ក្រុមជំរិតទាប្រាក់ ជនជាតិវៀតណាម ប្រុសស្រី១១នាក់ នឹង ខ្មែរម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តប៉ៃលិន ក្ដោបបានទាំងអស់

ចេញផ្សាយ ថ្ងៃសៅរ៍៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ប៉ៃលិន ៖ តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ នេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាមួយកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ ដែលទទួលបញ្ជាផ្ទាល់ ពីលោកឧត្ដមសេនីយ៍ទោ ង៉េង ជួ អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ដឹក
នាំដោយផ្ទាល់ ពីលោកឧត្ដមសេនីយ៍ត្រី ជា ចាន់ឌិន ស្នងការនគរបាល ខេត្តប៉ៃលិន ព្រមទាំងមានការសម្របសម្រួល ពីលោក តូច សុភក្តី ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តប៉ៃលិន។

ក្នុងករណី ជំរិតទារប្រាក់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម បានចំនួន ១២នាក់ និងជាតៃកុងរថយន្ត ជនជាតិខ្មែរ ចំនួន ០១នាក់ សរុបចំនួន ១៣នាក់ នៅចំណុច កន្លែងវីង យីហោ អេង ស៊ាន បានចំនួន ០៤នាក់ ( ស្រី ០២នាក់) បាននាំទៅឃាត់ខ្លួន នៅបន្ទប់ជួល ស្ថិតក្នុងភូមិផ្សារព្រំ បានចំនួន ០៩នាក់ ( ស្រី ០២នាក់ ) បន្ទាប់មកសមត្ថកិច្ចជំនាញបានរំដោះ ជនរងគ្រោះឈ្មោះ វីង យ៉ាងតឹង ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាម រស់នៅប្រទេសវៀតណាម បានដោយសុវត្ថិភាព ។

បើតាមសេចក្ដីរាយការណ៍ បានឲ្យដឹងទៀតថា ជនសង្ស័យ ទាំងនោះ មានឈ្មោះ ដូចខាងក្រោម ០១. ឈ្មោះ ស៊ាង ភេទប្រុស អាយុ ៤២​ឆ្នាំ ជនជាតិវៀតណាម ០២. ឈ្មោះ ផាម ភុងយ៉ុង ភេទប្រុស អាយុ ៧៤ឆ្នាំ ជនជាតិ វៀតណាម ០៣.ឈ្មោះ យ៉រ ហុងវឹង ភេទប្រុស អាយុ ៣១​ឆ្នាំ ជនជាតិ វៀតណាម ០៤.ឈ្មោះ ដាំង យ៉ាងទ្រីង ភេទប្រុស អាយុ ៤៥​ឆ្នាំ ជនជាតិ វៀតណាម ០៥.ឈ្មោះ វែង វាំងត៊ឹង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ វៀតណាម ០៦.ឈ្មោះ កាវ ជីលីន ភេទប្រុស អាយុ ៤០​ឆ្នាំ ជនជាតិវៀតណាម ០៧.ឈ្មោះ គឹម ឡាង ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិវៀតណាម ០៨.ឈ្មោះ តាំង ដឹកហ្វូង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិ វៀតណាម ០៩.ឈ្មោះ តាំង ជីញី ភេទស្រី អាយុ ៣០​ឆ្នាំ ជនជាតិវៀតណាម ១០.ឈ្មោះ វិង ថាំងមិន ភេទប្រុស អាយុ ៤០​ឆ្នាំ ជនជាតិវៀតណាម ១១.ឈ្មោះ វីង ធិ ភេទស្រី អាយុ ៣០​ឆ្នាំ ជនជាតិវៀតណាម១២.ឈ្មោះ ចាំង អាងអែម ភេទប្រុស អាយុ ៤១​ឆ្នាំ ជនជាតិ វៀតណាម ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន នគរបាលខេត្តប៉ៃលិន បានប្រគល់ អោយកម្លាំងសមត្ថកិច្ចជំនាញ នៃនាយកដ្ឋាន ក្រសួងមហាផ្ទៃ ចាត់ការបន្តតាមនិតិពិធីច្បាប់៕ ដោយ កង ករណា

សូមជួយស៊ែរព័ត៌មាននេះផង: