ចេញផ្សាយ ថ្ងៃពុធ ទី០៩ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ភ្នំពេញ ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការ នឹងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវបានមន្ត្រីរាជការ ក្រោមឱវាទ នៅក្នុងមន្ទីរ ធ្វើការរិះគន់ថា ការដែលលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ ហ៊ានធ្វើអ្វីៗ តាមតែអំពើចិត្ត ដោយសាមានការឃុបឃិត បើកដៃ ពីសំណាក់លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។
ប្រភពបានបន្តថា ផ្លូវក្នុងរាជធានីភ្នំពេញ ជាច្រើនខ្សែ ធ្វើមិនទាន់រួចរាល់ផង ក៏ខូចទៅវិញអស់ ដោយសារតែផ្លូវទាំងនោះ គ្មានគុណភាព និងធ្វើមិនត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដែលមហាជនគេហៅថា? ចាក់ស្ដើងស៊ីក្រាស់ ជាក់ស្ដែង ផ្លូវជាច្រើនខ្សែ ក្នុងរាជធានីភ្នំពេញកំពុងខូចវិញ ជាបន្តបន្ទាប់ ដូចជា ផ្លូវនៅសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមនជាដើម ហើយបច្ចុប្បន្នផ្លូវទាំងនោះ កំពុងធ្វើឡើងវិញផងដែរ។ ទាំងនេះដោយសាតែ កើតមានអំពើពុករលួយ មិនគិតពីគុណភាពផ្លូវ នឹងផលប្រយោជន៍ជាតិទេ គឺលោកប្រធានមន្ទីររូបនេះ គិតតែពីកេងចំណេញ ពីរាជរដ្ឋាពិបាល យកលុយដាក់ហោ
ប៉ៅ ធ្វើមានធ្វើបាន នឹងជូនទៅមេធំ នៅក្រសួងសាធារណៈការ នឹងដឹកជញ្ជូន សម្រាប់ទប់តំណែង នឹងរក្សាកៅអីរបស់ខ្លួនតែប៉ុណ្ណោះ។
ប្រភពដដែរ បានរំលឹកឲ្យដឹងដែរថា កាលពីអំឡុងដើមខែមេសា ឆ្នាំ២០១៦ កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ព្រមានខ្លាំងៗ ទៅលើលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលធ្វើផ្លូវគ្មានគុណភាព ហើយសូម្បីតែជួស
ជុលផ្លូវឡើងវិញ ក៏មិនបានល្អដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រក្សាភាពស្ងៀមស្ងាត់ មិនទាន់ចាត់វិធានការ ទៅលើភាពអសកម្ម និងខ្វះការទទួលខុសត្រូវ របស់លោក សាំ ពិសិដ្ឋ នៅឡើយទេ ហើយលោក សាំ ពិសិដ្ឋ នៅតែកាន់កាប់តំណែង ជាប្រធានមន្ទីរសាធារណការ រាជធានីភ្នំពេញ យ៉ាងសុខស្រួល។ ហេតុនេះហើយ ទើបមានការសង្ស័យថា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ ទទួលបានផលប្រយោជន៍ ពីលោក សាំ ពិសិដ្ឋ ទើបបណ្ដោយឲ្យលោក សាំ ពិសិដ្ឋ ធ្វើអ្វីៗ តាមអំពើចិត្តរបស់ខ្លួន។
ថ្មីៗនេះ រឿងអាស្រូវពុករលួយ របស់លោក សាំ ពិសិដ្ឋ ប្រធសនមន្ទីរសាធារណៈការ នឹងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវបានបណ្ដាញព័ត៌មាន មួយចំនួន បានផ្សព្វផ្សាយ ពីភាពអសកម្ម និងអំពើពុករលួយ របស់លោក ប្រធានមន្ទីររូបនេះ ដែលល្បីល្បាញ ខាងពុករលួយ ធ្វើផ្លូវ ជួសជុលផ្លូវ គ្មានគុណភាព។
បើតាមប្រភពពីមន្ត្រីស្និទ្ធ នៅក្នុងមន្ទីរសាធារណៈការនឹងដឹកជញ្ជូន រាជធានីភ្នំពេញ ក៍មានការរិះគន់ចំៗ ផងដែរថា សូម្បីតែករណីប្រឡង យកប័ណ្ណបើកបររថយន្ត ក៏ដូចជាការធ្វើស្លាកលេខឡាន និងម៉ូតូ ក៏មានអំពើពុករលួយ កើតឡើងដែរ ហើយលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ បែរជារក្សាភាពស្ងៀមស្ងាត់។ហេតុនេះ មានការអំពាវនាវ ឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យមើលឡើងវិញ អំពីភាពអសកម្ម និងអំពើពុករលួយ របស់លោក សាំ ពិសិដ្ឋ ដើម្បីកុំឲ្យប៉ះពាល់ ដល់កេរ្តិ៍ឈ្មោះ ក្រសួងសាធារណការ និងដឹកជញ្ជូនតទៅទៀត។
គួររំលឹកផងដែរថា ភាពមិនប្រក្រតី កើតមានអំពើពុករលួយ នៅក្នុងមន្ទីរសាធារណៈការ នឹងដឹកជញ្ជូន រាជធានីភ្នំពេញនេះ ល្បីល្បាញយូឆ្នាំមកហើយ ដោយសាតែលោក សាំ ពិសិដ្ឋ ប្រធានមន្ទីររូបនេះ មានខ្នងបង្អែកដ៍រឹងមាំ នៅក្រសួងសាធារណៈការ នឹងដឹកជញ្ជូន ទើបលោកប្រធានមន្ទីររូបនេះ រក្សាតំណែង នឹងកៅអីមករបស់ខ្លួន មកដល់សព្វថ្ងៃនេះ យ៉ាងក្រអឺតក្រទម មិនខ្វល់ពីការរិះគន់អ្វីទាំងអស់។ ហើយមកដល់ថ្ងៃនេះ អង្គភាព CSN មិនអាចស្វែងរកការបកស្រាយពន្យល់ ពីលោក សាំ ពិសិដ្ឋ ពាក់ព័ន្ធរឿងរាវខាងលើនេះបានទេ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់