អុញនោះស្លាប់ទៀតហើយ ! មន្ទីរពហុព្យាបាល សុវណ្ណ ដ៍ធំជាងគេនៅក្រុងបាត់ដំបង រងការរិះគន់ថា បានប្រើថ្នាំនឹងសេរ៉ូមខុស បណ្ដាលឲ្យស្ត្រីជាម្ដាយនឹងកូនក្នុងផ្ទៃ ស្លាប់ភ្លាម់ៗនៅពេលឈឺពោះសំរាលកូន..?

ចេញផ្សាយ ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

បាត់ដំបង ៖ ថ្មីៗនេះមានការភ្ញាក់ផ្អើល ពេញក្រុងបាត់ដំបង ខណៈដែលស្ត្រីមានផ្ទៃពោះគ្រប់ខែ ម្នាក់មកសម្រាក សំរាលកូន នៅមន្ទីរពេទ្យពហុព្យាបាល « សុវណ្ណ » ហើយបានស្លាប់បាត់បង់ជីវត ទាំងម្តាយ និងកូនក្នុងផ្ទៃ បន្ទាប់ពីក្រុមគ្រូពេទ្យចាក់ថ្នាំរួច។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ នឹង៥នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ នៅមន្ទីរពហុ ព្យាបាល « សុវណ្ណ » ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោក្រុង និខេត្តបាត់ដំបង។

បើតាមលោក ទង អេលីយ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាកម្មករ រស់នៅភូមិអូរតាពៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដែលត្រូវជាប្ដីស្ត្រីរងគ្រោះ បានរៀបរាប់ឲ្យដឹងថា មុនកើតហេតុ គាត់បាននាំប្រពន្ធ មកពិនិត្យផ្ទៃពោះ នៅមន្ទីរពេទ្យ « សុវណ្ណ » នៅវេលាម៉ោង៦ នឹង៣០នាទី ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ។ហើយគ្រូពេទ្យពិនិត្យ បានប្រាប់ថា កូននេះកើត កូននៅ ពេលល្ងាច ឬ យប់នេះ ។

ប្រភពបានបន្តថា ក្រោយពីពិនិត្យហើយ ពេទ្យក៍ឲ្យថ្នាំមកប្រពន្ធគាត់លេប ក្រោយពីលេបថ្នាំនោះ បានរយះពេលកន្លះម៉ោងក្រោយមក ប្រពន្ធគាត់បែកទឹកភ្លោះ ពេទ្យក៍បានយកសេរ៉ូមមកដាក់ នឹងចាក់ថ្នាំលើភ្លៅ ១ម្ជុល ហើយគាត់ក៍បានសួរថា ថ្នាំនេះថ្នាំអ្វី? គ្រូពេទ្យឆ្លើយថា ចាក់ថ្នាំបំបាត់ការចុកចាប់ ហើយដើរចេញទៅបាត់ ទុកចោលដោយមិនរវល់ ដោយគាត់ឃើញសភាព ប្រពន្ធគាត់ឈឺចុកចាប់កាន់តែខ្លាំង គាត់បានទៅហៅ គ្រូពេទ្យមកវិញ គ្រូពេទ្យបានយកថ្នាំអំពូល កាច់រួច បូមចាក់បញ្ចូល ទៅក្នុងប្លោកសេរ៉ូម និងបានយកថ្នាំទឹកបាញ់បញ្ចូលក្នុងមាត់ ស្រាប់តែគាត់ឃើញមានឈាម ហូរចេញមកតាមមាត់។

ដោយឡែកលោកគ្រូពេទ្យ សុវណ្ណ ម្ចាស់មន្ទីរពេទ្យ បានបកស្រាយបំភ្លឺ តាមទូរស័ព្ទ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ បានឲ្យ CSN ដឹងថា ស្ត្រីរងគ្រោះឈឺពោះ សំរាលកូន ហើយគាត់មានប្រវត្ត ជម្ងឺ ហឺុត ដល់ពេល បែកទឹកភ្លោះ ការឈឺចាប់កាន់តែខ្លាំងទៅៗ ក៍ដង្ហក់ គាត់អាចគ្រោះថ្នាក់ ដោយសារ ទឹកភ្លោះជ្រៀតចូលក្នុងចរន្តឈាម ជាជម្ងឺកាច ធ្ងនធ្ងរ យ៉ាងណា ក៍ ស្លាប់ដែរ ទោះបីយើងខិតខំជួយ ក៍ជួយមិនបាន រីឯក្រុមគ្រូពេទ្យ ក៍មិនបានធ្វើអ្វីដែរ។

បើយោងតាមរបាយការណ៍ របស់សមត្ថកិច្ច នគរបាលស្រុក បានឲ្យដឹងថា កម្លាំងការិយាលយ័បច្ចេកទេសនគរបាលខេត្ត និងកម្លាំងការិយាលយ័ព្រហ្មទ័ណ្ឌ កំរិតធ្ងន់ កម្លាំងអធិកាស្រុក នគរបាលប៉ុស្តិរដ្ធបាល តាគ្រាមក្រុមប្រឹក្សាឃុំ រួមនិកម្លាំងជុំនាញ ពេទ្យខេត្ត បានធ្វើកាត្រួតពិនត្យ សាកសពស្រ្តីរងគ្រោះ ឈ្មោះ អ៊ុំ សុភណ្ឌភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិអូរតាពៅ ឃុំតាគ្រាម ស្រុកបាណន់ ដែលបានស្លាប់នៅមន្ទីរពេទ្យ ពហុព្យាល សុវណ្ណ ដែលជាលទ្ធផល សាកសព មានហៀរទឹកមាត់លាយឈាម។

ប្រដាប់ភេទ មានទឹករំអិល ហូរលាយឈាម។ ខ្នងដៃស្តាំមានស្នាមមុតមួយកន្លែង ដោយវត្ថុ មុតស្រួច។ កដៃស្តាំផ្នែកខាងក្នុង មានស្នាមមុត០១កន្លែង ដោយវត្តុមុតស្រួច និងមានឈាមហូរផង។ ភ្លៅឆ្វេងផ្នែកខាង ក្រៅមានស្នាមមុតស្រួច ០១កន្លែង ដោយវត្ថុមុតស្រួច។

សពស្ត្រីជនរងគ្រោះ អ៊ុំ សុភ័ណ្ឌ ក្រោយពីសមត្ថកិច្ច ធ្វើការពិនិត្យរួច បានប្រគល់ ទៅឲ្យឈ្មោះ នង អេលី យ៉ា ជាប្តី យកទៅធ្វើបុណ្យតាមប្រពៃណី ។

ទោះបីយ៉ាងណា ជុំវិញការស្លាប់ស្ត្រីនឹងកូនក្នុងផ្ទៃ ខាងលើនេះ មជ្ឈនានា បានធ្វើការរិះគន់ផងដែលថា នេះជាការធ្វេសប្រហែស​ របស់គ្រូពេទ្យ ឬអាចនិយាយបានថា គ្រូពេទ្យគ្មានជំនាញគ្រប់គ្រាន់ ក្នុងការបង្កើតកូន។ ហើយករណីនេះ គេរងចាំមើល ចំណាប់ការរបស់ក្រសួងសុខាភិបាល​ ចាត់វិធានការបែបណា ទៅលើមន្ទីរពេទ្យ សុវណ្ណ ដែលប្ដីស្ត្រីរងគ្រោះ អះអាងថា ប្រើថ្នាំនឹងសារ៉ូមខុស បណ្ដាលឲ្យស្ត្រីជាម្ដាយ នឹងកូនក្នុងផ្ទៃ ស្លាប់យ៉ាង អាណោចអាធ័ម​បែបនេះ។

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author