លោក លិ គឺមហ៊ួរ ធ្លាប់មានរឿងអាស្រូវ ឥឡូវទទួលបានកាតែងតាំង ជាអនុប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុយ៉ាងរលូន

ចេញផ្សាយ ថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ព្រះសីហនុ ៖ ថ្មីៗនេះបុគ្គលិក ​សុខាភិបាល ​នៃ​មន្ទីរ​សុខាភិបាល ​ខេត្ត​ព្រះសីហនុ បាន​សម្តែង​ការមិន​ពេញចិត្ត​ ចំពោះ​រដ្ឋបាល ខេត្ត​ព្រះសីហនុ​ ក្រោម​ការដឹកនាំ​របស់លោក យន្ត មីន ជុំវិញ​ករណី​ រដ្ឋបាល​ខេត្ត​ព្រះសីហនុ​ ស្នើ​តែងតាំង ​អនុប្រធាន​មន្ទីរ​ សុខាភិបាល​ថ្មី គឺ​លោក លិ គឹម​ហ៊ួ​រ​។

ប្រភព​បាន​បញ្ជាក់ថា អំពើពុករលួយ បក្ខពួកនិយម គឺជា​ឧបសគ្គ​ចម្បង​ រាំងស្ទះ​ដល់​មន្ត្រី​ស្អាតស្អំ និង​មាន​សមត្ថភាព​ពិតប្រាកដ​ ដើម្បី​បម្រើ​ជាតិ ហើយ​បញ្ហា​នេះ​កំពុងតែ​ចាក់ស្រេះ ​ក្នុងសង្គម​កម្ពុជា​ ដោះ​មិន​ចេញ​ឡើយ ​រាប់សិប​ឆ្នាំ​មកហើយ​។

ជាក់ស្តែង ​មន្ត្រី​ក្របខ័ណ្ឌ​ ក្រសួងសុខាភិបាល មាន​កម្រិតវប្បធម៌​ ថ្នាក់​វេជ្ជបណ្ឌិត​ និង​ជា​ថៅកែ​ មន្ទីរ​ពហុ​ព្យាបាល​ឯកជន​សេ​តេ គឺ​លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ដែល​ធ្លាប់មាន​រឿងអាស្រូវ​ច្រើន​ករណី ពិសេស​ត្រូវបាន​ថ្នាក់ដឹកនាំ​ មន្ទីរ​សុខាភិបាល ​ខេត្ត​ព្រះសីហនុ ស្នើសុំ​ឲ្យ​មានការ​ផ្ទេរ​ឈ្មោះ ​ចេញពី​មន្ទីរ​ កាលពី​ឆ្នាំ​២០១៥​នោះ បែរជា​ ត្រូវបាន​រដ្ឋបាល ខេត្ត​ព្រះសីហនុ ស្នើសុំ​តែងតាំង​ជា​អនុប្រធាន​ មន្ទីរ​សុខាភិបាល​ ខេត្ត​ព្រះសីហនុ​ យ៉ាង​រលូន​ នៅ​ឆ្នាំ​២០១៧​នេះ​ ទៅវិញ ។​

ប្រភពពី​មន្ត្រី​បុគ្គលិក​ សុខាភិបាល​ នៃ​មន្ទីសុខាភិបាល ​ខេត្ត​ព្រះសីហនុ បាន​សង្កត់ធ្ងន់ថា មនុស្ស​ល្អ និង​មាន​សមត្ថភាព​ខ្ពស់ ជាង​លោក លិ គឹម​ហ៊ួ​រ មាន​ច្រើនណាស់ តែ​បែរជា​ អភិបាលខេត្ត​ គឺ​លោក យន្ត មីន និង​បក្ខពួក​ ទំនង​បាន​ផលប្រយោជន៍​ ពី​ម្ចាស់​មន្ទីរពេទ្យ​ឯកជន​ដ៏​ធំ​ នៅ​ខេត្ត​ព្រះសីហនុ ក៏​ស្នើ​ទៅ​ ក្រសួងសុខា
ភិបាល​ ឲ្យ​កាន់​មុខតំណែង​ សំខាន់​ទៅវិញ​។

ប្រភព​ដដែល​ បាន​បញ្ជាក់ថា លោក យន្ត មីន ជា​អតីត​យោធា និង​គ្មាន​ជំនាញ​រដ្ឋបាល​ការងារ ហើយក៍មិនសូវ អនុវត្តន៍​ ទៅតាម​វិជ្ជាជីវៈ ដើម្បី​បម្រើ​ផលប្រយោជន​ប្រជាពលរដ្ឋ​ និង​ប្រទេសជាតិ ពិសេស​ការតែងតាំង​ មន្ត្រី​មិន​សម​ នឹង​តួនាទី​តែម្តង​។​

​ក្នុងករណី​ លោក​វេជ្ជបណ្ឌិត លិ គឹម​ហ៊ួ​រ ត្រូវ​តែងតាំង​ជា​អនុប្រធាន​ មន្ទីរ​សុខាភិបាល​ថ្មី​ នៅ​ខេត្ត​ព្រះសីហនុ ត្រូវ​បុគ្គលិក​សុខាភិបាល ​រិះគន់​ធ្ងន់ៗ​ថា នៅខេត្តព្រះសីហនុ ឲ្យតែបុគ្គល់ណា ចេះលូនក្រាប ចេះយល់ចិត្តមេៗ នឹងចេះរកប្រយោជន៍ឲ្យមេ ទោះជា​អ្នកនោះ​ គ្មាន​សមត្ថភាព និង​ធ្លាប់មាន​រឿងអាស្រូវ​ ពុករលួយ​ក៏ដោយ ក៏​គេ​យកមក​ធ្វើការ​ដែរ។ ហើយបើ​មន្ត្រី​ស្អាតស្អំ​ មាន​ជំនាញ​ច្បាស់លាស់ មាន​សមត្ថភាព​ខ្ពស់​ និង​បទពិសោធន៍​ការងារ​ច្រើនក្តី​ ក៏​គេ​មិន​ឲ្យ​ កាន់​មុខតំណែង ​សំខាន់​ដែរ ព្រោះ​មន្ត្រី​ គ្មាន​ទំនាក់ទំនង​ ជាមួយ​មន្ត្រី​ជាន់ខ្ពស់​ ដែល​ពុករលួយ​។

ជុំវិញការរិះគន់ខាលើ អង្គភាព CSN ពុំស្វែងរកសុំការពន្យល់ ពីលោក អភិបាលខេត្ត នឹងលោក លិ់ គឺមហ៊ួរ បានទេ មកដល់ថ្ងៃនេះ អង្គភាពយើង រងចាំការបកស្រាយបំភ្លឺ នៅថ្ងៃក្រោយ។

សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ ព្រះសីហនុ

សូមជួយស៊ែរព័ត៌មាននេះផង: