អាជ្ញាធរខេត្តនឹងក្រសួងស្ថាប័នពាក់ព័ន្ធ មិនគួរមើលរំលងតទៅទៀតទេ ខណៈបទល្មើសរត់ពន្ធឈើឆ្លងដែន របស់មេឈ្មួញល្បីឈ្មោះ សឹង សំអុល កំពុងកក្រើកឡើងវិញ នៅស្រុកស្នួលខេត្តក្រចេះ នឹងស្រុកមេមត់ខេត្តត្បូងឃ្មុំ

ចេញផ្សាយ ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ភ្នំពេញ ៖ សកម្មជន​ព្រៃឈើ​ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​ដែល​ឃ្លាំមើល​ធនធានធម្មជាតិ​ ក្នុងប្រទេស​កម្ពុជា​ បាន​កត់សម្គាល់ឃើញថា វិធានការរបស់រាជ​រដ្ឋាភិបាល ​ដាក់បទបញ្ជាដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការ​ទប់ស្កាត់​បទ​ល្មើស ​រត់ពន្ធ​ឈើ​ចេញទៅ​ស្រុក​យួន ​មិន​ទទួលបាន​ជោកជ័យ​នោះទេ​។

ជាក់ស្ដែង​ឈ្មួញ​មួយចំនួន ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន តាម​ច្រក​ដាក់​ដាំ ខេត្តមណ្ឌលគិរី ច្រក​ត្រពាំង​ស្រែ ខេត្តក្រចេះ និង​ច្រកព្រំដែន​ជាច្រើន​កន្លែង ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ ដោយសារតែ​ឈ្មួញ​ធំៗ ​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក​ ទើប​ព្រៃឈើ​ដែល​នៅ​សេសសល់​ ក្នុង​ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​កំពង់ធំ កំពុងតែ​ប្រឈម​ នឹង​សេចក្ដី​វិនាស ហើយ​សូម្បីតែ​ តំបន់​ដែនជម្រកសត្វព្រៃ និង​ព្រៃសហគមន៍ ក៏មាន​បទល្មើស​កាប់​ឈើ ​យ៉ាង​មហន្តរាយ​ដែរ​។

រយៈពេល​ប្រមាណ​២​ខែ​ កន្លងមកនេះ ឈ្មួញ​ជាច្រើន​នាក់​ បានធ្វើ​សកម្មភាព​ ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​ តាម​ច្រកដាក់ដាំ ខេត្តមណ្ឌល់គិរី ច្រកត្រពាំងស្រែ ខេត្តក្រចេះ នឹងច្រកជាច្រើនទៀត នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយសារ​មានការ​ឃុបឃិត ​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជាច្រើន​ស្ថាប័ន ជាពិ
សេស​សមត្ថកិច្ច​ នៅ​ច្រកព្រំដែន​និមួយៗ។

ប្រភពពីមន្ត្រីតូចតាច នៅ​ច្រក​ដាក់​ដាំ ខេត្តមណ្ឌលគិរី បានបង្ហើបឲ្យដឹងថា ឈ្មួញ​ជា​ឧកញ៉ា និងមានមន្ត្រី​ជា​មន្ត្រីនគរបាល​ ពាក់​ផ្កាយ​២ ​ក្នុង​ក្រសួងមហាផ្ទៃ​ម្នាក់ នៅតែ​អាចធ្វើ​សកម្មភាព ​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​ ដោយ​ពុំមាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា ​ហ៊ាន​ប៉ះពាល់​ឡើយ ព្រោះ​ខ្លាច​របូត​ស័ក្ដិ​ ពីលើ​ស្មា​ ។ ហើយនៅ​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ និង​ច្រកព្រំដែន​ ជាច្រើន​កន្លែង ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មានឈ្មួញ​ជាច្រើន​នាក់​ ជាពិសេសឈ្មួញមានងារជាឧកញ៉ា មានដូចជា ឧកញ៉ា សឹង សំអុល ឧកញ៉ា វ័ន ប៊ុន​ថៃ ជាដើម នៅតែ​ធ្វើ​សកម្មភាព ​ដឹកជញ្ជូន​ឈើ ​ចេញទៅ​ស្រុក​យួន​ តាម​អំពើ​ចិត្ត​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​សកម្មជន​ព្រៃឈើ បាន​រិះគន់ថា ​បទ​ល្មើ​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន ​យ៉ាង​រាលដាល គឺជា​ប្រភព ​នៃ​ការបំផ្លាញ​ព្រៃឈើ​ ក្នុងប្រទេស​កម្ពុជា​ ឲ្យ​វិនាស​សាបសូន្យ​ នាពេល​ឆាប់ៗ​ខាងមុខនេះ ​ចៀស​មិន​ផុត​ឡើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សកម្មភាព​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ ពី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ និង​ស្រុក​សៀម​ប៉ាង ឆ្លងកាត់​ក្រុង​ស្ទឹងត្រែង ចូលមក​ខេត្តក្រចេះ នឹងខេត្តត្បូងឃ្មុំ ហើយ​ចេញទៅ​ស្រុក​យួន គឺ​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ ​ដែល​នៅ​សេសសល់​ ក្នុង​ខេត្តស្ទឹងត្រែង ត្រូវ​ប្រឈម ​នឹង​សេចក្ដី​វិនាស​។

ហេតុនេះ ​អាជ្ញាធរខេត្តពាក់ព័ន្ធ ដែលកំពុងល្បី សំបូរបទល្មើស រត់ពន្ធឈើឆ្លងដែន សូមឯកឧត្តម លី ឡេង អភិបាល នៃគណអកិបាល ខេត្តត្បូងឃ្មុំ ដែលជាគណបញ្ជាការឯកភាព នឹងឯឧត្តម ស ចំរ៉ុង អភិបាល នៃគណអភិបាល ខេត្តក្រចេះ ដែលជាគណអណបញ្ជាការឯកភាព ជាពិសេស ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ មាន ឯឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់នឹងនេសាទ នឹងឯឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន មិនគួរ​មើលរំលង​ តទៅទៀត​ទេ ក្នុងខណៈដែល​បទល្មើស ​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​ កំពុង​កក្រើក​ឡើងវិញ ហើយ​សកម្មភាព​បំផ្លាញ​ព្រៃឈើ​ ក្នុងប្រទេស​កម្ពុជា កំពុង​កើតឡើង​យ៉ាង​រាលដាល​។

ពាក់ព័ន្ធករណីខាងលើ អង្គភាព CSN មិនអាចសុំការបំភ្លឺបាន ពីមន្ត្រីជំនាញ ឬស្ថាប័នពាក់ព័ន្ធ ខាងលើនេះបានទេ មកដល់ថ្ងៃនេះ អង្គភាពយើងទទួលស្វាគមន៍​ រាល់ការបកស្រាយនៅពេលក្រោយ រាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព នឹងលិខិតស្នើសុំ ចេញផ្សាយពីមហាជន នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សូមសម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

 

 

សូមជួយស៊ែរព័ត៌មាននេះផង: