ចេញផ្សាយ ថ្ងៃព្រហស្សតិ៍ ទី២៤ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000
រាជធានីភ្នំពេញ ៖ តាមប្រភពព័ត៌មាន ពីមន្ត្រីគយតូចតាច ក្នុងអគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា បានទម្លាយឲ្យដឹងថា ៖ លោកឧកញ៉ា ហ៊ីវ គឹមហេង បន្ទាប់ពីរត់ការឡើងតំណែង ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បច្ចុប្បន្នទទួលបានជោគជ័យ មួយជំហ៊ានទៀត គឺរត់ការពន្យាអាយុ ចូលនីវត្តន៍ ដើម្បីនៅបន្តជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា ក្នុងរយៈកាល ៣ឆ្នាំទៀត បើគិតមកដល់ពេលនេះ បានមួយឆ្នាំរួចមកហើយ។
ប្រភពបានបន្តឲ្យដឹងទៀតថា មន្ត្រីគយ មានងារជាឧកញ៉ា គឺលោក ហ៊ីវ គឹមហេង ដែលធ្លាប់ ទទួលរងទណ្ឌកម្មវិន័យ ផ្លាស់ចេញដោយបង្ខំពីមុខងារ និងដាក់ឲ្យនៅទំនេរ គ្មានបៀវត្សរ៍ រយៈពេល០៦ខែ ដោយអនុក្រឹត្យ លេខ៧៥៧អនក្រ.តត ចុះថ្ងៃទី០១ខែធ្នូ ឆ្នាំ២០០
៦ ដោយសារប្រព្រឹត្តកំហុសឆ្គង ខ្វះខាតក្នុងកាតព្វកិច្ច បំពេញការងារ កាលនៅជាប្រធានសាខាគយ និងរដ្ឋាករ ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា.ក្នុងរយៈពេលជិត២ឆ្នាំ ក្រោយបន្ទាប់ពីដកចេញពី មេគយខេត្តបន្ទាយមានជ័យ លោកឧកញ៉ា ហ៊ីវ គឹមហេង .ក៏ទទួលបានការតែងតាំង ជាប្រធាននាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយអនុក្រឹត្យ លេខ១១៣៦
អនក្រ.តត ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៨ និងក្រោយមកទៀត មន្ត្រីគយធ្លាប់មានកំហុសឆ្គង រងទណ្ឌកម្មវិន័យរូបនេះ ទទួលបានការតែងតាំង មុខតំណែងថ្មី ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជាយ៉ាងហ៊ឺហា ដោយអនុក្រឹត្យ លេខ១៦៩៨អនក្រ.តត ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ ។
ប្រភពព័ត៌មាន ពីមន្ត្រីបម្រើការ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា លោក ឧកញ៉ា ហ៊ីវ គឹមហេង ដែលកាន់តំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នឹងត្រូវដល់អាយុចូលនិវត្តន៍ ក្នុងក្របខ័ណ្ឌ មន្ត្រីគ្រប់គ្រង រដ្ឋបាលនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ កន្លងមកនេះ ។ ប៉ុន្តែ ក្នុងសម័យ លោកគុណញឹម ជា អគ្គនាយកគយ នេះ លោកឧកញ៉ា ហ៊ីវ គឹមហេង ដែលកាន់តំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទទួលបានជោគជ័យ ក្នុងការរត់ការ ពន្យាអាយុចូលនិវត្ត បាន៣ឆ្នាំទៀត។
ប្រភពដដែរបានបន្តថា ដោយឡែក លោកប៉ែន សំអាត ប្អូនប្រុស លោកប៉ែនស៊ីម៉ន អតីតមេគយ ដែលចូលនិវត្ថន៍ កាលពី ខែកក្កដា ឆ្នាំ២០១៦ ក៏ត្រូវបានលោក គុណ ញឹម សម្រួលឲ្យនៅបាន ១ឆ្នាំទៀតហើយដែរ។
បើតាមប្រភព ពីមន្ត្រីគយខ្លះបានឲ្យដឹងថា លោក ហ៊ីវ គឹមហេង មានលុយសល់ច្រើន តាំងពីនៅកាន់តំណែងជា អតីត ប្រធានសាខាគយ និងរដ្ឋាករ ខេត្តព្រះសីហនុ មកម្ល៉េះ ដែលជាកន្លែងប៉ុស្តិ៍ខ្លាញ់ ក្នុងការប្រមូលលុយដាក់ហោប៉ៅ។ ហើយទទួលបានការតែងតាំង ជាឧកញ៉ា ដោយព្រះរាជក្រឹត្យ លេខនស/រកត/០៩០៣/
២៧៥ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៣។
ប្រភពខាងលើ បានឲ្យដឹងទៀតថា៖ លោក ឆបូ ណាវី ប្រធាននាយកដ្ឋានគយ និងរដ្ឋាករ ដែលមានអាយុចូលនិវត្តន៍ ក្នុងឆ្នាំ២០១៧ នេះ ក៏កំពុងពឹងទុយយោលោកឧកញ៉ា ហ៊ិវ គឹមហេង ដើម្បីរត់ការ ពន្យាអាយុដែល។ ហើយគេមិនដឹងថា លោកមេគយ គុណ ញឹម មកដល់ពេលនេះ បានទទួលសេវាប៉ុន្មាននោះទេ? ក្នុងការពន្យាអាយុខាងលើនេះ ? ។
ពាក់ព័ន្ធករណីខាងលើ មន្ត្រីគយតូចតាចជាច្រើន ក៍មានចម្ងល់ នឹងបានលើកឡើងផងដែរថា ពួកគេធ្លាប់តែឃើញ ការកែទម្រង់គេឃើញ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោកបានតែងតាំង មន្ត្រីក្មេងៗ ឲ្យចូលធ្វើការដឹកនាំ ចុះហេតុអី ស្ថាប័នគយ និង ពិសេសក្រសួងមុខងារ សាធារណៈ បែជាអោបក្រសោប មន្ត្រីដល់អាយុចូលនិវត្តន៍ទៅវិញ មិនអនុវត្តន៍ កែទម្រង់ទៅតាមរាជរដ្ឋាភិបាល ? ។
ហេតុនេះហើយ ក៍មានការអំពាវនាវ សុំឲ្យលោក ពូន ព័ន្ធមុនីរ័ត្ន រដ្ខមន្ត្រីក្រសួងសេដ្ឋកិច្ច នឹងវិរញ្ញវត្ថុ ពិនិត្យមើលឡើងវិញ ភាពមិនប្រក្រតី នៅក្នុងអគ្គនាយកដ្ឋានគយ នឹងរដ្ឋាករកម្ពុជា ជាបន្ទាន់ផង ព្រោះថាការល្បីល្បាញ កាន់តែខ្លាំងឡើងហើយ។
ពាក់ព័ន្ធនិងមន្ត្រីគយ ដែលមានការរិះគន់ គ្រប់ទិសទីខាងលើនេះ អង្គភាព CSN ពុំអាចសុំការបំភ្លឺ ពី លោក គុណ ញឹម អគ្គនាយកគយ ដ៏ធំជាងគេ នៅស្រុកខ្មែរ បានទេមកដល់ថ្ងៃនេះ ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់