កំពង់ផែឧកញ៉ា ម៉ុង ឬទ្ធី កែវ ផុស ល្បីថាជាច្រកខ្លាញ់ សម្រាប់មន្ត្រីគយ ហេង សំហៃ នឹងបក្ខពួក កើបប្រមូលដាក់ហោប៉ៅ ចែកគ្នាធ្វើមានធ្វើបានយ៉ាងត្រជាក់ចិត្ត..?

ចេញផ្សាយ ថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តព្រះសីហនុ ៖ មកដល់ពេលនេះ គេពុំទាន់ដឹងទេថា លោក ហេង សំហៃ ប្រធានការិយាល័យគយ នឹងរដ្ឋាករ ច្រកទ្វារកែវផុស កំពុងកាក់កប បានប៉ុន្មានម៉ឹនដុល្លារទេក្នុង១ខែៗ តាមរយៈការបើកដៃឲ្យឈ្មួញធំៗ នាំទំនិញគេញពន្ធ ទំនិញបង់ពន្ធមិនគ្រប់ នឹងទំនិញខុសច្បាប់ ពីប្រទេសថៃ ចូលមកកម្ពុជា តាមកំពង់ផែ លោកឧកញ៉ា ម៉ុង ឬទ្ធី យ៉ាងគគ្រឹកគគ្រេង ដោយគ្មានការទប់ស្កាត់ នឹងបង្ក្រាប។

ប្រភពពីមន្រ្តីសមត្ថកិច្ច ប្រចាំការនៅកំពុងផែរ ឧកញ៉ា ម៉ុង ឬទ្ធី សូមមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា លោក ហេង សំហៃ មេគយកែវផុស ក្រោមការគ្រប់គ្រង លោក ទំ ណូ ប្រធានសាខាគយខេត្ត កំពុងសម្ងំសុខស្រួល ដោយមិនខ្វល់ ពីការប្រមូលពន្ធជូនរដ្ឋ ?នឹងឃុបឃិតគ្នាជាប្រព័ន្ធ បើកដៃឲ្យឈ្មួញ នាំចូលទំនិញពេញបន្ទុក ? ចូលមកកំពង់ផែរ ម៉ុង ឬទ្ធី យ៉ាងគគ្រឹកគ្រេង ពុំដែលឃើញ មានការចុះត្រួតពិនិត្យ វាយតម្លៃពន្ធ ពីមន្ត្រីគយប្រចាំនៅច្រកកែវផុស កំពង់ផែរឧកញ៉ា ម៉ុង ឬទ្ធី នេះទេ? ។ ហើយរាល់ឯកសារ ទាក់ទងការនាំទំនិញចូល លោកមេគយរូបនេះ គឺគ្រាន់តែអង្គុយ ចាំស៊ីញេតែប៉ុណ្ណោះ ? មន្ត្រីប្រភេទនេះហើយ ដែលសម្តេចតេជោ ហ៊ុន សែន តែមានប្រសាសន៍ថា មន្រ្តីជើងដប់។

តាមសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ រស់នៅក្បែរច្រកកំពុងផែរ ឧកញ៉ា ម៉ុង ឬទ្ធី ច្រកទ្វារកែវផុស បានឲ្យដឹងថា រាល់ថ្ងៃទូក ឬ កាប៉ាល់ មកសំចត ដើម្បីទំលាក់ទំនិញ គេមិនដែលឃើញ មានភ្នាក់ងារស្ថាប័នគយ ចុះមកវាយតម្លៃ ឬត្រួតពិនិត្យទំនិញឡើយ គេឃើញមានតែឡានយ៉ីឌុបធំៗ រាប់រយគ្រឿង ចូលមកដឹកទំនិញ ពីកំពង់ផែរ ឧកញ៉ា ម៉ុង ឬទ្ធី កែវផុស ក្នុងមួយថ្ងៃៗ រាប់រយគ្រឿង គេសង្ស័យថា ជាចេតនា លោក ហេង សំហៃ បើកភ្លើងខៀវ ឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ នឹងទំនិញខុសច្បាប់គ្រប់ប្រភេទទាំងនេះ។

ប្រភពដដែល បានបង្ហើបឲ្យដឹងថា ទំនិញគេចពន្ធទាំងនោះ រួមមានដូចជា ស៊ីម៉ង់ត៍ គ្រឿងសំណង់ ដែក ម៉ូតូ ស្ករស និង ចំណីជ្រូក។ល។ ត្រូវឈ្មួញធំៗនាំចូល តាមច្រក កែវផុស ឡើងដុះស្លែទៅហើយ។ ការហូរចូល ទំនិញ ខុសច្បាប់ និងបង់ពន្ធមិនគ្រប់ អាចធ្វើបែបបទបង់ពន្ធជាលក្ខណៈទំនិញចម្រុះ ប៉ុន្តែធាតុពិតសុទ្ធតែជាប្រភេទ ទំនិញនាំចូលបង់ពន្ធក្នុងអត្រាខ្ពស់ ដោយមានការ សម្របសម្រួល ពីជំនាញគយ ធ្វើឲ្យរដ្ឋបាត់ បង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ ។

