លោក លាង ម៉ុង មេគយចល័តខេត្តតាកែវ ល្បីប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង ដោយមានការបើកដៃពីលោក កែវ វណ្ណី មេសាខាគយខេត្តតាកែវ

ចេញផ្សាយ ថ្ងៃព្រហស្បត៍ ទី០៥ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000

​មួយរយៈ​នេះ​ មានសេចក្ដីរាយការណ៍ បានឲ្យដឹងថា លោក លាង ម៉ុង មេគយ​ចល័ត​ ខេត្តតាកែវ កំពុងធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ត ដាក់​កុងត្រូលជជុះ​ ​ដើម្បី​គាប​យកលុយ ​ពី​ឈ្មួញ អាជីវករ ពលរដ្ឋ​ ដែល​នាំចូល​ទំនិញ​ពី​យួន ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ​ក្នុង​ខេត្តតាកែវ ។

ប្រភព​ពីមន្ត្រីគយតូចតាច បម្រើការងានៅសាខាគយខេត្តតាកែវ ​បានបង្ហើប​ឲ្យ​ដឹងថា​ ការដែល​លោក លាង ម៉ុង មេ​គយ​ចល័ត ​ខេត្តតាកែវ​ និង​មន្ត្រីក្រោមឱវាទ​ ហ៊ាន​ធ្វើ​អ្វីៗ​ ស្រេច​តែ​អំពើ​ចិត្ត​ គឺមាន​ការឃុបឃិត ​បើកដៃ​ពី​សំណាក់​ លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​ និង​រដ្ឋាករ​ ខេត្តតាកែវ ផងដែរ​។ ហេតុនេះ​ លោក គុណ ញឹម អគ្គនាយកដ្ឋានគយ នឹងរដ្ឋាករ កម្ពុជា មិនគួរ​មើលរំលង​ទៀត​ទេ ព្រោះ​លោក លាង ម៉ុង មេ​គយ​ចល័ត ​ខេត្តតាកែវ បង្កើត​កុងត្រូលជជុះ​ ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ ដោយ​គ្មាន​ញញើត​ អ្វី​ទាំងអស់ ​និង​មិន​ខ្វល់​ពី​ការរិះគន់​ឡើយ​។

​តាម​ការអះអាង​ ពី​មន្ត្រី​និង​ភ្នាក់ងារ​គយ ​នៅ​ខេត្តតាកែវ មួយចំនួន​ បាន​ឲ្យ​ដឹងថា​ លោក លាង ម៉ុង មេ​គយ​ចល័ត​ ខេត្តតាកែវ ក៍ដូចជា​លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​ស ខេត្តតាកែវ ឃុបឃិត​គ្នា​ គាបសង្កត់​យ៉ាងខ្លាំង ​ទៅលើ​ឈ្មួញ អាជីវករ​ និង​ពលរដ្ឋ​តូចតាច​ ដែល​នាំចូល​ទំនិញ​ តាមរថន្តតូចធំពី​យួន ​ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ម្ដងៗ​។

ក៍ប៉ុន្តែ​លោក លាង ម៉ុង និង​លោក កែវ វ​ណ្ណី បែរជា​បើកដៃ​ឲ្យ​ឈ្មួញ​ធំៗ​ ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់ ឆ្លងកាត់​ខេត្ត​តាម​កែវ យ៉ាង​ពេញបន្ទុក​។ ទំនិញ​ទាំងនោះ​មានដូចជា​ គ្រឿសំណង់​ច្រើន​ប្រភេទ ទំនិញ​ចាប់ហួយ ព្រមទាំង​ប្រេង
សាំង​ជាដើម ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាង
ច្រើន ​ក្នុង​មួយខែៗ​

