មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ពិធីប្រកាសផ្ទេរនឹងចូលកាន់តំណែង ជាអភិបាល អភិបាលរង នៃគណៈអភិបាលស្រុកមុខកំពូល ក្រោមអធិបតីភាព​ដ៍ខ្ពង់ខ្ពស់ ឯកឧត្តបណ្ឌិត ម៉ៅ ភារុណ អភិបាលនៃគណអភិបាល ខេត្តកណ្ដាល

ចេញផ្សាយថ្ងៃចន្ទ ទី២៨ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តកណ្ដាល ៖ នៅសាលាប្រជុំស្រុកមុខកំពូល នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ នេះ មានរៀបចំពិធីប្រកាសផ្ទេ នឹងចូលកាន់មុខតំណែង ជាអភិបាល អភិអភិបាលរង នៃគណៈអភិបាល ស្រុកមុខកំពូល ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ម៉ៅ ភារុណ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល នឹងមានការចូលរួម ពីអស់លោក លោកស្រី ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ លោកមេឃុំ ក្នុងស្រុកមុខកំពូល មន្ត្រីកងកម្លាំងកងរាជអាវុធហត្ថស្រុក មន្ត្រីសមត្ថកិច្ចស្រុកប៉ុស្តិ៍ជាច្រើនផងដែរ។

យោងតាមអនុក្រឹត ស្ដីពីការផ្ទេរភារកិច្ចមន្ត្រីរាធការ រាជរដ្ឋាភិបាល សម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន ០៤រូប នៅក្នុងខេត្តកណ្ដាល ។ ១-លោក តុង ស៊ីវមី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ២ ពីអភិបាល នៃគណៈអភិបាលស្រុកពញាឭ ឲ្យទៅកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាល ស្រុកមុខកំពូល។ ២-លោក តាំង ម៉េងលាង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ពីអភិបាល នៃគណៈអភិបាលស្រុកមុខកំពូល ឲ្យទៅកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាល ស្រុកពញាឮ។ ៣-លោក គង់ សោភ័ណ្ឌ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុខ្សាច់កណ្ដាល ឲ្យទៅកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាល ស្រុកល្វាឯម ។ ៤-លោក ប៊ុន ផេង ឋានន្តរសក្ដិ​វរមន្ត្រី ថ្នាក់លេខ១ ពីអភិបាល នៃគណៈអភិបាលស្រុកល្វាឯម ឲ្យទៅកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាល ស្រុកល្វាឯម។

ក្នុងនេះក៍មានការសម្រេចផ្ទេរភារកិច្ច មន្ត្រីរាជការជាអភិបាលស្រុករងចំនួន ១៣រូបផងដែល ១-លោក តឹង រិទ្ធី ឋានន្តរសក្ដិ​ឧត្តមមន្ត្រី ថ្នាក់លេខ៦ ពីអភិបាលរង ស្រុកកណ្ដាលស្ទឹង ទៅបម្រើការងារ នៅសាលាខេត្តកណ្ដាល។ ២-លោក កែវ វិបុល ឋានន្តរសក្ដិ​នាយក្រមការ ថ្នាក់លេខ១ ពីអភិបាលរងស្រុកល្វាឯម ឲ្យទៅបម្រើការងារនៅសាលាខេត្តកណ្ដាល។ ៣-លោក ស៊ុប លាងចិត្ត ឋានន្តរសក្ដិ​នាយក្រមការ ថ្នាក់លេខ៤ ពីអភិបាលរងស្រុកកោះធំ ឲ្យទៅបម្រើការងារនៅសាលាខេត្តកណ្ដាល។ ៤-លោក ស៊ុយ អាត ឋានន្តរសក្ដិ​នាយក្រមការ ថ្នាក់លេខ៤ ពីអភិបាលរងក្រុងតាខ្មៅ ឲ្យទៅបម្រើការងារនៅសាលាខេត្តកណ្ដាល។ ៥-លោក ផៃ ច័ន្ទណាវិ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ពីអភិបាលរងកោះធំ ឲ្យទៅកាន់មុខតំណែង ជាអភិបាលរងស្រុកកណ្ដាលស្ទឹង។ ៦-លោកស្រី ជឹម អេង ពីអភិបាលរងស្រុកខ្សាច់កណ្ដាល ទៅកាន់មុខតំណែង ជាអភិបាលស្រុកមុខកំពូល។ ៧-លោក ម៉ៅ ដារ៉ា ពីអភិបាលរងស្រុកៀនស្វាយ ទៅកាន់មុខតំណែង ជាអភិបាលរងស្រុកស្អាង។ ៨-លោក យី យ៉េត ពីអភិបាលរងស្រុកមុខកំពូល ទៅកាន់តំណែង ជាអភិបាលរង
ស្រុកល្វាឯម។ ៩-លោក ភូម ភីរ៉ា ពីអភិបាលរងស្រុកខ្សាច់កណ្ដាល ទៅកាន់តំណែង ជាអភិបាលរងស្រុកល្វាឯម។ ១០-លោកស្រី ទេស សុភាព ពីអភិបាលស្រុកកណ្ដាលស្ទឹង ទៅកាន់តំណែង ជាអភិបាលរងស្រុកកោះធំ។ ១១-លោក ប៊ិច បញ្ញា ពីអភិបាលរងស្រុកល្វាឯម ទៅកាន់តំណែង ជាអភិបាលរងស្រុកខ្សាច់កណ្ដាល។ ១២-លោកស្រី ឡុង ណាវី ពីអភិបាលរងស្រុកមុខកំពូល ទៅកាន់តំណែង ជាអភបាលស្រុកខ្សាច់កណ្ដាល។ ១៣-ពីអភិបាលរងស្រុកស្អាង ទៅកាន់តំណែង ជាអភិបាលរងស្រុកកៀនស្វាយ។

ក្នុងនេះក៍មានការតែងតាំង មន្ត្រីរាជការចំនួ ០៦រូប ១-លោក ពៅ គឹមលី ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ២ឲ្យទៅកាន់តំណែង ជាអភិបាលរងស្រុកកផនស្វាយ។ ២-លោក រ៉ែន សុវន្នី ទៅកាន់តំណែង ជាអភិបាលរងស្រុកមុខកំពូល។ ៣-លោក គឹម ចាន់បញ្ញា ទៅកាន់តំពែង ជាអភិបាលរងស្រុកកោះធំ។ ៤-លោក ស៊ិន សម្បត្តិ ទៅកាន់តំណែង ជាអភិបាលរងស្រុកកណ្ដាលស្ទឹង។ ៥-លោក ភឹម ម៉ាជូណា ទៅកាន់តំណែង ជាអភិបាលរងក្រុងតាខ្មៅ។ ៦-លោកស្រី ឈឿន បុប្ផារ័ត្ន ទៅកាន់តំណែង ជាអភិបាលរងក្រុងតាខ្មៅ។

ក្នុងពិធីនេះផងដែរ ឯកឧត្តមបណ្ឌិត ម៉ៅ ភារុណ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល បានមានមតីសំណេះសំណាល ជាមួយលោកអភិបាលស្រុក អភិបាលស្រុករង នឹងអស់លោក លោកស្រី ដែលបានចូលរួមក្នុងពិធីនេះ នឹងមានការផ្ដាំផ្ញើរ ដល់មន្ត្រីរាជការ មន្ត្រីក្រោកឱវាទទាំងអស់ ឲ្យចេះសាមគ្គីគ្នា រួមគ្នាធ្វើការ បម្រើប្រជាពលរដ្ឋ ជៀសវាងទំនាស់ផលប្រយោជន៍។

ជាងនេះទៅទៀត ឯឧត្តមបណ្ឌិត ម៉ៅ ភារុណ បានប្រកាសផ្ដល់ជួន អគាថ្មីជូនជាកាដូរ ដល់លោកអភិលស្រុក ទើបផ្ទេរភារកិច្ច នឹងសាលារៀន ១ខ្នង ៥បន្ទុប សម្រាប់ សិក្សានុសិស្ស ឃុំរកាកោងផងដែរ ហើយអ្វីកាន់តែពិសេសនោះ គឺឯកឧត្តម បានប្រកាសធ្វើសាលាឃុំថ្មី ១ខ្នងជូនដល់ឃុំព្រែកអញ្ចាញផងដែរ។ ហើយឯកឧត្តម បានបញ្ជាក់ថា ទោះបីឃុំនេះ គណបក្សសង្គ្រោះជាតិឈ្នះក៍ដោយ ឯឧត្តមមិនមានប្រកាន់ឡើយ៕

 

Share on Facebook