រឿងត្រីងៀត​ឆ្លៀតពង ! លោក ហួត ប៊ុនគីម យកអំណាចនឹងតួនាទី ប្រព្រឹត្តអំពើពុករលួយ ឃុបឃិតឲ្យឈ្មួញវៀតណាម ប្រមូលទិញឈើខុសច្បាប់ ដាក់ក្នុងបន្ទាយដើម្បីប្រយោជន៍ផ្ទាល់ខ្លួន

ចេញផ្សាយ ថ្ងៃសៅរ៍ ទី១៩ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តក្រចេះ ៖ ប្រជាពលរដ្ឋ រស់នៅភូមិក្រញ៉ូងសែនជ័យ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានលើកឡើងនឹងរិះគន់ចំៗថា លោក ហួត ប៊ុនគីម មេវរៈសេនាតូចលេខ២០៤ កងអនុសេនាធំលេខ៣ យកអំណាចនឹងតួនាទីរបស់ខ្លួន ប្រព្រឹត្តបទល្មើស ឃុបឃិតនឹងបើកដៃ ឲ្យឈ្មួញយួន២នាក់បងប្អូន ឈ្មោះ ដេវ នឹងឈ្មោះ រ៉ា ប្រមូលទិញឈើដាក់ក្នុងបន្ទាយ របស់ខ្លួនឈជើង ស្រេចតែអំពើចិត្ត ដោយគ្មានខ្លាចញញើតអ្វីសោះ។

ជាក់ស្តែង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ កន្លងមកថ្មីៗនេះ ឈ្មួញយួនបានធ្វើសកម្មភាព លើកឈើដាក់លើរថយន្តកែច្នៃ ជិត២០ ម៉ែត្រគូប នៅក្នុងបន្ទាយវរៈសេនាតូចលេខ២០៤ កងអនុសេនាធំលេខ៣ យ៉ាងរលូនគ្មានការរំខាន ពីសំណាក់សមត្ថកិច្ចជំនាញ នឹងស្ថាប័នពាក់ព័ន្ធឡើយ។

បើតាមប្រភពពីប្រជាពលរដ្ឋ ក៍ដូចអាជ្ញាធរក្នុងមូលដ្ឋាននិមួយៗ ក៍បានឲ្យដឹងថា បទល្មើកាប់បំផ្លាញព្រៃឈើ នឹងដឹកជញ្ជូនឈើខុសច្បាប់ យកទៅលក់នៅប្រទេសវៀតណាម មិនមែនទើបកើតមានមួយថ្ងៃនេះទេ គឺបានកើតឡើងយូឆ្នាំមកហើយ ក៍ដោយសាមានការឃុបឃិត ពីមន្ត្រីស្ថាប័នពាក់ព័ន្ធ ពីថ្នាក់ស្រុកដល់ថ្នាក់ខេត្ត នឹងសមត្ថកិច្ចជំនាញ ព្រមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និយាយរូម គឺពុករលួយលក្ខណៈជាប្រព័ន្ធ ទើបបទល្មើសនេះ ដំណើរការរលូន រហូតមកទល់ថៃនេះ។

ប្រភពរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅតំបន់ព្រំដែន ភូមិក្រញ៉ូងសែនជ័យ ឃុំក្រញ៉ូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា បច្ចុប្បន្នសកម្មភាពបទល្មើសដឹកជញ្ជូនឈើ តាមរថយន្តទំនើបៗ ជាច្រើនប្រភេទ មានដូចជារថយន្តឡិចស៊ីសរថយន្តហាយឡេនឌ័រ រថយន្តសាំយ៉ុង នឹង រថយន្តកាមរី ព្រមទាំងម៉ូតូ រាប់សិបគ្រឿង ក្នុង១ថ្ងៃៗ ដឹកឈើចេញពីស្រុកកែវសីមា និងស្រុកអូររាំង ចូលមកបន្ទាយឈរជើង របស់យោធាការពារព្រំដែន អនុសេនាធំ លេខ៣ វរសេនាតូច លេខ២០៤ ដោយមានលោក ហួត ប៊ុនគីម មេបញ្ជាការយោធា វរសេនាតូច លេខ២០៤ ជាអ្នកសម្របសម្រួល។

