មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

រថយន្តយីឌុបខ្នាតយក្ស៤គ្រឿង ដឹកឈើចេញពីក្រុមហ៊ុន«ស៊ីវ ហ្គិច»ខេត្តស្ទឹងត្រែង ៣លើស១គ្មានច្បាប់ ត្រូវបានសមត្ថកិច្ចចម្រុះខេត្តរតនគិរីបង្ក្រាប

ចេញផ្សាយថ្ងៃអង្គារ ទី២៩ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តរតនគិរី ៖ បច្ចុប្បន្នគេសង្កេតឃើញ ឈ្មួញមួនចំនួន បានពួនសម្ងំ លាក់ខ្លួនជ្រកក្រោមស្លាក់ក្រុមហ៊ុន ហើយដើរគៀងគរប្រជាពលរដ្ឋ ឲ្យចូលកាប់ឈើតាមតំបន់នានា ក្រៅដីក្រុមហ៊ុន ដឹកមកអាច្រៀក ហើយដឹកចេញតាមរថយន្ត យីឌុបខ្នាតយក្សទៅចែកចាយតាមខេត្តនានា នឹងដឹកឆ្លងដែន ទៅប្រទេសវៀតណាម យ៉ាងរលូន។

ជាក់ស្ដែង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១១ នឹង៤៥នាទីយប់ កន្លងមកថ្មីៗនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការបង្ក្រាប រថយន្តយីឌុប ខ្នានយក្ស ចំនួន៤គ្រឿង ទី១-ពាក់ស្លាក់លេខ ភ្នំពេញ 4A-0616 ទី២- ស្លាកលេខ កំពង់ចាម 3A-5742 ទី៣- ស្លាកលេខ ភ្នំពេញ 3C-3704 និងទី៤- ពាក់ស្លាកលេខ តាកែវ 3A-1493 ដែលកំពុងធ្វើសកម្មភាព ដឹកឈើនៅត្រង់ចំណុចភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។

ក្នុងការបង្ក្រាបខាងលើ សមត្ថកិច្ចបានឲ្យដឹងថា រថយន្តយីឌុបខ្នាតយក្យ ចំនួន៣គ្រឿង ដឹកឈើប្រភេទលេខ១ លើសចំនួនលិខិតអនុញ្ញាត ដោយឡែក រថយន្តយីឌុប ១គ្រឿងទៀត ក្នុងចំណោមរថយន្ត៤គ្រឿង គ្នានលិខិតច្បាប់អនុញ្ញាត ធ្វើរូបភាពដឹកជំនាឈើពីលើ ដើម្បីបំភាន់ភ្នែកមហាជន ក៍ដូចសមត្ថកិច្ច តែការពិតពីក្រោម សុទ្ធតែឈើ ប្រភេទលេខ១។ ហើយរថយន្តយីឌុប ៤គ្រឿងនេះ ដឹកឈើប្រភេទលេខ១ ចេញពីដីសម្បទាន ក្រុមហ៊ុន ស៊ីវ ហ្គិច ស្ថិតនៅខេត្តស្ទឹងត្រែង ឆ្ពោះតាមផ្លូវលំក្រួសក្រហម ឆ្លងកាត់ស្រុកកូនមុំ ហើយត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់នៅចំណុច ផ្លូវបំបែកជាបី ស្ថិតនៅភូមិ-ឃុំខាងលើ។

បច្ចុប្បន្នរថយន្តទាំងនោះ ត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យសមត្ថកិច្ចជំនាញ យកមករក្សាទុក នៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតនគិរី ដើម្បីត្រួតពិនិត្យ នឹងចាត់ការបន្តទៀត។

តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៧ នេះ ជំនាញខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានធ្វើការរើឈើ ចេញពីរថយន្តយីឌុប ១គ្រឿង ដែលមានដឹកជំនៀរឈើ ដោយឡែក រថយន្តយីឌុប ៣គ្រឿងទៀត មិនបានធ្វើការរើ នឹងវាស់វែងងនោះទេ ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា សមត្ថកិច្ចជំនាញទាំងនោះ ប្រហែលមានការត្រូវរូវគ្នាហើយ? ទើបពុំមានធ្វើការរើ នឹងវាស់វែងបែបនេះ។

ករណីបង្ក្រាប រថយន្តយីឌុបចំនួន៣គ្រឿង ដឹកឈើ ប្រភេទលេខ១ លើសលិខិតច្បាប់អនុញ្ញាត នឹងរថយន្តយីឌុប១គ្រឿង ក្នុងចំណោមរថយន្ត៤គ្រឿង គ្មានលិខិតអ្វីទាំងអស់ ដឹកជំនាជំនាឈើ គេសង្ស័យថា មានបង្កប់ឈើ លេខ១ពីក្រោម។ ខណនេះមហាជនកំពុងរងចាំមើល ថាតើជំនាញខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តរតមគិរី ដឹកនាំដោយលោក កែប កត់ នាយខណ្ឌ ចាត់វិធានការបែបណា ទៅលើរថយន្តទាំងនោះ៕ ដោយកូនមុំ

Share on Facebook