រោគ​សញ្ញា​ជំងឺ​បេះដូង​ទាំង​ 8​ ចំនុច​ ដែល​មិត្ត​នារី​ទាំង​អស់​ មិន​គួរ​មើល​រំលង!

មានមិត្តនារី និងស្ត្រីជាច្រើនលាននាក់នៅលើពិភពលោកបានដឹងរួចទៅហើយជុំវិញ​រោគ​សញ្ញា​ជំងឺ​ បេះដូង​ ដែល​កើត​ឡើង​មុន​ពេល​ជំងឺ​ធំ​ចាប់​ផ្ដើម​បញ្ចេញ​មុខ​សញ្ញា​ ដោយ​ធ្វើ​ការ​កត់​សំគាល់​ទៅ​លើ​មុខ​សញ្ញា​មួយ​ចំនួន​ដូច​ជា​ ថប់​ដើម​ទ្រូង​ ឈឺ​ដើម​ទ្រូង​ ដក​ដង្ហើម​លឿន​ និង​ឧស្សាហ៍​ក្អួត​ចង្អោរ​ជា​ដើម​ -ល-។ ក៏​ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ដឹង​ដែរ​ឬ​ទេ​ថា ​រោគ​សញ្ញា​ទាំង​នោះគឺ​សុទ្ធ​សឹង​ជា​បញ្ហា​មួយ​ដែល​កើត​មាន​ឡើង​នៅ​លើ​បុរស​ ច្រើន​ជាង​ស្ត្រីទៅ​វិញ?​ ហេតុ​នេះ​ហើយ​រោគ​សញ្ញា​ ដែល​អាច​បញ្ជាក់​ថា​ស្ត្រី​ ឬ​នារី​ម្នាក់​នោះ​មាន​បញ្ហា​បេះដូង​ គឺ​មាន​រោគ​សញ្ញា​ផ្សេង​ពី​អាការៈ​ ឬ​ខុស​គ្នា​ត្រង់​ចំនុច​ខ្លះៗ​ដែល​បាន​រៀប​រាប់​ខាង​លើ។​ ដូច្នេះ​សម្រាប់​ពត៌មាន​នេះ​សូម​ប្រិយមិត្ត​នារី​ទាំង​អស់​គប្បី​តាម​ដាន​ អាន​អោយ​បាន​ច្បាស់​លាស់​ ហើយ​កត់​ត្រា​ទុក​ជា​មេរៀន​ក្នុង​ជីវិត ​ព្រោះ​បញ្ហា​បេះដូង​នេះ​អាច​កើត​ឡើង​លើ​រូប​អ្នក​ផង​ក៏​មិនដឹង ដោយ​គ្រាន់​តែ​វា​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ចាប់​ផ្ដើម​ ឬ​ដំបូង​ ដែល​សូម្បីតែ​ខ្លួន​យើង​ផ្ទាល់​ក៏​មិនដឹង ចំនែក​បុរស​ក៏​អាច​តាម​ដាន​អាន​ដូច​គ្នា។

cover

រោងសញ្ញាទាំង 8 ចំនុចបង្ហាញថាគាត់មានជម្ងឺបេះដូង

1. ឈឺចុកចាប់ដើមទ្រូង៖ ការឈឺជាប់ដើមទ្រូងគឺជារឿងទូទៅ​សម្រាប់​ មនុស្ស​ប្រុស​ស្រី​ទៅ​ហើយ​ ព្រោះ​អ្នក​មាន​ជម្ងឺ​បេះដូង​តែង​តែ​ជួប​បញ្ហា​បែប​នេះ តែ​ការ​ឈឺ​ចាប់​រវាង​បុរស​ និង​នារី​គឺ​ខុសគ្នា។ ដោយ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ WebMD បាន​ប្រកាស​ប្រាប់​អោយ​យើង​ទាំង​អស់​គ្នា​ដឹង​ថា ចំពោះ​នារី​មាន​បញ្ហា​បេះដូង​ នៅ​ពេល​ឈឺ​ចុក​ចាប់​ដើម​ទ្រូង​ម្ដងៗ​គឺ​ខុសគ្នា​ពី​បុរស​ ដោយ​ខាង​បុរស​ឈឺ​តែ​ដើម​ទ្រូង​ខាង​ឆ្វេង​ប៉ុណ្ណោះ តែ​សម្រាប់​នារី​វិញ​គឺ​ឈឺ​បែប​ផ្សេង​ ដូច​ជា​មាន​អ្វី​មួយ​ច្របាច់​ដើម​ទ្រូង​របស់​នាង​អោយ​ឈឺ ​ហើយ​ឈឺ​នោះ​គឺ​មិន​មែន​ឈឺ​តែ​ដើមទ្រូង​ឆ្វេង​ឡើយ​ ផ្ទុយ​ទៅ​វិញ​គឺ​ឈឺ​ពេញ​មួយ​ដើម​ទ្រូង​គ្រប់​ទី​កន្លែង​តែ​ម្ដង។

2. ឈឺចុកចាប់ផ្នែករាងកាយខាងលើ៖ ក្រៅពីការឈឺចាប់នៅត្រង់ដើមទ្រូងហើយ ស្ត្រី​ដែល​មាន​ជម្ងឺ​បេះដូង​នឹង​ជួប​ប្រទះ​បញ្ហា​មួយ​ផ្សេង​ទៀត​គឺ​ការ​ឈឺ​ ចុក​ចាប់​ផ្នែក​មួយ​កំនាត់​ខាង​លើ​រាង​កាយ​របស់​ពួក​គេ​ ដូច​ជា​មាន​អ្វី​មក​ចាក់​ពួក​គេចំ​ក​ ចង្ការ​ ដើម​ដៃ និង​ចំនុច​ណា​មួយ​ផ្សេង​ទៀត។​ ការ​ឈឺ​ចុក​ចាប់​នេះ​អាច​ធ្វើ​អោយ​ពិបាក​រស់នៅ​ខ្លាំង​ណាស់ ហើយ​ក៏​អាច​ធ្វើ​អោយ​អ្នក​ដាច់​ពី​ដំណេក​បាន​ទៀត​ផង​ នៅ​ពេល​អការៈ​នោះ​រើ​ឡើង​ម្ដងៗ។

3. ឈឺចុកចាប់ក្រពះ៖ រឿងឈឺក្រពះមិនមែនជារឿងលេងសើចឡើយ ព្រោះ​អការៈ​បែប​នេះ​វា​នឹងធ្វើ​អោយ​មាន​ការ​រាល​ដាល​ទៅ​ដល់​ការ​ឈឺ​ចុក​ ចាប់​ក្នុង​តំបន់​ពោះ​របស់អ្នក ហើយ​នឹង​ធ្វើ​អោយ​អ្នក​ក្រហាយ​ទ្រូង​ថែម​ទៀត។

4. ពិបាកដកដង្ហើម៖ អ្នកជម្ងឺនឹងជួបបញ្ហាពិបាកក្នុងការដកដង្ហើម ពិសេស​គាត់​ឆាប់​ហត់​ខ្លាំង​ណាស់​ មិន​អាច​ធ្វើ​ការ​ធ្ងន់​ ឬ​ធ្វើ​ការ​ងារ​ហត់ៗ​បាន​ឡើយ​ បើ​មិន​អញ្ចឹង​ទេ​នឹង​មាន​បញ្ហា​ស្ទះ​ខ្យល់​កើត​មាន​ឡើង។

5. ឈឺក្បាលខ្លាំង៖ ក្រៅពីឈឺដើមទ្រូង ឈឺមួយកំនាត់ខ្លួនខាងលើ ឈីក្រពះ ពិបាក​ដក​ដង្ហើម​មក​ រោគ​សញ្ញា​មួយ​ផ្សេង​ទៀត​គឺ​ ឈឺ​ក្បាល​ខ្លាំង​ញឹកញាប់ ដែល​នៅ​ពេល​ឈឺម្ដងៗ​ធ្វើ​អោយ​គាត់​វិល​មុខ​ខ្លាំង​ និង​មាន​អារម្មណ៍​ថា​ពិបាក​ក្នុង​ខ្លួន។

