កាន់តែផ្គើនពេកហើយ ! តើពិតទេ? ឧកញ៉ា សឹង្ហ សំអុល មេឈ្មួញឈើដ៍ល្បី ពោលថាបើនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបញ្ជាឲ្យលោក សៅ សុខា ចាប់អាញ់ គ្មាននណាហ៊ានចាប់អាញ់ទេ

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

នៅ​ដើមឆ្នាំ​២០១៧ គឺ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​បង្កើត គណ​:​កម្ម​ការ​ចម្រុះ​ ដឹកនាំ​ដោយ​នាយ ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរង​កង ខេ​មរ​ភូមិ​ន និង​ជា​មេបញ្ជាការ ​(P.M)​ លើ​ផ្ទៃ​ប្រទេស​ បាន​ចុះ​បង្ក្រាប​បទល្មើស ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ ជា​លើក​ទី​១​ នៅ​ខេត្ត​ប៉ែក​ឥ​សាន្ត​នេះ និង​បាន​ដកហូត​ឈើ​អត់ច្បាប់​ រាប់​ម៉ឺន​ម៉ែត្រគូប និង​បាន​កត់ត្រា ឈ្មោះ​មេ​ឈ្មួញ ដុះ​ស្លែរ​ធំៗ ​ជាច្រើន​នាក់ ឲ្យ​ជាប់​ក្នុង​បញ្ជីរ​ខ្មៅ ​របស់​គណ​:​កម្ម​ការ​ចម្រុះ ក្នុងនោះ​ក៏​មាន​ឈ្មោះ​ លោក សឹង្ហ សំអុល ​ម្នាក់ផង​ដែរ។

ក៍ប៉ុន្តែមកដល់ពេលនេះ ប្រភពរាយការណ៍ ពី​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​សប្ដាហ៍​កន្លងទៅនេះ​ មេ​ឈ្មួញ សឹង្ហ សំអុល បានដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ តាម​រថយន្ត​យី​ឌុប​ធំៗ ​មិនតិចជាង​៣០​គ្រឿង​នោះទេ​។ ហើយការដែល​មេ​ឈ្មួញ សឹង្ហ សំអុល បន្តសកម្មភាព​ ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន គឺមាន​ការឃុបឃិត​ នឹងបើកដៃ​ ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ​ដែល​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន។

ប្រភព​ខ្លះ​ បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ជាពិសេសមន្ត្រី​អាជ្ញាធរ​ ក្នុង​ខេត្តមណ្ឌលគិរី និងខេត្តក្រចេះ ក៏​អាច​ទទួលផល​ប្រយោជន៍​ ពី​មេ​ឈ្មួញ សឹង្ហ សំអុល ជាប្រចាំផងដែលហើយ ទើប​បណ្ដោយ​ឲ្យ​បទល្មើស ​បន្ត​រាលដាល​ យ៉ាង​ពេញបន្ទុក ហេតុនេះហើយ​ ទើប​គ្មាន​មន្ត្រី​ជំនាញ ​ឬ​សមត្ថកិច្ច​ណា ​ទប់ស្កាត់​សកម្មភាព​ របស់​មេ​ឈ្មួញ សឹង្ហ សំអុល​ បែបនេះ?។

ប្រភពបានបន្តថា លើស​នេះ​ទៅទៀត ​នៅស្រុកស្នួល ខេត្តក្រចេះ គេឃើញមានក្រុមអ្នកកាសែត ក្នុងស្រុកមួយចំនួនតូច បាននឹងកំពុងតាំងខ្លួនឯង ជាសមត្ថកិច្ចផង នឹងជាអ្នកកាសែតផង មិនគោរពក្រមសីលធម៌​ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន បានចូលរួមបិទបាំងបទល្មើស នឹងកាងមេឈ្មួញបំផ្លាញព្រៃឈើ ដែលកំពុងល្បីខាងដឹកជញ្ជូនឈើ ទៅស្រុកយួនយ៉ាងចំហ។

តាមប្រភព ពី​ឈ្មួញ​ឈើ​តូចតាច ​មួយចំនួន ​បាន​ឲ្យ​ដឹងថា​ មេ​ឈ្មួញ សឹង សំអុល ដឹកឈើ​ចេញពី​ទីតាំង​ក្រុមហ៊ុន​ « ម៉ា​ស្ទ័​រ​ ខេ​សាន់ » ដែលមាន​ទីតាំង ​នៅជាប់​ដែន​អភិរក្ស​ភ្នំ​ព្រេច ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។ បច្ចុប្បន្ន​ក្នុង​បរិវេណ​ ដី​សម្បទាន​សេដ្ឋកិច្ច​ របស់​ក្រុមហ៊ុន « ​មា​ស្ទ័​រ​ ខេ​សាន់ » ពុំមាន​នៅសល់​ឈើ​ សម្រាប់​កាប់​តទៅទៀត​ទេ ដូច្នេះ​ឈើ​ដែល​មេ​ឈ្មួញ សឹង្ហ សំអុល កាប់​ និង​ដឹកជញ្ជូន​ទៅ​លក់​ នៅ​ស្រុក​យួន​នោះ គឺជា​ឈើ​ដែល​កាប់​ នៅក្នុង​តំបន់​ព្រៃ​អភិរក្ស​ភ្នំ​ព្រេច​។ ប្រភពពីមន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ក្នុងស្រុក​កោះ​ញែក បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ សឹង្ហ សំអុល អាច​កាប់​ឈើ​ដឹក​ចេញពី​តំបន់​អភិរក្ស​បាន​ស្រួលៗ គឺ​ត្រូវ​បង់លុយ​ឲ្យ​មន្ត្រី​បរិស្ថាន​ ក្នុង​១​រថយន្ត​ ៨០០​ដុល្លារ?​។

ការដែល​មេ​ឈ្មួញ សឹង្ហ សំអុល បន្តសកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ ​ចេញទៅ​ស្រុក​យួន​ តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ច្រកព្រំដែន ​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ គឺជា​ការបំពាន​ លើ​បទបញ្ជា ​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​កំរោល​។

គួរ​រំលឹក​ដែរ​ថា​ កាលពី​អំឡុង​ ឆ្នាំ​២០១៦​កន្លទៅ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បទបញ្ជា​ ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​ ខេត្ត​ត្បូងឃ្មុំ ចាត់វិធានការ​ ទៅលើ​មេ​ឈ្មួញ សឹង្ហ សំអុល ដែល​ល្បី​ខាង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ យ៉ាង​ពេញបន្ទុក​។ ក៏ប៉ុន្តែ​ មកដល់ពេលនេះ​ គ្មាន​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ណា ​ហ៊ាន​ប៉ះពាល់​ មេ​ឈ្មួញ សឹង្ហ សំអុល នៅឡើយ​ទេ​ ហើយ​ឈ្មួញ​រូបនេះ ​នៅតែ​បន្ត​កាប់​ឈើ​ក្នុង​តំបន់​អភិរក្ស​ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​យី​ឌុប​ធំៗ ​ចេញទៅ​ស្រុក​យួន​ យ៉ាង​គគ្រឹកគគ្រេង​។

​ហេតុនេះហើយ កន្លងមកថ្មីៗនេះ បានលិចឮព័ត៌មានមួយ ពីស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា មេឈ្មួញ សឹង សំអុល បានប្រើអំណាច ឥទ្ធិពល​ ជាឧកញ៉ា ផឹកស៊ីស្រវិង ច្រងេងច្រងាង​ អួតអាងក្នុងហាង ១កន្លែង នៅស្រុកស្នួល បានជេប្រមាថ នឹងគំរាមបាញ់ ដល់អ្នកព័ត៌មានណា ដែលបានចុះផ្សាយពីខ្លួន ដែលកំពុងធ្វើនួញឈើឆ្លងដែន ទៅប្រទេសវៀតណាម យ៉ាងធ្ងន់ៗថា ពួកអាកាសែតណា ចង់ផ្សាយអីក៍ផ្សាយទៅ អាញ់មិនខ្វល់ទេ បើនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនបញ្ជាឲ្យ នាយឧត្តមសេនីយ សៅ សុខា ចាប់អាញ់ គ្មានអ្នកណា ហ៊ានចាប់ អាញ់ទេ។ ហើយបើអ្នកព័ត៌មានណា មិនចេញផ្សាយរឿងអាញ់ ទើបអាញ់ឲ្យលុយវាចាយខ្លះ ។

ទោះយ៉ាងណាមកដល់ថ្ងៃនេះ អង្គភាព CSN យើង មិនអាចស្វែងរកសុំការបំភ្លឺ​ ពីលោក សឹង សំអុល មេឈ្មួញដ៍ល្បីឈ្មោះ ខាងលើនេះទេ ដោយទូរស័ព្ទទៅ គ្មានអ្នកលើកទទួល។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ ស្រុកស្នួល

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author