រឿងបញ្ជាអត់ប្រសិទ្ធភាព ! ល្បែងស៊ីសងប្រភេទទូរហ្គេមបាញ់ត្រី នៅផ្សារតូចផ្លាហ្សា របស់មេបនល្បែងឈ្មោះ យាយ គង់ នៅតែបន្តបើកឲ្យមនុស្សគ្រប់វ័យ ចូលលេងយ៉ាងចំហរ សមត្ថកិច្ចមើលអត់ឃើញ

ចេញផ្សាយ ថ្ងៃសៅរ ទី១២ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ កន្លងមកលោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជា ឲ្យអភិបាលខណ្ឌទាំងអស់ នឹងសមត្ថកិច្ច ធ្វើយ៉ាងណា បង្ក្រាបល្បែងស៊ីសង ដែលកំពុងកើតមានសព្វថ្ងៃ នៅក្នុងរាជធានីភ្នំពេញ ជាពិសេស គឹ ហ្គេម បាញ់ត្រី មិនអនុញ្ញាតឲ្យកើតមាន តទៅទៀតទេ។ តែផ្ទុយទៅវិញ បញ្ជារបស់លោក ឃួន ស្រេង អភិ
បាលក្រុងថ្មី ហាក់ដូចជាគ្មានប្រសិទ្ធភាព ព្រោះថាល្បែងស៊ីសង តាមប្រព័ន្ធអនឡាញ ជ្រកក្រោមស្លាក អ៊ីនធើណេត កាហ្វេ ឬណេត២៤ម៉ោង បានកំពុងរីករាលដាលដូចផ្សិត ជាក់ស្ដែង ល្បែង « ហ្គេម បាញ់ត្រី » ដ៍ធំមួយកន្លែង ដែលមានទីតាំង នៅចំណុច ផ្សារតូចផ្លាហ្សា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រមាណជាង២០ទូរ កំពុងបើកដំណើការ លេងយ៉ាងចំហរ ឲ្យក្មេងចាស់ ស្រុស្រី ចូលលេងយ៉ាងរលូន គ្មានការរំខាន ពីសំណាក់អាជ្ញាធរ ឬសមត្ថកិច្ចឡើយ។

បើតាមការអួតអា ពីមេកាប្រចាំទីនោះ បានឲ្យដឹងថា ទីតាំង ហ្គេម បាញ់ត្រី ដ៍ធំខាងលើនេះ ដំណើរការបានរលូនមកដល់សព្វថ្ងៃ គឺថៅស្រី ឈ្មោះ គង់ « ហៅយាយ គង់ » បានរត់ការបង់លុយអស់ហើយ សូម្បីតែលោក ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ ក៍មេការរូបនោះ ហ៊ានអួតថា ថៅកែស្រីរបស់គេ ឈ្មោះ យាយ គង់ បានរៀបចំ នឹងគិតគូររួចរាល់ផងដែរ។

ប្រភពពីប្រជាពលរដ្ឋ រស់នៅមដុំតំបន់នោះ បានឲ្យដឹងថា ទីតាំងបើកល្បែង ហ្គេម បាញ់ត្រី ខាងលើនេះ ជារបស់ថៅកែ ឈ្មោះ យាយ គង់ ដែលជាថៅកែដ៍ល្បី នៅរាជធានីភ្នំពេញ នឹងមានខ្នងបង្អែកធំៗ នៅពីក្រោយ ក្នុងការជួយអន្តរាគមន៍ ដាក់ទូរ ហ្គេម បាញ់ត្រី តាមទីប្រជុំជន នឹងតាមផ្សារធំៗ ក្នុងរាជធានីភ្នំពេញ ជាក់ស្ដែង ទីតាំង ហ្គេម បាញ់ត្រី ដ៍ធំនៅផ្សារតូច « ផ្លាហ្សា »ស្ថិតនៅទីតាំងខាងលើ គេប្រគ់ឲ្យមេការធំម្នាក់ជាអ្នកគ្រប់គ្រង។ ហើយទីតាំងនោះ មួយថ្ងៃមួយៗ មានមនុស្ស ចេញចូលលេង ដូចមើលកុន ភាគច្រើន សុទ្ធតែ ក្មេងស្ទាវ សិស្សសាលា នឹងក្មេងក្រោមអាយុ១៤ -១៥ ដែលក្មេងកំពុងពេញវ័យសិក្សា ត្រូវបានល្បែងទាំងនោះ ពង្វក់ខួលក្បាល ក្លាយទៅជាក្មេង ដែលសង្គមស្អប់ស្ពើមទៅវិញ។

ប្រភពដដែរបានបន្តទៀតថា មិនតែប៉ុណ្ណោះ ទីតាំង ហ្គេម បាញ់ត្រី នេះ ត្រូវបានគេសង្ស័យថា ជាទីតាំង ចែកចាយ និងប្រើប្រាស់ថ្នាំញៀនទៀតផង ។ ព្រោះកន្លងមក នៅពេលដែលពួកគាត់ ទៅតាមហៅកូនពួកគាត់ម្ដងៗ តែងតែប្រទះឃើញមាន ឧបករណ៍ជក់ និង ថងកិបមាត់តូៗ ជាច្រើននៅទីនោះ។

ហេតុនេះ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខ្លះ បានលើកឡើងថា លោក ឃួន ស្រេង អភិបាល នៃគណៈអភិបាល រាជរាជធានីភំ្នពេញ នឹងលោក ជួន សុវណ្ណ ស្នងការ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ គួរតែពិនិត្យឡើងវិញ ភាពអសកម្ម របស់មន្ត្រីទាំងនោះផង មិនគួររក្សាភាពស្ងៀមស្ងាត់តទៅទៀតទេ ព្រោះថា ល្បែងទាំងនេះ កំពុងកើតមានយ៉ាងពេញបន្ទុក ហើយមន្ត្រីថ្នាក់ក្រោម ទាំង ចៅសង្កាត់ នឹងចៅហ្វាយខណ្ឌ ព្រមទាំងលោកមេប៉ុស្ដិ៍ នឹងអធិការនិមួយៗ ពួកគេមើលមិនឃើញ ល្បែងស៊ីសងទាំងនេះទេ ទំនងជាទទួលបានផលប្រយោជន៍ ពីមេបនល្បែង ឈ្មោះ យាយ គង់ ថៅកែ ហ្គេម បាញ់ត្រី ដ៍ល្បីនៅរាជធានីភ្នំពេញ ដូចការអួតអាង របស់មេការខាងលើនេះ ហើយមើលទៅ បានជាគ្មានការបង្ក្រាបបែបនេះ។

គួររំលឹកផងដែរថា នៅក្នុងកិច្ច ប្រជុំនោះ  ចៅហ្វាយក្រុង ភ្នំពេញ លោក ឃួង  ស្រេង បានប្រកាស និងប្ដេជ្ញារួមគ្នាបង្ក្រាប ឲ្យអស់ល្បែងហ្គេមស៊ីសង តាមប្រព័ន្ធ Online ជ្រកក្រោមរូបភាព ទីតាំង Internet cafe ឬ ណេត24h ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ។ លោកអភិបាលបានដាក់ចេញនូវវិធានការណ៍ បង្ក្រាបគ្រប់ល្បែងហ្គេមស៊ីសង តាមប្រព័ន្ធ Online ជ្រកក្រោមរូបភាពទីតាំង
Internet cafe ឬ ណេត24h ទាំងអស់ ទោះជាម្ចាស់អាជីវកម្ម មានច្បាប់អនុញ្ញាត បើកទីតាំង Internetក៏ដោយ ព្រោះថា ល្បែងហ្គេមស៊ីសង ទាំងនេះ គឺជាល្បែងបំផ្លាញ ការសិក្សារបស់កុមារ និងយុវជន ហើយទីនោះ ក៏ជាកន្លែងប្រមូលផ្តុំ នូវការប្រើប្រាស់គ្រឿង
ញៀន និងជនល្មើស លួច-ឆក់ផងដែរ។

សូមរំលឹកបន្ថែមដែរថា ពាក់ពន្ធ័និងបញ្ហា ល្បែងស៊ីសងនេះដែរ កន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធ អនុវត្តវិធានការ បង្ក្រាបល្បែងស៉ីសងខុសច្បាប់ និងឃាត់ខ្លួនម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកកាងពីក្រោយ រួមទាំងអ្នកឃុបឃិត មកផ្តន្ទាទោស តាមច្បាប់។

ពាក់ព័ន្ធករណីល្បែងស៊ីសងខាងលើ អង្គភាព CSN មិនអាសុំការបំភ្លឺ ពីម្ចាស់ទីតាំង ហ្គេម បាញ់ត្រី បានទេមកដល់ថ្ងៃនេះ រីឯ មេប៉ុស្ដិ៍ស្រះចក នឹងលោកអធិការ ខណ្ឌដូនពេញ ក៍មិនអាចស្វែងរកសុំការបំភ្លឺ ជុំវិញករណីល្បែងស៊ីសង ប្រភេទ ហ្គេម បាញ់ត្រី ដែលកំពុងកើតមាននៅ ផ្សារតូច ផ្លាហ្សា យ៉ាងអនាធិបតេយ្យ នឹងល្បីថា មានការប្រើប្រាស នឹងចែកចាយគ្រឿងញៀន ផងនេះបានទេ រហូតមកដល់ថ្ងៃនេះ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author