​ប្រភពពី​ឈ្មួញ​ និង​អាជីវករ​មួយចំនួន​ បាន​ឲ្យ​ដឹងថា ទោះបី​ពួកគាត់​ នាំចូល​ទំនិញ​ស្របច្បាប់​ បង់ពន្ធ​គយ ​នៅ​ច្រកព្រំដែន ​រួចហើយ​ក៏ដោយ​ ក៏​ចៀស​មិន​ផុត ពី​ត្រូវ​បង់លុយ​ ឲ្យ​គ្រុម​គយ​ចល័ត ​របស់លោក លាង ម៉ុង នោះទេ ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពួកគាត់​ រកស៊ី​ស្ទើរ​គ្មាន​សល់ផល​ចំណេញ​។ ឈ្មួញ​និង​អាជីវករ​ ដែល​នាំចូល​ទំនិញ​ពី​យួន​ តាម​ច្រក​ភ្នំ​ដិ​ន​ និង​ច្រករបៀង​ជាច្រើន​ទៀត​ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ ​ក្រុម​គយ​ចល័ត​ របស់លោក លាង ម៉ុង ប្រព្រឹត្ត​អំពើពុករលួយ ​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ រាល់​ការបង់​លុយ​របស់​ឈ្មួញ​ អាជីវករ​ និង​ពលរដ្ឋ​ ដែល​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ ផ្លូវជាតិ​លេខ​២ ​គឺ​មិន​ទទួលបាន​បង្កាន់ដៃ​ ឬ​វិក្កយបត្រ​ត្រឹមត្រូវ​នោះឡើយ​។ ហេតុនេះ​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា​ មិនគួរ​មើលរំលង​ទង្វើ​មិន​ប្រក្រតី ​របស់លោក លាង ម៉ុង មេ​គយ​ចល័ត​ខេត្តតាកែវ ទៀត​ទេ​។

ប្រភពពី​ឈ្មួញ​និង​អាជីវករ ​នាំចូល​ទំនិញ​ពី​យួន​ ដឹកជញ្ជូន​ឆ្លងកាត់​ផ្លូវជាតិ​លេខ​២ ​ក្នុង​ខេត្តតាកែវ បានបញ្ជាក់​ថា ​លោក លាង ម៉ុង មេ​គយ​ចល័ត ​ខេត្តតាកែវ បង្កើត​កុងត្រូលជជុះ​ ២​កន្លែង ​ដើម្បី​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។ ក្នុងនោះ​កុងត្រូលជជុះ​មួយកន្លែង​នៅក្នុង​ឃុំ​គិរី​ចុង​កោះ ស្រុក​គិរីវង់ និង​មួយកន្លែង​ទៀត​នៅ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ​។ ហើយ កុងត្រូលជជុះ​ទាំង​២​កន្លែង​នេះ ​មាន​មន្ត្រី​គយ​ឈរជើង​២៤​ម៉ោង​ លើ​២៤​ម៉ោង ​ដើម្បី​ប្រមូល​លុយ​ពី​ឈ្មួញ អាជីវករ និង​ពលរដ្ឋ​ ដែល​នាំចូល​ទំនិញ​ពី​យួន​ ដឹកជញ្ជូន​ឆ្លង
កាត់​ផ្លូវជាតិ​លេខ​២​។ ចំណែក​ឈ្មួញ​ធំៗ​ ដឹកជញ្ជូន​ទំនិញគេចពន្ធ​ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ យ៉ាង​ពេញបន្ទុក​ បែរជា​ពួកគេ​មិន​ហ៊ាន​ប៉ះពាល់​ឡើយ​។

ពាក់ព័ន្ធករណ៍ដ៍រសើបខាងលើ អង្គភាព CSN មិនអាចស្វែងរកសុំការបំភ្លឺ ពីលោក លាង ម៉ុង មេគយចល័តខេត្តតាកែវបានទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទធ្វើការទំនាក់ទំនង អង្គភាពយើង រងចាំការបកស្រាយបំភ្លឺ ពីលោក លាង ម៉ុង នៅពេលក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រុង ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ ខេត្តតាកែវ

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author