រឿងកន្ទេធំបន្លំដេក ! លោក ឃួន ជឿន អាងខ្នងលោក ប៊ុន សេង លួចបើកច្រកឲ្យឈ្មួញនាំទំនិញគេចពន្ធ នឹងពលករខ្មែរឆ្លងដែនខុសច្បាប់ ផ្គើនទៅនឹងបទបញ្ជា របស់សម្ដេចក្រឡាហោម ស ខេង

ចេញផ្សាយ ថ្ងៃច័ន្ធ ទី១៤ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

បន្ទាយមានជ័យ ៖ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ច្រករបៀងជាច្រើន នៅតាមក្រវាត់ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តបន្ទាយមានជ័យ ដោយមានកម្លាំងយោធាក្រោមការគ្រប់គ្រង របស់លោក ឃួន ជឿន មេបញ្ជាការ ៥០៣ ចំណុះឲ្យយោធភូមិភាគ៥ ចាប់ពីចំណុចស្ពានស្រុត អាងសាលា ទៅទល់នឹង​ក្ដិបថ្ម គេនៅតែសង្កេត
ឃើញ មន្ត្រីយោធាដែលឈជើង ប្រចាំច្រករបៀងនិមួយៗ មានការឃុបឃិត ជាមួយមេខ្យល់ បើកច្រនាំពលករចំណាក់ស្រុក ឆ្លងដែនខុសច្បាប់ ទៅធ្វើការនៅប្រទេសថៃ នឹងឃុបឃិត ឲ្យឈ្មួញនាំទំនិញខុសច្បាប់ ចេញចូលនៅពេលយប់ ថ្នូរទៅនឹងផលប្រយោជន៍ ។

ប្រភពពីមន្ត្រីយោធាល្បាត៥០៣ម្នាក់ ដោយដាក់លក្ខខណ្ឌ សូមមិនបញ្ចេញឈ្មោះ បានទម្លាយឲ្យដឹងថា លោក ឃួន ជឿន កំពុងប្រព្រឹត្តអំពើពុករលួយពេញបន្ទុក ក្នុងការបើកដៃឲ្យកូនចៅ ឈរជើងតាមច្រករបៀងនិមួយៗ បើកច្រកឲ្យឈ្មួញ នាំទំនិញគេចពន្ធ ទំនិញខុសច្បាប់ជាច្រើន ពីប្រទេសថៃ ចូលមកកម្ពុជា នឹងឃុបឃិត ជាមួយមេខ្យល់ នាំពលករឆ្លងដែនខុសច្បាប់ ដើម្បីប្រមូលលុយ ទៅគាប់ចិត្តឯកឧត្តម ឧត្តសេនីយ៍ឯក ប៊ុន សេង ដើម្បីរក្សាតំណែងរបស់ខ្លួន ទោះបីថ្មីៗនេះ មានបទបញ្ជា របស់សម្ដេចក្រឡាហោម ស ខេង ឲ្យបិទច្រករបៀងទាំងអស់ តាមក្រវាត់ព្រំដែនថៃ យ៉ាងណាក៍ដោយ ក៍លោក ឃួន ជឿន នៅតែផ្គើន មិនញញើតនឹងបទបញ្ជានោះឡើយ ព្រោះលោក ឃួន ជឿនអាងមានខ្នងបង្អែក ដ៍រឹងមាំនៅពីក្រោយ។

ជាក់ស្ដែង កាលពីថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០១៧ កន្លងមកនេះ នៅច្រករបៀង « ណងចាន់ » ស្ថិត ក្នុងភូមិជោគជ័យ ឃុំអូបីជាន់ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈរជើងការពារដោយមន្ត្រី យោធាល្បាតព្រំដែន ៥០៣ ចំណុះឲ្យយោធភូមិភាគ៥ ដឹកនាំដោយលោក ឃួន ជឿន មានការលំហូចូលទំនិញគេចពន្ធ នឺងទំនិញខុសច្បាប់ ចូលយ៉ាងគគ្រឹកគគ្រេង នៅពេលយប់ កាងដោយក្រុមយោធាមួយក្រុម ដែលគេស្គាល់ថា ជាកូនចៅលោក ឃួន ជឿន មេវរៈ៥០៣ ចំណុះឲ្យយោធភូមិភាគ៥ ក្រោមកាគ្រប់គ្រង លោក ប៊ុន សេង។ បើទោះបី ជាកម្លាំង របស់គណៈកម្មការ ថ្នាក់ជាតិ ចុះធ្វើការទប់ស្កាត់បទល្មើសសេដ្ឋកិច្ចជាក់ស្ដែង នៅពេលនោះ ក៍ក្រុមយោធាទាំងនោះ នៅតែកាងបទល្មើ ដោយមិនញញើត នឹងច្បាប់ឡើយ ថែមទាំងមានទាហានម្នាក់ ជិះឡានដែផ្លាកលេខ « ខម » មកគំរាមដល់ក្រុមការងារ គណ:កម្មការថ្នាក់ជាតិ ដែលកំពុងបំពេញបេសកកម្ម​ ទៅមានតួលនាទី ហើយថែមទាំង សុំមើលលិខិតស្នាមទៀតផង។

ហើយថ្មីៗនេះ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ម៉ោង១២ នឹង១៥នាទី នៅច្រក « ទំនប់ដាច់ » ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីរជាន ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ឈរជើងការពារ ដោយមន្ត្រីយោធា៥០៣ ស្ថិតនៅក្រោមការគ្របគ្រង លោក ឃួន ជឿន នៅតែបន្តបើកច្រក នឹងឃុបឃិតជាមួយមេខ្យល់ នាំពលករចំណាកស្រុក ឆ្លងដែនខុសច្បាប់ យ៉ាងចំហរ ជាថ្នូរនឹងផលប្រយោជន៍ ជូនទៅលោក ឃួន ជឿន ធ្វើមានធ្វើបាន នឹងយ៉ាងក្រអឺតក្រទម មិនខ្វល់ពីការរិះគន់ នឹងបទបញ្ជាអ្វីទាំងអស់។

បើតាមប្រភព ពីក្រុមពលករខ្មែរ ដែលឆ្លងដែន តាមច្រកទំនប់ដាច់ ច្រកណងចាន់ នឹងច្រកអូបីជាន់ ចូលទៅ រកការងារធ្វើ នៅប្រទេសថៃដោយខុសច្បាប់ បានរៀបរាប់ឲ្យដឹងថា ពួកគាត់ចេញទៅរកការងារ គឹតាមរយៈមេខ្យល់ នាំចេញតាមច្រករបៀងទាំងនេះ ដោយប្រថុយប្រថាន ពួកគាត់ត្រូវបានមេខ្យល់ តម្រូវឲ្យពួក
គាត់បង់លុយ ក្នុងម្នាក់ៗ តំលៃ ២៥០០បាតទៅ៣០០០បាត ហើយមេខ្យល់បង់លុយបន្ត ឲ្យទៅមន្រ្តីយោធាប្រចាំទីនោះ ក្នុងមួយនាក់ ១០០បាត ទៅ ២០០បាត ទើបមន្រ្តីយោធា ប្រចាំការនៅទីនោះ អនុញ្ញាតឲ្យមេខ្យល់ នាំពួកគាត់ឆ្លងដែនចូលទៅប្រទេសថៃបាន។

ពាក់ព័ន្ធក្នុងការបើកច្រក ឲ្យពលករឆ្លងដែលខុសច្បាប់ នឹងឃុបឃិត ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ នឹងទំនិញខុសច្បាប់ខាងលើ ត្រូវបានមតិមហាជនជាច្រើន បានលើឡើងថា៖ ទង្វើនឹងសកម្មភាព របស់មន្ត្រីយោធា ឈរជើងតាមច្រកនិមួយៗ ហ៊ានធ្វើអ្វីៗ មិនញញើតនេះ ដោយសារមានការបើកដៃពី លោក ឃួន ជឿន មេបញ្ជា
ការយោធា ល្បាតព្រំដែនគោក ៥០៣ នឹងលោក ប៊ុន សេង មេបញ្ជាការយោធភូមិភាគ៥ ផងដែរ ទើបមន្ត្រីយោធាទាំងនោះ ហ៊ានផ្គើនទៅនឹងបទបញ្ជា របសម្ដេចក្រឡាហោម ស ខេង បែបនេះ។

ពាក់ព័ន្ធករណីនេះផងដែរ អង្គភាព CSN មិនអាចស្វែងរកសំការបំភ្លឺ ពីលោក ឃួន ជឿន នឹងលោក ប៊ុន សេង ដើម្បីបញ្ជាក់ ជំវិញករណីនេះបបានទេ រហូតមកទល់ថ្ងៃនេះ ដោយទូរស័ព្ទ របស់លោក ឃួន ជឿន មិនអាចធ្វើការទំនាក់ទំនងបាន ចំណែកលោក ប៊ុន សេង ក៍មិនអាចស្វែងរកការបំភ្លឺបានដែល ដោយអង្គភាពយើងគ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងរកចាំ រាល់ការបំភ្លឺ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

សូមជួយស៊ែរព័ត៌មាននេះផង: