រឿងទើសស្នែង ! រមណីយដ្ឋានទេសចរណ៍ ប្រវត្តសាស្ត្រ កោះថាស ឈ្មួញនៅតែបន្តសកម្មភាពបូមខ្សាច់ យ៉ាងគគ្រឹកគគ្រេង មន្ត្រីជំនាញរ៉ែនឹងថាមពល អត់ហ៊ានបង្ក្រាប ព្រោះឮថាជារបស់ចៅហ្វាយខ្លួន

ចេញផ្សាយ ថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តពោធិ៍សាត់ ៖ ​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​កោះ​ថាស ទំហំ​ប្រមាណ​១០​ហិកតា មាន​ទីតាំង​ឋិត​នៅ​ចម្ងាយ​ប្រមាណ​ ១​គីឡូម៉ែត្រ​ ខាងត្បូង​ទំនប់ទឹកដំណាក់​អម្ពិល និង​មាន​ចម្ងាយ​ប្រមាណ ​១៥​គីឡូម៉ែត្រ​ពី​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​អូរ​លំចង់ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដែលបាន​បើក​បម្រើ​ភ្ញៀវទេសចរ​ ចូល​ទស្សនា​កម្សាន្ត​ នា​ឆ្នាំ​២០០៩​ កន្លងទៅ ។

បច្ចុប្បន្ន មានសេចក្តីរាយការណ៍​ ពីប្រជាពលរដ្ឋ ក៍ដូចមន្ត្រីតូចតាច បម្រើងារការនៅសាលា ​ខេត្តពោធិ៍សាត់​ បាន​ឲ្យ​ដឹងថា ក្រោមការដឹកនាំ របស់លោកអភិបាលខេត្ត ម៉ៅ ធនិន មាន​សកម្មភាព​បូម​ខ្សាច់​ បំ​ផ្លិ​ញ​បំផ្លាញ​តំបន់​រមណីយដ្ឋាន ​ទេសចរណ៍​ ប្រវត្តិសាស្ត្រ​ កោះ​ថាស ឋិត​នៅ​ភូមិ​អូរ​លំចង់ ឃុំ​បាក់​ចិញ្ចៀន ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ខណៈ​មន្ត្រី​ជំនាញ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តពោធិ៍សាត់ មិន​ហ៊ាន​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ ពីព្រោះ​ពាក់ព័ន្ធ​ នឹង​លោកជំទាវ​ ជា​ភរិយា ​របស់​ឯកឧត្តម ​រដ្ឋមន្ត្រី ក្រសួង​រ៉ែ និង​ថាមពល ដែលជា​ចៅហ្វាយនាយ ។​

​ប្រភព​មន្ត្រីសាលាខេត្តខ្លះ បានបង្ហើប​ប្រាប់​អោយ CSN ដឹងថា សកម្មភាព​បូម​ខ្សាច់​ ដែល​អាច​ប៉ះពាល់​ ដល់​តំបន់​រមណីយដ្ឋាន​ ទេសចរណ៍​ ប្រវត្តិសាស្ត្រ​ កោះ​ថាស​នោះ មានការ​ពាក់ព័ន្ធ​ យ៉ាង​ស្និទ្ធ​ជាមួយ​លោកជំទាវ ជា ខេង ភរិយា​ របស់​ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ទើប​ខាង​មន្ត្រី​មូលដ្ឋាន​ មិន​ហ៊ាន​ក្អក​ឡើយ ។​

គួររំលឹកថា ការបូមខ្សាច់ធ្វើអាជីវកម្ម នៅភូមិសាស្ត្រខាងលើ មិនមែនទើបកើតមានឡើង នៅពេលនេះទេ គឺបានកើតឡើងយូឆ្នាំមកហើយ ហើយការបូមខ្សាច់នេះ មិនមែនត្រឹមតែបំផ្លិចបំផ្លាញ តំបន់រមណីយដ្ឋាន ទេសចរណ៍ ប្រវត្តសាស្ត្រ កោះថាសប៉ុណ្ណោះទេ គឺបង្កផលប៉ះពាល់យ៉ាងខ្លាំងផងដែរ បញ្ហាដឹកជញ្ជូនខ្សាច់ ពុំមានការគ្របឲបានត្រឹមត្រូវ ធ្វើឲ្យខ្សាច់ ហៀរធ្លាក់ទៅលើផ្លូវ អាចឲ្ររអិល នឹងហុយចូលភ្នែកអ្នកធ្វើដំណើរ បណ្ដាលឲ្យដួលគ្រោះថ្នាក់ផងដែរ។ ទាក់ទិនបញ្ហានេះ អង្គភាព CSN ​មិនទាន់​អាច​សុំ​ការបំភ្លឺ​ បញ្ជាក់​ពី​លោកជំទាវ ជា ខេង ពាក់ព័ន្ធ​ នឹង​សកម្មភាព​បូម​ខ្សាច់​ បង្ក​ការប៉ះពាល់​ដល់​តំបន់​រមណីយដ្ឋាន​ ទេសចរណ៍​ កោះ​ថាស​ នោះបាន​នៅឡើយ​ទេ ដោយគ្មានលេខរបស់លោកជំទាវ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំ ការបំភ្លឺពីលោកជំទាវនៅពេលក្រោយ។

dav

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author