ហើយនៅពេលឈ្មួញយួន ប្រមូលទិញឈើគ្រប់ចំនួន ពី៣០ទៅ៤០ ម៉ែត្រគូប ទើបគេយករថយន្តបង្កុង ចំនួន២គ្រឿង ដឹកបន្តទៅច្រករបៀងង៉ាំ០៦ ឬច្រករបៀងង៉ាំកៃស៊ុង ក្បែរចម្ការកៅស៊ូ ជាប់ខ្សែក្រវាត់ព្រំដែន ដែលទើបតែឈូសឆាយហើយ ដោយកាត់តាមផ្លូវជាតិលេខ៧៦អា ចូលតាមផ្លូវធីធីវ៉ាយ ជាប់ប៉ុស្ដិ៍ក្រញូងសែនជ័យ ដែលមានលោក ផន ធី ជាអ្នកគ្រប់គ្រង ហើយក៏ជាអ្នកជួយសម្របសម្រួល ឲ្យឈ្មួញយួន ចូលមកទិញឈើ និងដឹកជញ្ជូនឈើ ចេញទៅស្រុកយួន យ៉ាងរលូនតែម្តង។

មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចតូចតាច ក្នុងខេត្តក្រចេះ បានឲ្យដឹងថា មេប៉ុស្ដិ៍ក្រញូងសែនជ័យ ឈ្មោះ ផន ធី មានកូនចៅក្រោមឱវាទ ២នាក់ ឈ្មោះ ថន វាសនា និងឈ្មោះ ផន សិទ្ធ ជាអ្នកចាំប្រមូលលុយ ពីឈ្មួញដឹកជញ្ជូនឈើ ចេញទៅស្រុកយួន។ តាមរយៈការឃុបឃិតឲ្យមានបទល្មើស ដឹកជញ្ជូនឈើខុសច្បាប់នេះ លោក ហួត ប៊ុនគីម មេបញ្ជាការវរសេនាតូច លេខ២០៤ និងលោក ផន ធី ព្រមទាំងមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត អាចប្រមូលលុយបាន យ៉ាងច្រើនក្នុងមួយថ្ងៃៗ យកទៅចែកគ្នាធ្វើមានធ្វើបាន។

ព្រោះតែសកម្មភាព បទល្មើសដឹកជញ្ជូនឈើ យ៉ាងគគ្រឹកគគ្រេង គ្មានការបង្ក្រាប ប្រជាពលរដ្ឋ នឹងមន្ត្រីរាជការនៅស្រុកស្នួល មានការរិះគន់ចំៗថា លោក អ៊ុយ ស្រី នាយផ្នែករដ្ឋបាលព្រៃឈើស្នួល គឺជាអ្នកឃុបឃិត ជាមួយលោក ហួត ប៊ុនគីម ក្នុងការបើកដៃឲ្យឈ្មួញយួន ចូលមកទិញឈើខុសច្បាប់ ស្តុកទុកក្នុងបន្ទាយកងអនុសេនាធំ លេខ៣ វេសេនាតូចលេខ២០៤ ដើម្បីជាថ្នូរនឹងផលប្រយោជន៍។

ទន្ទឹមនឹងនេះ មហាជនក៏មានការសង្ស័យថា អាចមានការបើកដៃ ពីលោក គង់ គឹមនី អិបាលស្រុកស្នួល នឹងលោក ស ចំរ៉ុង អភិបាលខេត្តក្រចេះ ព្រមទាំងមេរដ្ឋបាលព្រៃឈើ ខេត្តក្រចេះ ផងដែរ ទើបលោក ហួត ប៊ុនគីម មេបញ្ជាការ វរសេនាតូច លេខ២០៤ ហ៊ានធ្វើអ្វីៗ ស្រេចតែអំពើចិត្ត ដោយគ្មានញញើតអ្វីទាំងអស់។ លើសនេះទៅទៀត មេបញ្ជាការយោធា តំបន់ប្រតិបត្តិការសឹករង ខេត្តក្រចេះ ក៏អាចទទួលផលប្រយោជន៍ ពីលោក ហួត ប៊ុនគីម ផងដែរ ទើបមិនចាត់វិធានការទប់ស្កាត់បទល្មើស ដែលកំពុងកើតមានយ៉ាងអនាធិប
តេយ្យ។

ជុំវិញមតិមហាជន ដែលបាបលើកឡើងនឹងរិះគន់ មានការឃុបឃិត ឲ្យឈ្មួញចូលទិញឈើខុសច្បាប់ អ្នកយកព័ត៌មានយើង មិនអាចស្វែងរក សុំកាសរបំភ្លឺ ពីលោក ហួត ប៊ុនគីម មេបញ្ជារការវរៈសេនាតូច លេខ២០៤ បានទេមកដល់ថ្ងៃនេះ អង្គភាពយើងរកចាំការបំភ្លឺ ពីស្ថាប័នពាក់ព័ន្ធ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង: