្សាយ ថ្ងៃច័ន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ប៉ោយប៉ែត ៖ ច្រកទ្វារអន្តរជាតិ ក្រុងប៉ោយប៉ែត ដែលជាច្រកមួយដ៍សំខាន់ សម្រាប់មន្ត្រីៗស្ថាប័នពាក់ព័ន្ធ ដែលប៉ងចង់ទៅឈជើងនៅទីនោះ ជាហេុធ្វើឲ្យកើតមានអំពើពុករលួយ ព្រោះមន្ត្រីស្ថាប័នពាក់ព័ន្ធទាំងនោះ ប្រជែងគ្នាចង់បានកន្លែងខ្លាញ់ មន្ត្រីខ្លះក្រាបលូនយកចិត្តមេ មន្ត្រីខ្លះទៀត ខំអង្អែលលញ់នឹងទ្រងពងមេៗ ព្រោះតែចង់បានកន្លែងល្អ ដើម្បីក្ដោបសេដ្ឋកិច្ច តែត្រូវបានគេមើលឃើញថា នៅចាញ់មន្ត្រីមន្ត្រី ១ក្រុមទៀត គេហៅថា ជាក្រុមយល់ចិត្តមេៗ ពួកគេចេះរៀបចំកញ្ចប់ ជូនទៅឲ្យមេៗ មិនឲ្យមេអន់ចិត្តឡើយ ពួកគេនឹងបាន ទៅឈជើងកន្លែងខ្លាញ់នោះ ដោយស្វ័យប្រវត្ត? ។
ជាក់ស្ដែង នៅច្រកប៉ោយប៉ែត ក្រុងប៉ោយប៉ែត សព្វថ្ងៃឈ្មួញរកស៊ីដឹកត្រី បានអោយដឹងថា នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត មានមន្ត្រីៗជលផល យ់ាងហោចណាស់ មិនតិចជាង ៥ផ្នែកទេ ដែលកំពុងមកផ្ដុំគ្នានៅទីនេះ ហើយពួកមន្រ្តីទាំងនោះ ដើរយកលុយ ពីកន្លែងផ្ទេត្រី តាមតែអំពើចត្ត ពីអាជីវករ ឬឈ្មួញត្រី និងរទេះអូសត្រី ចេញពីថៃ ចូលមកកម្ពុជា ក៏ដូចជាការនាំត្រីពីកម្ពុជា-ទៅថៃ ជារាល់ថ្ងៃ ។
ប្រភពបានបន្តថា មន្ត្រីជលផលទាំងនោះ មានដូចជា មន្ត្រីមកពីអគ្គនាយកដ្ឋានជលផល ចំនួន ២នាក់ មន្ត្រីអធិការដ្ឋានខាងជើងបឹងទន្លេសាប ចំនួន ២នាក់ មន្ត្រីខ័ណ្ឌជលផលខេត្ត ទទួលបន្ទុកក្តាប់រួម ចំនួន ១នាក់ មន្ត្រីមកពីផ្នែកជលផល ចំនួន ៤ស្រុកក្រុង ២នាក់ និងមន្ត្រីសង្កាត់ជលផល ក្រុងប៉ោយប៉ែត ចំនួន ៣នាក់ មានលោក នូវ លាង ជានាយសង្កាត់ លោក ម៉េង មុន្នីរក្ស ជានាយរង , លោក ស ចិត្រា ជានាយរង មន្ត្រីជលផលទាំងនេះ មិនតិចជាង១០នាក់ទេ ដែលនៅចាំច្របាច់ក យកលុយពីក្រុមឈ្មួញត្រី នឹងអ្នកអូសរទះត្រីឆ្លងដែន ពីទឹកដីថៃ ចូលមកទឹកដីកម្ពុជា។
បើតាមប្រភព ពីក្រុមឈ្មួញរកស៊ីដឹកត្រី បាននាំគ្នាលើកឡើង នឹងរិះគន់ថា មិនដឹងទ្រាំតស៊ូរកស៊ីមុខរបរត្រីនេះ បានត្រឹមណាទេ បើរកស៊ីមិនឃើញចំណេញសោះ រវល់តែបង់លុយ ឲ្យទៅក្រុមមន្ត្រីជលផល មានគ្នាច្រើនជាអ្នករកស៊ីត្រីទៅទៀត ជាងនេះទៅទៀត គឺក្រុមរបស់លោក នូវ លាង ដែលមានស្នាក់ការនៅទីនេះ បានចាត់ឲ្យមន្ត្រីរបស់ខ្លួន ២នាក់ ដែលមានឈ្មោះ ម៉េង មុន្នីរក្ស នឹងលោក ស ចិត្រា ដើរជំរិតយកលុយ ពីអាជីវករ អ្នករកស៊ីត្រី នឹងកម្មអូសរទះ នៅតាមទីតាំង លើកដាក់ត្រី នៅជិតផ្សាររ៉ាថ្មី ស្ថិតក្នុងសង្កាត់ប៉ោយប៉ែត ហើយក្រុមមន្ត្រីជំនាញទាំងនោះ យកតែលុយដាក់ហោប៉ៅ មិនដែលចេញនូវវិក័យប័ត្រ បញ្ជាក់ថាពួកគេបានបង់លុយនោះទេ ហេតុធ្វើឲ្យពួកគេ ដាក់ការសង្ស័យថា លុយដែលដើរយកពីពួកគេរាល់ថ្ងៃនេះ គឺយកធ្វើមានធ្វើបាន រៀងៗខ្លួនតែប៉ុណ្ណោះ មិនបានចូលទៅរដ្ឋទេ។