6. ឧស្សាហ៍បែកញើស៖ អ្នកមានជម្ងឺតែងតែឧស្សាហ៍បែកញើសជាញើយៗ​ ដោយ​គ្មាន​មូល​ហេតុ​ បើទោះ​បី​ជា​គាត់​ពុំ​បាន​ហាត់​ប្រាណ​ លើក​ឥវ៉ាន់ ​ឬ​ធ្វើ​ការងារ​អ្វី​ក៏​ដោយ​ ដែល​វា​គឺ​ជា​រោគ​សញ្ញា​មួយ​បង្ហាញ​អោយ​ដឹង​ថា​ នារី​ ឬ​ស្ត្រី​ម្នាក់​នោះ​អាច​នឹង​មាន​ជម្ងឺ​បេះដូង​ជាក់​ជា​ពុំ​ខាន។​ ក្នុង​នោះ​មាន​មនុស្ស​ស្រី​ច្រើន​ជាង​ 40% តែងតែ​វិល​មុខ​ បន្ទាប់​មក​បែក​ញើស​ និង​រងារ​មុន​ពេល​ពួក​គេ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល ​ដោយ​សារ​តែ​បញ្ហា​ជម្ងឺ​បេះដូង។

7. រកចង្អោរ ឬ ក្អួត៖ កាលណាចាប់ផ្ដើមឈឺក្រពះ មនុស្សភាគច្រើនតែងតែទទួលទានថ្នាំ​ដើម្បី​បន្ថយ​ការ​ឈឺ​ចាប់​ តែ​បើ​អ្នក​មាន​ជម្ងឺ​បេះដូង​វិញ​គឺ​មិន​ត្រឹម​តែ​ឈឺ​ក្រពះ​នោះទេ​ បន្ទាប់​ពី​ចុក​ចាប់​រួច​ ពួក​គេ​នឹង​វិលមុខ ហើយ​ចាប់​ផ្ដើម​ចង្អោរ​រក​ក្អួត​តែ​ម្ដង​ ខ្លះ​ក៏​ក្អួត​ចេញ តែ​ខ្លះ​ក៏មិន​ចេញ​ផង​ដែរ។​ ហេតុ​នេះ​សម្រាប់​អ្នក​ឈឺ​ក្រពះ​អ្នក​គប្បី​កត់​សំគាល់​លើ​ចំនុច​មួយ​នេះ​ អោយ​បាន​ច្បាស់​លាស់!

8. ថប់អារម្មណ៍ខ្លាំង៖ អារម្មណ៍ធុញថប់តែងតែកើតមានឡើង​លើ​មនុស្ស​គ្រប់​រូប តែ​សម្រាប់​អ្នក​មាន​ជម្ងឺ​បេះដូង​គឺ​ខុស​ប្លែក​ត្រង់​ចំនុច​មួយ​ចំនួន​ ដោយ​អ្នក​នឹង​មាន​អារម្មណ៍​ថា​តប់​ប្រម៉ល់ ភ័យ​ស្លន់​ស្លោ​មួយ​ ដោយ​ពុំមាន​ហេតុផល​ច្បាស់​លាស់។

1

ខាងលើគឺជាចំនុចសំខាន់ៗទាំង 8 ដែលអ្នកទាំងអស់គ្នាអាចធ្វើការកត់សំគាល់​ដោយ​ខ្លួន​ឯង​ផ្ទាល់អំពី​រោគ​សញ្ញា​ បើ​ទោះ​បី​ជា​អ្នក​ពុំ​មាន​ជម្ងឺ​បេះដូង​ក៏​ដោយ​ តែ​វា​គឺ​ជា​ចំនេះ​ដឹង​ទូទៅ​មួយ​ដែល​អ្នក​គប្បី​យល់​ដឹង​អោយ​បាន​ច្បាស់​ ព្រោះទៅ​ថ្ងៃ​មុខ​យើង​ពុំ​ដឹង​ថា ​តើ​យើង​ខ្លួន​ឯង​នឹង​អាច​កើត​ជម្ងឺ​បេះដូង​នេះ​បាន​ដែរ​ឬ​យ៉ាង​ណា​នោះ​ទេ ​ហេតុ​នេះ​ហើយ​ការ​ការពារ​ គឺ​ល្អ​ជាង​ការ​ព្យាបាល។ ម្យ៉ាង​វិញ​ទៀត​នៅ​ពេល​អ្នក​ឃើញ​មិត្តភក្ដិ ក្រុម​គ្រួសារ​មាន​អាកា​រៈ​ដូច​ខាង​លើ​សូម​ប្រាប់​ពួក​គេ​អោយ​បាន​ដឹង​ផង​ថា ​វា​អាច​បង្ក​មក​ពី​បញ្ហា​បេះដូង​ធ្វើ​ទុក​ ដូច្នេះ​សូម​អោយ​ពួក​គេ​ប្រញាប់​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ពិគ្រោះ​ជម្ងឺ​អោយ​ បាន​ទាន់​ពេល​វេលា​ ជៀស​វាង​ការ​យឺត​យ៉ាវ។ ​Cambo Report សង្ឃឹម​ថា​ប្រិយមិត្ត​អាច​នឹង​ទទួល​បាន​ចំនេះ​ដឹង​ល្អៗ​ ទុក​ដើម្បី​ស្វែង​យល់​ និង​ចែក​រំលែក​បន្ត​ទៅ​កាន់​អ្នក​ដទៃ​ ហើយ​ក៏​សូម​ជូន​ពរ​អោយ​អ្នក​ទាំងអស់​គ្នា​មាន​សុខភាព​ល្អ​គ្រប់ៗ​គ្នា។

ប្រភពៈ LivingTLY

ដកស្រង់ពី៖ cambo-report

អត្ថបទពេញនិយម

គ្រាន់តែផោមសោះ អាចធ្វើឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក

ស្រ្តីវ័យក្មេងម្នាក់ឈឺពោះកើតកូន តែកូនដែលកើតមកនោះជាត្រី

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

ផ្ទុះសំណើច..ជាមួយបទកំប្លែងមួយបទរបស់នាយពែកមី (វីដេអូ)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

រឿងហេតុដែលថា មាន​អ្នក​ថត​រូប​​ពង និង​​ចិញ្ចៀន​​នោះ ​ជាប់​​រូប​អ្នក​សច្ចំ​​​ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ

រថយន្តបាឡែន បើកបុកអ្នកជិះម៉ូតូ ដាច់ខ្លួន២កំណាត់រាយពេញផ្លូវ ស្លាប់យ៉ាងវេទនា

វីដេអូពេញនិយម

វីដេអូ កូនក្រមុំ កូនកំលោះ ឈ្លោះគ្នាពេលថតរូប រៀបការ ព្រោះតែកូនក្រមុំតុបតែងមុខអាក្រក់ពេក 

នាយក្រឹម ប៉ះគ្នាជាមួយ នាយពាក់មី ឌឺគ្នាកក្រើកឆាកតន្ត្រី (វីដេអូទី2)

អូ….!!! តើប្រិយមិត្តធ្លាប់ឃើញពស់ធំបែបនេះទេ? (មានវីដេអូ)

ពិតជាអស្ចារ្យមែន..!! ស្ត្រីម្នាក់បានសម្រាលកូនដោយខ្លួនឯង ពេលដែលកំពុងជិះរថយន្ត (មានវីដេអូ)

ក្នុងបទ (ខ្មោចលងទាញពូក) ថតជាប់ខ្មោចមែនទែន (មានវីដេអូ)

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author