ពាក់ព័ន្ធរឿងអាស្រូវ ខាងលើនេះ មានការលើកឡើង ពីមន្ត្រីគយតូចតាច បានឲ្យដឹងថា ចាប់តាំងពី អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់តាំងលោក ហេង សំហៃ ជាប្រធាន ការិយាល័យគយ និងរដ្ឋករច្រក កំកែវផុស ជំនួសលោក នុត លីឆួយ ដើម្បីពង្រឹងប្រសិទ្ធភាព ប្រមូលពន្ធឲ្យមានកំណើន ប្រសើរជាងមុន លុបបំបាត់អំពើពុករលួយ ក៍ប៉ុន្តែរហូតមកដល់ពេលនេះ នៅច្រកកែវផុស កំពង់ផែ ឧកញ៉ា ម៉ុង ឬទ្ធី គេនៅតែសង្កេតឃើញ ទំនិញគេចពន្ធ របស់ឈ្មួញធំៗ នៅតែបន្តហូរចូល យ៉ាងគគ្រឹកគគ្រេង ដូចមុនដដែល ? ដោយគេសង្ស័យថា លោក ហេង សំហៃ ដែលទើបទៅ កាន់តំណែងថ្មីៗនេះ កំពុងដើរតាមគន្លងអ្នកចាស់។ ហើយមានការចាត់តាំង មន្ត្រីថ្នាក់ក្រោម ឲ្យប្រមូលលុយ គ្មានវិក្កយបត្រ ពីឈ្មួញនាំទំនិញខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ប្រមូលចែកគ្នា ច្រកហោប៉ៅដោយ មិនមានការកោត ញញើតថ្នាក់លើ ទាល់តែសោះ?។

ប្រភពខ្លះបានលួចខ្សឹបថា ឈ្មួញដែលរក ស៊ីនាំទំនិញគេចពន្ធ ដុះស្លែនៅច្រក មួយនេះ គឺមុខដដែល ៗ មានមានដូចជា ឈ្មោះ ផាត់ ប៊ុន ហ៊ាម៉េង ចែស៊ី ចែរ៉ា បានរកស៊ីនាំចូល នូវប្រភេទ គ្រឿងសំណង់ ស្រាបៀរ ដែលបង់ពន្ធនាំចូលខ្ពស់ ទាំងកប៉ាល់ៗ ហើយដឹកជញ្ជូន តាមរថយន្ត ប្រភេទយីឌុប កុងតឺន័រ មកក្រុងភ្នំពេញ ប៉ុន្តែការបង់ពន្ធ ពិតប្រាកដនោះ យ៉ាងច្រើនបំផុតត្រឹម ៤០ភាគរយប៉ុណ្ណោះ ? ដោយមានការក្លែងភេទ ដាក់ជាទំនិញចម្រុះ ទម្លាក់ពន្ធ ព្រោះតែជំនាញគយ កាក់លុយទុក ចែកគ្នាក្រៅប្រព័ន្ធពន្ធ? ។

ពាក់ព័ន្ធភាពមិនប្រក្រតី ដែលកំពុងកើតមាន នៅកំពង់ផែរ ឧកញ៉ា ម៉ុង ឬទ្ធី កែវផុស ក្រោមការដឹកនាំរបស់លោក ហេង សំហៃ ប្រធានការិយាល័យគយ មហាជនជាច្រើន ស្នើសុំឲ្យលោក គុណ ញឹម អគ្គនាយកដ្ឋានគយ នឹងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ ដាក់ការសើបអង្កេតជាបន្ទាន់ផង ព្រោះមានសេចក្ដីរាយការណ៍ថា រាល់ទំនិញនាំចូល មកកំពង់ផែរ ម៉ុង ឬទ្ធីច្រកកែវផុស មន្ត្រីគយប្រចាំទីនោះ ពុំមានការត្រួតពិនិត្យ​ ទៅលើទំនិញឲ្យបានត្រឹមត្រូវទេ គឺគិតតែប្រយោជន៍ផ្ទាល់ខ្លួន ធ្វើមានធ្វើបានយ៉ាក្រអឺតក្រទម ធ្វើឲ្យបាត់ពន្ធចំណូរដ្ឋ រាប់ម៉ឺនដុល្លារ ក្នុង១ខែៗ។

ជុំវិញការលើកឡើង ពីប្រភពខាងលើនេះ អង្គភាព គេហទំព័រ CSN មិនអាចស្វែងរក សុំការបំភឺ្លពីលោក ហេង សំហៃ បានទេ មកដល់ថ្ងៃនេះ ដោយការរិយាល័យយើងទូរស័ព្ធទៅសុំការបំភ្លឺ ឮថាអ្នកព័ត៌មាន គឺបិទទូរស័ព្ទចោលតែម្ដង ហេតុនេះអង្គភាពយើង រងចាំការបកស្រាយបំភ្លឺ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ កែវផុស

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author