ប្រភពដដែលបន្តទៀតថា រាល់រទេះដឹកត្រី ដែលអាជីវករនាំចូលពីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មិនថាត្រីសម្រាប់លក់លើទីផ្សារ ឬត្រីគេទិញយកទៅ ធ្វើជាចំណីក្រពើទេ គឺក្រុមមន្ត្រីជលផលគ្រប់ផ្នែក នឹងក្រុមមន្ត្រីជលផល មានស្នាក់ការនៅទីនេះ ដឹកនាំដោយ លោក នូវ លាង ដែលជានាយសង្កាត់ជលផល តម្រូវឲ្យបង់ក្នុង១រទះ ចំនួន២០០០០រៀល គឺមិនអាចរំលង បានមួយរទេះណាឡើយ ហើយមន្ត្រីទាំងនោះ តម្រូវឲ្យពួកគេបង់ ១ក្បាលឡានចំនួន៥០០០០វៀល ទៅ៨០០០០រៀល គឺពួកគេយកតែលុយ គ្មានដែលចេញវិក័យប័ត្រ ឲ្យម្ដងណាទេ។
ក្រុមអាជីវករ និងកម្មករអូសរទេះត្រី បានសម្តែងការការមិនពេញចិត្ត ចំពោះមន្ត្រីជលផល ក្រុងប៉ោយប៉ែត គាបជំរិតយកលុយ ពីពួកគាត់ដែលជាអ្នករកស៊ីតិចតួច បែជាមន្ត្រីជលផលទាំងនេះ នាំគ្នាបឺតជញ្ជក់ឈាម ធ្វើឲ្យពួកគាត់ស្ទើតែដកដង្ហើមមិនចង់រួច ហេតុនេះហើយពួកគាត់ ជាសអាជីវករ នឹងពលរដ្ឋស៊ីឈ្នួលអូសរទះត្រី ស្នើសុំទៅលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ មេតាពិនិត្យមើល ទង្វើនឹងសកម្មភាពមិនក្រក្រតី របស់ក្រុមមន្ត្រីជលផល ទាំងមានស្នាក់ការនៅទីនោះ នឹងក្រុមមន្ត្រីជលផលថ្មី ដែលទើបមកឈជើងនៅទីនោះ ជសបន្ទាន់ផង ព្រោះថា ក្រុមមន្ត្រីនៅទីនោះ កំពុងនាំគ្នាប្រព្រឹត្តអំពើពុករលួយ យ៉ាងពេញបន្ទុក គ្មានញញើតឡើយ។
ប្រភពដោយឡែក ពីមជ្ឈដ្ឋានជាច្រើន បានលើកឡើងផងដែលថា ករណីខាងលើនេះ ឯកឧត្តម អេង ជាសាន អគ្គរដ្ឋបាលជលផល នឹង ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ គួរពិនិត្យមើលបញ្ហានេះឡើងវិញផង មិនគួរឲ្យមន្ត្រីថ្នាក់កណ្តាល របស់ក្រសួង និងមន្ត្រីអធិការដ្ឋាន ខាងជើងបឹងទន្លេសាប ដែលមានបេសកកម្ម ៥ខេត្ត មកព្រួតគ្នាធ្វើការ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត តែ១១កន្លែង ខណៈច្រកទ្វារអន្តរជាតិ និងខេត្តផ្សេងៗ ដូចជាតាមច្រក ក្នុងខេត្តស្វាយរៀង ច្រកភ្នំដិន ខេត្តតាកែវ ច្រកគីឡូ១៣ ខេត្តបាត់ដំបង។ល។ ឈ្មួញដឹកជញ្ជូនត្រីស្ទើគ្រប់ប្រភេទ ចេញពីប្រទេសយួន នឹងប្រទេថៃ ចូមកប្រទេសកម្ពុជា រាប់សិបតោនក្នុង១យប់ៗ បែជាមិនមានមន្ត្រីជលផលធ្វើការទៅវិញ!!! ។
តែទោះយ៉ាងណា ក្នុងការចោទប្រកាន់ ពីសំណាក់ពលរដ្ឋ ដែលជាអាជីវករ រកស៊ីត្រី នឹងពករដ្ឋអូសរទះត្រី ទៅលើលោក នូវ លាង នឹងក្រុមមន្ត្រីជលផល ទៅប្រមូលផ្ដុំគ្នា ព្រួតយលលុយ ខាងលើនេះ អង្គភាព CSN មិនអាសុំការបំភ្លឺ ពីលោក នូវ លាង នាយសង្កាត់ជលផល នឹងក្រុមមន្ត្រីផ្សេងៗទៀតបានទេ មកដល់ថ្ងៃនេះ អង្គភាយើង រងចាំការបំភ្លឺ ពីអង្គភាពពាក់ព័ន្ធ ដែលត្រូវបានពលរដ្ឋចោទប្រកាន់ ខាងលើនេះ នៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់