ចេញផ្សាយ ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
ភ្នំពេញ ៖ ប្រជាពលរដ្ឋ រស់នៅក្បែរផ្សារតូច ផ្លាហ្សា នឹងអាជ្ញាធរក្នុងមូលដ្ឋាន សង្កាត់ស្រះចក បានរាយការណ៍ឲ្យដឹងថា សព្វថ្ងៃពួកគាត់ មានការព្រួយបារម្ភ យ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹងល្បែងស៊ីសង ហ្គេម បាញ់ត្រី ដ៍ធំនៅក្នុងមូលដ្ឋាន របស់ពួកគាត់មួយកន្លែង នៅផ្សារតូច ផ្លាហ្សា ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំភេញ ដែលគេស្គាល់យ៉ាងច្បាស់ថា ជារបស់ថៅកែ ហ្គេម បាញ់ត្រី ដ៍ល្បីនៅរាជធានីភ្នំពេញ គឺឈ្មោះ យាយ គង់ នឹងមានខ្នងបង្អែកដ៍រឹងមាំ ចាំជួយអន្តរាគមន៍ផងនោះ បាននឹងកំពុងបើកទ្វារចំហរ ឲ្យក្មេងស្ទាវ ក្មេងសិស្សសាលាតូចៗ នឹងយុវជន ចូលលេងយ៉ាងគគ្រឹកគគ្រេង ទាំងថ្ងៃទាំងយប់ ពង្វក់ខួលក្បាលកូនខ្មែរ ឲ្យភ្លេចអស់ការសិក្សា ក្លាយទៅជាក្មេងទំនើង លែងស្គាល់ម៉ែ ស្គាល់ឪ ក៍ព្រោះតែល្បែងបាញ់ត្រីនេះផងដែរ។
ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋ ក្រុមសារព័ត៌មានយើង ក៍បានចុះទៅយកព័ត៌មាន នឹងផ្ដឹតយករូបភាពជាក់ស្ដែង នៅកន្លែង« ហ្គេម បាញ់ត្រី » ដែលមានទីតាំងនៅចំណុច ផ្សារតូចផ្លាហ្សា ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃើញមានទូហ្គេមបាញ់ត្រី ប្រមាណជាង២០ទូរ កំពុងបើកដំណើការ លេងយ៉ាងចំហរ គ្មានការរំខាន ពីសំណាក់សមត្ថកិច្ចបន្តិចសោះ។
ក្រោយមកអ្នកព័ត៌មានយើង បានសុំជួបជាមួយមេការ ដើម្បីសុំការបំភ្លឺ ពាក់ព័ន្ធការបើកល្បែងស៊ីសងនេះ តែមេការមិនបានបំភ្លឺអ្វីទាំងអស់ គ្រាន់តែប្រាប់អ្នកព័ត៌មានយើងថា ចាំបន្តិចខ្ញុំតេទៅ យាយ គង់ សិន មួយសន្ទុះ មេការរូបនោះ ចប់ពីការនិយាយទូរស័ព្ទ បានប្រាប់អ្នកព័ត៌មានយើងឲ្យដឹងថា កន្លែងនេះ យាយ គង់ ប្រាប់ថា គាត់រត់ការបង់លុយរួចអស់ហើយ សូម្បីតែលោក ឃួន ស្រេង ចៅហ្វាយក្រុង ទើបឡើងថ្មី ក៍បង់ឲ្យហើយដែរ ចឹងគាត់ប្រាប់ថា ឲ្យជូនបងៗ ម្នាក់មួយម៉ឺនររៀលចាក់សាំង បើមិនយកទេ ចង់ថតអីក៍ថតទៅ តែមិនឲ្យចូលថតខាងក្នុងទេ គាត់មិនខ្លាចទេ អស់លោកណាក៍ស្គាល់ យាយ គង់ ដែរ ក្នុងរាជធានីភ្នំពេញនេះ ។
សូមរំលឹកដែរថា ពាក់ពន្ធ័និងបញ្ហា ល្បែងស៊ីសងនេះដែរ កន្លងមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យកម្លាំងប្រដាប់អាវុធ អនុវត្តវិធានការ បង្ក្រាបល្បែងស៉ីសងខុសច្បាប់ និងឃាត់ខ្លួនម្ចាស់បើកល្បែងខុសច្បាប់ ពិសេស អ្នកកាងពីក្រោយ រួមទាំងអ្នកឃុបឃិត មកផ្តន្ទាទោស តាមច្បាប់។
ហេតុនេះ ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានខ្លះ បានលើកឡើងថា លោក ឃួន ស្រេង អសមត្ថភាព មិនហ៊ានបង្ក្រាប ល្បែងស៊ីសង ហ្គេម បាញ់ត្រី ដែលមានចំណុចទីតាំងខាងលើ របស់យាយ គង់ សង្ស័យបានទទួលប្រយោជន៍ ពីយាយ គង់ ដូចមេការនៅទីនោះ អួតអាងហើយ បានជាលោក ឃួន ស្រេង រក្សាស្ងៀមស្ងាត់ មិនហ៊ានបង្ក្រាប ដូចការអួតអាងរបស់ខ្លួនកន្លងមក។ ហេតុនេះហើយ មានការអំពាវនាវ ពីប្រជាពលរដ្ឋ រស់នៅរាជធានីភ្នំពេញជាច្រើន សូមឲ្យសម្ដេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្រីក្រសួងមហាផ្ទៃ នឹងឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញ មេតាចាត់វិធានការ ទៅលើកន្លែងល្បែងស៊ីសង ហ្គេម បាញ់ត្រី អនធិបតេយ្យដ៍ធំខាងលើនេះ ជាបន្ទាន់ផង ព្រោះថា កន្លែងនេះ ជាទីតាំងប្រមូលផ្ដុំ ក្រុមក្មេងបងតូចបងធំជាច្រើន ហើយក៍អាចជាកន្លែងប្រើប្រាស នឹងជួយដូរគ្រឿងញៀនផងដែរ។
គួររំលឹកផងដែរថា នៅក្នុងកិច្ចប្រជុំ លោកចៅហ្វាយក្រុង ភ្នំពេញ លោក ឃួង ស្រេង បានប្រកាស និងប្ដេជ្ញារួមគ្នាបង្ក្រាប ឲ្យអស់ល្បែងហ្គេមស៊ីសង។ ហើយលោកអភិបាលក្រុង បានបញ្ជាក់ថា ល្បែងហ្គេមស៊ីសង បាញ់ត្រី ទាំងនេះ គឺជាល្បែងបំផ្លាញ ការសិក្សារបស់កុមារ និងយុវជន ហើយទីនោះ ក៏ជាកន្លែងប្រមូលផ្តុំ នូវការប្រើប្រាស់គ្រឿងញៀន និងជនល្មើស លួច-ឆក់ផងដែរ។ តែផ្ទុយទៅវិញ ការប្ដេជ្ញានេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា ជារឿងឥន័យ ចាប់តាំងពីលោក ឃួន ស្រេង ឡើងកាន់តំណែងជាចៅហ្វាយក្រុងភ្នំពេញ គេនៅតែសង្កេតឃើញ ល្បែងស៊ីសងគ្រប់ប្រភេទ នៅរាជធានីភ្នំពេញ កើនឡើលើសមុនទៅទៀត។
ពាក់ព័ន្ធករណីល្បែងស៊ីសងខាងលើ អង្គភាព CSN មិនអាសុំការបំភ្លឺ ពីម្ចាស់ទីតាំង ហ្គេម បាញ់ត្រី បានទេមកដល់ថ្ងៃនេះ រីឯលោក ឃួន ស្រេង អភិបាលរាជធានីភ្នំពេញ ក៍មិនអាចស្វែងរកសុំការបំភ្លឺ ជុំវិញករណីល្បែងស៊ីសង ប្រភេទ ហ្គេម បាញ់ត្រី ដែលកំពុងកើតមាននៅ ផ្សារតូច ផ្លាហ្សា យ៉ាងអនាធិបតេយ្យ នឹងល្បីថា មានការប្រើប្រាស នឹងចែកចាយគ្រឿងញៀន ផងនេះបានទេ រហូតមកដល់ថ្ងៃនេះ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់