ផ្លូវលេខ២១អា រងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ​ ពីការបូមខ្សាច់ របស់ក្រុមហ៊ុនឯឧត្តម ដ៍ល្បីឈ្មោះម្នាក់ នៅក្នុងជួររដ្ឋាភិបាល

ចេញផ្សាយ ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

ខេត្តកណ្ដាល ៖ បច្ចុប្បន្ន មិនថាព្រែក ស្ទឹង បឹង ទន្លេ ឡើយ គេសង្កេតឃើញ សកម្មភាពបូមខ្សាច់ កើតឡើងពេញបន្ទុក ពីសំណាក់អ្នកមានលុយ មានអំណាច នឹងកើតឡើង ពីការឃុបឃិតគ្នាជាប្រព័ន្ធ រវាងឈ្មួញ នឹងមន្ត្រីពុករលួយមួយចំនួន មន្ត្រីទាំងនេះ ត្រូវបានសម្ដេច អគ្គមហាសេនាបតីជោ ហ៊ុន សែន ឲ្យឈ្មោះថា មន្ត្រីគ្រាប់ល្ពៅស្ងោផងដែរ ។

ជាក់ស្ដែង ករណីបូមខ្សាច់ មួយកន្លែង នៅចំណុចកោះគរ នៅតែបន្តធ្វើសកម្មភាព បូមយ៉ាងគគ្រឹកគគ្រេង នឹងដោយរលូន ទោះជាកន្លងមកថ្មីៗនេះ មានការបាក់ដីច្រាំងទន្លេ ធ្លាក់ផ្ទះសំបែងប្រជាពលរដ្ឋ ចូលទៅក្នុងទន្លេ ដោយសារការបូមខ្សាច់នេះ យ៉ាងណាក៍ដោយ ក៍គេពុំឃើញថ្នាក់ដឹកនាំខេត្ត នឹងមន្ទីរ ឬក្រសួងស្ថាប័នពាក់
ព័ន្ធណា ចុះមកធ្វើការផ្អាក ឬបញ្ឈប់សកម្មភាពនេះទេ ជាងនេះទៅទៀត ការបូមខ្សាច់នេះ បាននឹងកំពុងបំផ្លាញផ្លូវ លេខ២១អា យ៉ាងធ្ងន់ធ្ងរ ហេតុនេះ មានតែសម្ដេច អគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាទេ ដែលជួយឲ្យផ្លូវ១ខ្សែនេះ ជៀសផុតពីការបាក់ដាច់ តទៅទៀត។

dav

ប្រភពពីអ្នកធ្វើអាជីវកម្ម បូមខ្សាច់ខ្លះ បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុន ដែលកំពុងធ្វើសកម្មភាព បូមរាល់ថ្ងៃនេះ ជាក្រុមហ៊ុន របស់ឯឧត្តម ម្នាក់ដ៍ល្បីឈ្មោះ នៅក្នុងជួររដ្ឋាភិបាលផងដែ ហេតុនេះហើយ ទើបគ្មានសមត្ថកិច្ច ឬមន្ទីរស្ថាប័នពាក់ព័ន្ធណា ហ៊ានប៉ះពាល់ប៉ះពាល់ទេ។ ហើយខ្សាច់បូមរាល់ថ្ងៃនេះ យកទៅដាក់បពេញដី១
កន្លែង ជាប់ផ្លូវជាតិលេខ២១ ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

តាមប្រភពពីប្រជាភពរដ្ឋ រស់នៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង បានឲ្យដឹងថា ប្រជាពលរដ្ឋរងគ្រោះ ដោយសារការបូមខ្សាច់ ពីសំណាក់អ្នកមានលុយមានអំណាច សរុប៩គ្រួសារ ទទួលបានសំណង ពីម្ចាស់ក្រុមហ៊ុនបូមខ្សាច់ ចំនួន៥០០០ដុល្លារ ក្នុង១គ្រួសារ ថ្នូរនឹងការរុះរើផ្ទះ ទៅសងលំនៅដ្ឋានកន្លែងថ្មី ។

តែទោះយ៉ាងណា ពាក់ព័ន្ធការបូមខ្សាច់ ធ្វើអាជីវកម្មខាងលើនេះ មជ្ឈដ្ឋាន​នានា បានលើកឡើងថា មន្ទីរ នឹងក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេស លោក ម៉ៅ ភារុណ អភិបាល នៃគណៈអភិបាល ខេត្តកណ្ដាល មិនគួរអុញ្ញាត ឲ្យក្រុមហ៊ុននេះ បន្តសកម្មភាពបូមខ្សាច់ នៅចំណុទីតាំងនេះ តទៅទៀតទេ ព្រោះថា មិនយូរប៉ុន្មានផ្លូវលេខ២១ មួយខ្សែនេះ នឹងក្លាយទៅជាចំណីទន្លេមិនខាន ហើយខាតបង់ថវិការនោះ គឺជារដ្ឋ នឹងប្រជាពលរដ្ឋទាំងអស់គ្នា មិនមែន​ថៅកែ ឬឈ្មួញទាំងនោះទេ។


ពាក់ព័ន្ធករណីខាងលើនេះ ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវលេខ២១ ស្ថិតក្នុងភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល បានរៀបរាប់ ទាំងទឹកមុខក្រៀមក្រំ​ ប្រាប់អង្គភាព CSN យើងថា ពួកគាត់មានការព្រួយបារម្ភ នឹងភ័យខ្លាចយ៉ាងខ្លាំង ខណៈដែលក្រុមឈ្មួញ នៅតែបន្តធ្វើសកម្មភាពបូមខ្សាច់ យ៉ាងគគ្រឹក
គគ្រេងបែបនេះ។ ហើយមិនយូរទេ​ ទាំងផ្លូវ នឹងផ្ទះរបស់ពួកគាត់ នឹងបាក់ធ្លាក់ចូលទៅក្នុងទន្លេ អស់មិនខានឡើយ មិនគួរលោក ម៉ៅ ភារុណ ចៅហ្វាយខេត្ត នឹងមន្ទីរស្ថាប័នពាក់ព័ន្ធ មើលរំលងករណីនេះទេ គួរតែពិនិត្យឡើងវិញ ជាបន្ទាន់ផងទាន បើមិនអញ្ចឹងទេ មុខ
តែ ទុយយោមុខយក្ស របស់ក្រុមហ៊ុន ដ៍មហិមាមួយនេះ បឺតយកអស់ គ្មានប្រណីឡើយ។

ជុំវិញករណីខាងលើនេះ អង្គភាព CSN មិនអាចស្វែង
រកសុំការបកស្រាយបំភ្លឺ ពីខាងក្រុមហ៊ុន ដែលកំពុងធ្វើអាជីវកម្មបូមខ្សាច់នេះ បាននៅឡើយទេ មកដល់ថ្ងៃនេះ អង្គភាពយើង រងចាំការបកស្រាយបំភ្លឺ នៅពេលក្រោយ ។ ហើយអង្គភាពយើង នឹងស្វែងរកព័ត៌មាននេះ មកផ្សាយជូន ប្រិយមិត្ត​មិតអ្នកអាន នៅលេខក្រោយៗទៀត។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ ខេត្តកណ្ដាល

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author