រឿងព្រំដែន កម្ពុជា-ឡាវ ! នាយករដ្ឋមន្ត្រីឡាវ ព្រមដកកងទ័ពចេញពីទឹកដីកម្ពុជាវិញហើយ ក្រោយពីជួបជជែកដោះស្រាយគ្នា រវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ

ចេញផ្សាយ ថ្ងៃសៅរ ទី១២ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់សាធារណៈប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដើម្បីជជែកដោះស្រាយ បញ្ហាព្រំដែន ជាមួយនឹលោកនាយករដ្ឋមន្រ្តីឡាវ ថោងលន់ ស៊ីស៊ូលីត នៅក្នុងជំនួបជាមួយ នាយករដ្ឋមន្រ្តីឡាវនោះ សម្តេចតេជោ ហ៊ុន សែននឹងស្នើឱ្យរដ្ឋាភិបាលឡាវ ដកកងកម្លាំងប្រដាប់អាវុធ ទាំងអស់របស់ខ្លួន ចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែន នឹងខេត្តអាតាពើ របស់ប្រទេសឡាវ។

នៅក្នុងដំណើរទៅចរចារ របស់សម្តេចតេជោ ហ៊ុន សែន គឺជាកាយវិកាទន់ភ្លន់ ប្រកបដោយការអត់ធ្មត់ និងសុឆន្ទៈ ចង់ដោះស្រាយជម្លោះ ដោយសន្តិវិធី ជាមួយភាគីឡាវ មុននឹងឈានដល់ ការប្រកាន់យកវិធានផ្សេងទៀត រាប់ទាំងវិធានការយោធា និងតាមផ្លូវតុលាការ ធ្វើយ៉ាណាដើម្បីកុំមានបញ្ហាជម្លោះ។

លទ្ទផលដែលជាទីមោទនភាព សម្រាប់ប្រជាជាតិកម្ពុជា ក្នុងជំនួបកំពូលរវាង សម្ដេចតេជោ ហ៊ុន សែននឹងលោក ថោងលួង ស៉ីស៊ូលីត នាយករដ្ឌមន្ត្រីឡាវ លើដំណោះស្រាយ ទាហានឡាវចូលមកលើទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះ។

ថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរ បានប្រកាសព័ត៌មានរួមគ្នា ដោយទទួលបានលទ្ទផល គួរជាទីមោទនះភាព យ៉ាងក្រៃលែង ដោយភាគីឡាវ បានយល់ព្រមដកកងទ័ពចេញអោយផុត ពីទឹកដីកម្ពុជា ទៅត្រើយម្ខាង នៃទន្លេងសេកុង អោយអស់នៅថ្ងៃស្អែកនេះ ហើយកងទ័ពកម្ពុជា ដែលកំពុងចល័ត នៅតំបន់សមរភូមិនោះក៏ត្រូវត្រឡប់ ចូលអង្គភាពដើមវិញ អោយអស់នៅថ្ងៃនេះ។ លទ្ទផលផ្លែផ្កានៃជំនួបរវាងថ្នាក់ដឹកនាំនប្រទេសទាំងពីរនាពេលនេះ គឺបានបង្ហាញនូវ ទំនាក់ទំនងដ៏ជិតស្និត និងកិច្ទសហប្រតិបត្តិការ ដ៏ល្អក្នុងនាមបង
ប្អូន ជាប្រទេសភូមិផង របងជាមួយគ្នា ដើម្បីការពារផលប្រយោជន៏រួម របស់ប្រជាពលរដ្ឌ និងផលប្រយោជន៏ ប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារសូមជូនពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទទួលបានសេចក្ដីសុខសុភមង្គល គ្រប់ៗគ្នា! ព្រមទាំងកងកម្លាំងប្រដាប់អាវុធ កម្ពុជាផងដែរ៕

 

 

សូមជួយស៊ែរព័ត៌មាននេះផង: