ពិបាកដាសណាស់ មនុស្សមិនដេកធ្វើជាដេក ! ល្បែងស៊ីសងយ៉ាងអនាធិបតេយ្យ នៅស្រុកទឹកឈូ គ្មានសមត្ថកិច្ចបង្ក្រាប

ចេញផ្សាយ ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តកំពត ៖ មានសេចក្ដីរាយការណ៍ ពីប្រជាពករដ្ឋរស់នៅ ភូមិ​ត្រពាំងរ​ពៅ ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នមូលដ្ឋានរបស់ពួកគាត់ ពោពេញទៅដោយល្បែងស៊ីសង មាន​​បញ្ជល់មាន់ អាប៉ោង យូគី​ក្រដាស​រូប​សត្វ និង​កន្ទុយលេខ​។ល។ ​កំពុង​ដំណើការ​យ៉ាង​រលូន​ គ្មានការរំខាន ដល់លោកចៅ
ហ្វាយស្រុក នឹងលោក អធិការនគរបាល ស្រុកទឹកឈូទេ គឺផ្ទុយពីបទបញ្ជា របស់ប្រមុខរាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេច អគ្គមហាសេនាបតីតេជា ហ៊ុន សែន ដែលបានដាក់ចុះ នូវគោនយោបាយ ទាំង៩ចំណុច គឺភូមិ ឃុំ មានសុវត្ថិភាព ។ ហើយប្រជាពលរដ្ឋ​ស្រុក​ទឹកឈូ ខេត្តកំពត បាន​បញ្ជាក់ថា ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ​មាន​អ្នក​មក​ចូល​លេង ល្បែង​កាន់តែច្រើន​ ដោយ​អ្នកញៀនល្បែងខ្លះ​ មកពី​ខេត្តច្ងាយៗផងដែរ​។​

ប្រភពពី​ប្រជាពលរដ្ឋ​ នឹងអាជ្ញាធរមូលដ្ឋាន​ បាន​រៀបរាប់ថា ស្រុក​ទឹកឈូ ខេត្តកំពត ក៍ជា​តំបន់​ទេសចរណ៍​ផងដែរ ដូចនេះ​ មិនគួរណា​ មាន​បន​ល្បែង​អនាធិបតេយ្យ​នោះទេ ព្រោះ​អ្នកលេង​ល្បែង​ចាញ់​ អាច​នឹង​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ​ដែល​ប៉ះពាល់​ដល់​អ្នកទេសចរ​។ ជាក់ស្តែង​ ក្នុងស្រុក​ទឹកឈូ ខេត្តកំពត ក៏មាន​ករណី​បាត់​ម៉ូតូ និង​បទល្មើស​មួយចំនួន ​កើត​ឡើងជា​បន្តបន្ទាប់ ដែល​គេ​សង្ស័យថា ​ទំនងជា​កើតមកពី អ្នកលេង​ល្បែង​ចាញ់​ ហើយលួច​យកទៅលក់​ ដើម្បីយកលុយមក​លេងល្បែង​បន្តទៀត ។​

បន​ល្បែង ​ដែល​កំពុងដំណើរការ​ នៅ​ស្រុក​ទឹកឈូ​នេះ ត្រូវបាន​ប្រជាពលរដ្ឋ​ បង្ហើប​ថា មាន​មន្ត្រីនគរបាល​ខេត្តកំពត នៅ​ពីក្រោយ​ ព្រោះ​កន្លងមក ​គេ​ឃើញ​មន្ត្រីនគរបាល ​ស្លៀកពាក់​ស៊ីវិល ​បាន​ចូលទៅ​យកលុយ ​ពី​កន្លែងបន​ល្បែង​ខាងលើ​ ដែល​គេ​ដឹងថា​ ជា​ថ្លៃ​ការពារ​នោះ​។ ហេតុនេះហើយ ក៍មានការរិះគន់ ពីប្រជាពលរដ្ឋ​ដែលថា កន្លែងបនល្បែងទាំងនេះ បើគ្មានការត្រូវរ៉ូវ នឹងបើកភ្លើងខៀវ ពីលោកចៅហ្វាយស្រុក នឹងលោកមេប៉ូលិសស្រុកទេ ក៍មិនអាចដំណើការបានដែរ គឺត្រូវតែមានកញ្ចប់ណាមួយ ប្រចាំខែ​ជា​ថ្នូរ​ នឹង​ការមិន​បង្ក្រាប។​

​ប្រពល​រដ្ឋ បានបន្ត​រិះគន់ទៀតថា ល្បែង​អាប៉ោង បៀ យូគី និង​ល្បែង​បញ្ជល់មាន់​ជាដើម​ គ្មាន​ចម្រើន​អី​ដល់​សង្គមជាតិ​ទេ ហើយ​បើ​នៅ​ប្រទេស​យួន ​គឺ​សមត្ថកិច្ច​យួន​ បង្ក្រាប​គ្មាន​ការលើកលែង​ទេ​។ តែ​នៅ​កម្ពុជា ​ឲ្យ​តែ​ឈ្មួញ​បន​ល្បែង​ ចេះ​ទាក់ទង​សមត្ថកិច្ច​មូលដ្ឋាន និង​បង់ថ្លៃ​ការពារ ​ទៅ​ឲ្យ​សមត្ថកិច្ច​នោះ ​គឺ​គេ​អាច​បើក​ល្បែងស៊ីសង​ យ៉ាង​រាលដាល ​ដូចជា​នៅ​ស្រុក​ទឹកឈូ ខេត្តកំពត​ ជាដើម ដូច្នេះ​លោក ចាន់ ចេស្តា អភិបាល​ខេត្តកំពត ​មិនគួរ​មើលរំលង​តទៀតឡើយ​ មេត្តាចាត់វិធានការជាបន្ទាន់ផង ព្រោះថាល្បែងស៊ីសងកាន់តែរាលដាល ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ​កាន់តែខ្លាំង ពីភូមិ ឃុំ របស់ពួកគាត់ គ្មានសុវត្ថិភាព។

ពាក់ព័ន្ធទៅនឹង សេចក្ដីរាយការណ៍ខាងលើ អង្គភាព CSN ពុំអាចស្វែងរកសុំការបំភ្លឺ ពី លោកអភិបាល នៃគណអភិបាលស្រុកទឹកឈូ នឹងលោកអធិការនៃអធិការដ្ឋាននគរបាល ស្រុកឺកឈូបានទេ មកដល់ថ្ងៃនេះដោយសារគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំការបកស្រាយ នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង: