ផ្ទុះរឿងធំហើយ ! លោកផ្កាយ១ ខាត់ សារ៉ាត់ មេអន្តោប្រវេសន៍បាវិត បញ្ជាឲ្យក្មួយបង្កើតរបស់ខ្លួន ឈ្មោះ ប្រាក់ ពេញ ដើរគំរាមយកលុយ ពីមន្ត្រីក្រោមឱវាទពេញកន្លែងធ្វើការ

ចេញផ្សាយ ថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

មន្ត្រីរាជការ បម្រើការនៅច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត ទាំងអស់ បានសម្ដែងនូវការប្រតិកម្ម យ៉ាងខ្លាំងជុំវិញលោកផ្កាយ១ ខាត់ សារ៉ាត់ មេនគរបាល ច្រកទ្វារ ព្រំដែន អន្តរជាតិបាវិត បានប្រើអំណាច របស់ខ្លួនឲ្យក្មួយបង្កើតដើរ ទាមទារលុយ ពេញកន្លែងធ្វើការ របស់មន្ត្រីនគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិបាវិត។ ហើយមន្ត្រីទាំងអស់នោះ បានសរសេរលិខិតប្តឹង ដល់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសុំឲ្យចាត់វិធានការ ចំពោះសកម្មភាព ខុសច្បាប់របស់ ប្រធានច្រកទ្វារអន្តរជាតិមួយនេះ។

យោងតាមគណនី ហ្វេសប៊ុកមួយឈ្មោះ សម្លេងប្រជាជនបាវិត បានបង្ហោះលិខិតសរសេរ ដោយដៃមួយ ចុះថ្ងៃទី០១ ខែតុលា នេះ បានលើកឡើងថា ពួកគេមិនអាចទទួលយក បាននូវសកម្មភាព ដ៏ឆ្គាំឆ្គង របស់លោកឧត្តមសេនីយ៍ត្រី ខាត់ សារ៉ាត់ ប្រធានច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត ដែលបានប្រើក្មួយ ប្រុសបង្កើតរបស់ខ្លួន ឲ្យដើរទាមទារលុយ ពីមន្ត្រីនគរបាល គ្រប់ផ្នែក កំពុងធ្វើការនៅទីនោះ។

នៅក្នុងលិខិតនេះ បានរាយការណ៍ ជូនសម្តេចតេជោ ហ៊ុន សែន ថា « ដោយខ្ញុំបាទ នាងខ្ញុំ ជាមន្ត្រីរាជការបម្រើការនៅច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត ទាំងអស់មានការកើតទុក្ខ មិនសុខចិត្តចំពោះទង្វើ របស់លោក ខាត់ សារ៉ាត់ ដែលជាប្រធានច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត ដែលបានបញ្ជាឲ្យ ក្មួយប្រុសបង្កើតរបស់គាត់ឈ្មោះ ប្រាក់ ពេញ ដែលនៅវ័យក្មេង ទើបតែចូលបម្រើការងារ ជាមន្ត្រីអន្តោប្រវេសន៍ មិនទាន់មានបទពិសោធន៍ ឲ្យមកគ្រប់គ្រងលើ មន្ត្រីអន្តោប្រវេសន៍ ទាំងអស់នៅច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត ដោយមានអាកប្បកិរិយា ក្អេងក្អាងជាទីបំផុត។ ដោយឈ្មោះ ប្រាក់ ពេញ បានដើរទាមទារ ឯកសារគ្រប់ផ្នែក មិនថាឡើយផ្នែកបែបបទ ផ្នែកច្បាប់ ឲ្យតែការងារទាក់ទងនឹងលុយ គឺគេគំរាម យកលុយគ្រប់ផ្នែកទាំងអស់។

នៅចុងលិខិតសរសរដោយដៃ ដែលមានមួយទំព័រនេះ បានសំណូមពរ ដល់សម្តេតេជោថា «អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមសម្តេចតេជោ និង( សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ) ដែលជាឪពុកម្តាយ របស់ប្រជាជនទូទាំងប្រទេស ក៏ដូចជាមន្ត្រីរាជការ ទាំងអស់ មេត្តាជួយអន្តរាគមន៍ និងដោះស្រាយ ដល់ពួកយើងដោយក្តីអនុគ្រោះ។

នៅលើទំព័រហ្វេសប៊ុក របស់គណនីឈ្មោះ សម្លេងប្រជាជនបាវិតនេះ ក្រៅពីបង្ហោះសារ និងលិខិតសរសេរដោយដៃ ក៏មានបង្ហោះភ្ជាប់ ជាមួយនូវរូបរបស់លោក ប្រាក់ ពេញ ក្នុងឯកសណ្ឋាន ជាមន្ត្រីនគរបាលជាតិ ពាក់ស័ក្តិ៣ និងអមដោយរូបថត ក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ ឈរត្រៀបត្រានៅមុខ កន្លែងធ្វើការរបស់ពួកគេ។

នៅក្នុងគណនីដដែលនេះដែរ បានបន្តបង្ហោះសារមួយទៀតថា «កូនក្មេងមិនទាន់បាត់ហៀរសំបោរ ម្នាក់នេះ ត្រូវជាក្មួយប្រុសបង្កើត របស់ លោកឧត្តមសេនីត្រី ខាត់ សារ៉ាត់ ដែរមានតួនាទី ជានាយប៉ុស្ដិ៍ ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ដែរមានឈ្មោះ ប្រាក់ ពេញ ឋានៈអនុ
សេនីយ៍ឯក បាននិងកុំពុងធ្វើព្យុះ ធ្វើភ្លៀង ពេញប៉ុស្ដិ៍ ប្រើអំណាចផ្ដាច់ការ របស់ពូ ដើរប្រមូលលុយ តាមគោលដៅនៅក្នុងប៉ុស្ដិ៍ ដោយមុខខ្លាញ់បំផុត ដោយលោក ខាត់ សារ៉ាត់ បានបញ្ជាឲ្យមន្ត្រីរបស់ខ្លួន រកលុយឡើងឲ្យខ្លួន ឲ្យបានតាមការកំណត់ នៃគោលដៅនីមួយៗ ដោយមានក្មួយឈ្មោះ ប្រាក់ ពេញ នេះជាអ្នកដើរប្រមូល គ្មានញញើតខ្លាចអ្នកណាឡើយ។

ជំវិញរឿងរាវនេះ អង្គភាព CSN នៅមិនទាន់ទទួលបាន ការបកស្រាយបំភ្លឺ ពីលោក ខាត់ សារ៉ាត់ បាននៅឡើយទេ ដោយមិនមាន លេខទូរសព្ទទំនាក់ទំនង។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author