មាតិការព័ត៌មានថ្មីៗ
ទីស្នាក់ការកណ្តាល : ភូមិក្រោម, ឃុំព្រែកអញ្ចាញ, ស្រុកមុខកំពូល, ខេត្តកណ្តាល |  លេខទំនាក់ទំនង ចាងហ្វាងការផ្សាយ :  078 55 11 12 / 097 777 6000  | អ៉ីម៉ែល: 168csn@gmail.com | វេបសាយ៍: www.csnpaper.com | ហ្វេសប៊ុក: www.facebook.com/csnpaper

ល្បីថាឈ្មួញឈើឈ្មោះ ចែ វី កំពុងយកខ្នងបង្អែកប្ដីជាមេទាហ៊ាន ដឹកឈើទៅស្រុកយួន គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ក្រចេះ ៖ អាជ្ញាធរមូលដ្ឋាន នឹងប្រជាពលរដ្ឋ ​ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ​រហូតមក​ដល់ពេលនេះ​ សកម្មភាពធ្វើជំួញឈើ ដឹកជញ្ជូនឆ្លងដែនទៅយួន នៅតែកើតមានពេញបន្ទុក ពុំដែលឃើញសមត្ថកិច្ច ជំនាញពាក់ព័ន្ធណា បង្ក្រាបទប់ស្កាត់ទេ ជាពិសេសឈ្មួញ​ឈ្មោះ ចែ​ វី ដែលជា​ប្រពន្ធ​លោក ហួត ប៊ុន​គីម មេបញ្ជាការ​កងអនុសេនាធំ​ លេខ​៣ វរ​សេនា​តូច​ ការពារ​ព្រំដែន​ លេខ​២០៤ នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន ​យ៉ាង​រលូន​។ ប្រភពបញ្ជាក់ថា ការដែលឈ្មួញឈ្មោះ ចែ​ វី អាចធ្វើ​អ្វីៗ ​តាម​អំពើ​ចិត្ត​ គឺមាន​ការជួយជ្រោមជ្រែង​ ពី​លោក ហួត ប៊ុន​គីម ជា​ប្ដី​ផងដែរ​ ទើប​គ្មាន​មន្ត្រី រដ្ឋបាល​ព្រៃឈើ​ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ហ៊ាន​រំខាន​បែបនេះ​។

ហេតុនេះក៍មានការរិះគ ពីប្រជាពលរដ្ឋ នឹងអាជ្ញាធរមូលដ្ឋានចំៗថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ ជាច្រើន​ស្ថាប័ន​ទៀត ប្រហែលជា ទទួលបានផល​ប្រយោជន៍​ ពីឈ្មួញឈើនានា ក៍ដូចឈ្មួញឈ្មោះ ចែ ​វី ជាប្រចាំហើយ​ ទើប​ឈ្មួញ​ឈើ​ទាំងនេះ​ នៅតែអាចបន្តសកម្មភាព ​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន ​ដោយ​គ្មាន​ឧបសគ្គ​សោះ។

​ប្រភពពី​ឈ្មួញ​ឈើ​ខ្លះ​ បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ ឈ្មួញឈ្មោះ ចែ ​វី បាន​ប្រមូល​ទិញ​ឈើ​ ពី​តំបន់​ផ្សេងៗ​ ក្នុង​ខេត្តមណ្ឌលគិរី ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​ធុន​តូច​ មក​ស្តុក​ទុក​ក្នុង​បរិវេណ ​បន្ទាយ​យោធា​កងអនុសេនាធំ​ លេខ​៣ « ​គ​៣ » ​ចំណុះ​វរ​សេនា​តូច​លេខ​២០៤ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ ហ៊ាន​ទៅ​ក្បែរ​នោះទេ​។ ហើយនៅពេល​ប្រមូល​ទិញ​ ឈើ​បាន​គ្រប់​ចំនួន ​ទើបឈ្មួញឈ្មោះ ចែ ​វី លើក​ឈើ​ទាំងនោះ ​ដាក់​រថយន្ត​ធំៗ ​ដឹកចេញទៅ​ស្រុក​យួន​ តាម​ច្រករបៀង​ងាំ​០៦ ឬ​ច្រក​ផ្លូវ​ក្រុមហ៊ុន​ ធី​ធី​វ៉ា​យ យ៉ាង​រលូន​តែម្តង​។

ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​២៧​ ឈានចូល​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៧ កន្លងមកនេះ ឈ្មួញឈ្មោះ ចែ​ វី ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ធុន​ធំ​ ចំនួន៥​គ្រឿង​ ចូលទៅ​ស្រុក​យួន​ តាម​ច្រករបៀង​ងាំ​០៦ ដោយមាន​ការឃុបឃិត ​បើកដៃ​ពី​សំណាក់​សមត្ថកិច្ច​ ប្រចាំ​ច្រក​នេះ​ផងដែរ​។ប្រភពពី​មន្ត្រី​អាជ្ញាធរ​ និង​សមត្ថកិច្ច​មូលដ្ឋាន​ ក្នុង​ឃុំ​ក្រញូង​សែន​ជ័យ បាន​ឲ្យ​ដឹងថា​ ឈ្មួញ​ឈ្មោះ ចែ ​វី ប្រពន្ធ​លោក ហួត ប៊ុន​គីម មេបញ្ជាការ​កងអនុសេនាធំ​លេខ​៣ ចំណុះ​វេ​សេនា​តូច​ ការពារ​ព្រំដែន​លេខ​២០៤​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន ​ដោយ​គ្មាន​ខ្លាច
ញញើត​អ្វី​ទាំងអស់​។ ហើយមានការ​រិះគន់​ចំៗ​ថា​ មន្ត្រីរដ្ឋបាល​ព្រៃឈើ នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ក៏ដូចជា​កម្លាំង​អាវុធហត្ថ​ ដែលមាន​តួនាទី​ ក្នុងការ​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ព្រៃឈើ មិន​ហ៊ាន​ប៉ះពាល់ ឈ្មួញឈ្មោះ ចែ ​វី នោះទេ​ ប្រហែល​ខ្លាច​បាត់បង់​ផលប្រយោជន៍​ ។ ហេតុនេះហើយ​ទើបឈ្មួញឈ្មោះ ចែ ​វី នៅ
តែ​អាច​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន ​យ៉ាង​រលូន ដោយសារ​អាង​មាន​ប្ដី​ ជា​ខ្នងបង្អែក ​ហើយក៏​អាចមាន​ការឃុបឃិត​បើកដៃ​ ពី​សំណាក់​ មេបញ្ជាការ​យោធា​វរ​សេនា​តូច​ ការពារ​ព្រំដែន​ លេខ​២០៤ ​ផងដែរ​។

បញ្ហា​នេះ​ក៍មានការទទូច ពីប្រជាពលរដ្ឋ សូមឲ្យលោក ស ចំរុង អភិបាល នៃគណអភិបាល ខេត្តក្រចេះ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ ក្រសួងកសិកម្មរុក្ខាប្រមាញ់ នឹងនេសាទ ជាពីសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់វិធានការជាបន្ទាន់ផងទាន មិនគួរ​មើលរំលង​ តទៅទៀត​ទេ ព្រោះ​បទល្មើស​ដឹកជញ្ជូន​ឈើ​ ចេញទៅ​ស្រុក​យួន​ តាមច្រករបៀង​ និង​ច្រកព្រំដែន ​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ នៅតែ​កើតឡើង​យ៉ាង​អនាធិប
តេយ្យ​។

ជុំវិញការរិះគន់ខាងលើ អង្គភាពយើង មិនអាចស្វែងរកសុំការបំភ្លឺពី ជំនាញឬស្ថាប័នពាក់ព័ន្ធ ក៍ដូចឈ្មួញឈើឈ្មោះ ចែ វិ នឹងលោក ហួត ប៊ុនគីម មេបញ្ជាការ​កងអនុសេនាធំ​លេខ​៣ ចំណុះ​វេ​សេនា​តូច​ ការពារ​ព្រំដែន​លេខ​២០៤​ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បានទេមកដល់ថ្ងៃនេះ អង្គភាពយើង រងចាំការបកស្រាយបំភ្លឺ ពី ចែវី នឹងលោក ហួត ប៊ុនគីម នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយខាងលើនេះ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ នឹងយោងតាមប្រភព ផ្ដល់ព័ត៌មាន ព្រមទាំងឯកសាមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា ព័ត៌មាននេះមិនត្រឹមត្រូវ ឬខុសការពិត សូមសម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន អាសយដ្ឋាន​ទំនាក់ទំនង តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

Share on Facebook