ចេញផ្សាយ ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
ខេត្តមណ្ឌលគិរី ៖ ប្រជាពលរដ្ឋ ប្រមាណ ៣៤គ្រួសារ បានប្រមូលផ្ដុំគ្នា នៅមុខសាលា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៨ ខែតុលាឆ្នាំ២០១៧ កន្លងមកនេះ ក្នុងគោលបំណងទាមទា ឲ្យលោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ដោះស្រាយដីធ្លី នៅចំណុចភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជូនដល់ពួកគាត់ ដោយស្របច្បាប់ ដើម្បីបានអាស្រ័យផលវិញ។
ក្រុមប្រជាពលរដ្ឋ ដែលបានអះអាងថា ខ្លួនជាជនរងគ្រោះ ដោយអាជ្ញាធរខេត្ត បានដកហូតយកដីរបស់ពួកគាត់ កាលពីឆ្នាំ២០០៧ ខណៈដីរបស់ពួកគាត់ មានប័ណ្ណកាន់កាប់ ដោយមានអាជ្ញាធរភូមិ ឃុំ នឹងស្រុក បានទទួលស្គាល់។ ហើយរហូតមកដល់បច្ចុប្បន្ន ពួក
គាត់ពុំទាន់ទទួលបាន ដំណោះស្រាយណាមួយ ពីមន្ទីរពាក់ព័ន្ធ នឹងអាជ្ញាធរខេត្តនៅឡើយទេ។
គួរំលឹកដែរថា ថ្មីៗនេះ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ ជុំវិញទំនាស់ដីធ្លី នឹងបានជំរុញឲ្យមន្ត្រីថ្នាក់ជាតិ នឹងថ្នាក់ក្រោមជាតិ រួមគ្នាធ្វើការដោះស្រាយ ដោយសម្ដេច ប្រើពាក្យធ្ងន់ៗថា បើដីប្រជាពលរដ្ឋ គាត់កាប់រានព្រៃ កាន់កាប់កន្លែងណា ត្រូវប្រគល់ ឲ្យពួកវឹញទៅ ព្រោះថា ដីនោះមិនមែនដី របស់ម៉ែលោកឯងណា ។ ហើយសម្ដេច ហ៊ុន សែន លោក បានមានប្រសាន៍បន្ដទៀតថា បើខេត្តណាមានបញ្ហាដីធ្លី អភិបាលខេត្តនោះ ត្រូវតែដោះស្រាយជួន ប្រជាពលរដ្ឋ ខេត្តនោះជាបន្ទាន់។
ក្រុមប្រជាពលរដ្ឋ ៣៤គ្រួសារ បានបញ្ជាក់ឲ្យដឹងថា ដីរបស់ពួកគាត់ ដែលមាននៅចំណុចខាងលើ ត្រូវបានអាជ្ញាធរខេត្ត ដកហូតតាំងពីឆ្នាំ២០០៧ ពួកគាត់អត់មានដី អាស្រ័យផលទេ ពួកគាត់រងចាំការដោះស្រាយ ពីសំណាក់លោក ស្វាយ សំអ៊ាង អភិបាលខេត្ត អស់រយៈពេល១០ឆ្នាំមកហើយ មិនឃើញទៅមុខរួច ទាល់
តែសោះ។
ហេតុនេះហើយ ពួកគាត់បានធ្វើការទាមទា រហូតទៅដល់ ឯកឧត្តម វេង សាខុន ក្រសួងសកិកម្មរុក្ខាប្រម៉ាញ់ នឹងនេសាទ ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី ក្រសួងរមនីយកម្ម សូរយោដី ហើយលោកបានទទួល និងឯកភាព ឲ្យលោកអភិបាល ខេត្តមណ្ឌលគិរី គឺលោក ស្វាយ សំអ៊ាង ជួយដោះស្រាយ និងប្រគល់ដីឲ្យ ពួកគាត់ ជាប្រជាពលរដ្ឋ និងមានសិទ្ធកាន់កាប់ ស្របច្បាប់ តែផ្ទុយទៅវិញ ការឯកភាពខាងលើនេះ គ្មានតម្លាភាពនោះទេ គឹស្មើនឹងសូន្យ។
បើតាមសម្ដី លោក យ៉ែម តុងហេង មន្ត្រីសាលាខេត្ត ទទួលបន្ទុកផ្នែក សម្របសម្រួល ទំនាស់ដីធ្លី បានប្រាប់អ្នកយកព័ត៌មានយើង ឲ្យដឹងថា ការដោះស្រាយដីធ្លីជួនប្រជាពលរដ្ឋ ចំនួន៣៤គ្រួសារនេះ គឺដោះស្រាយបានខ្លះ ឲ្យបានអាស្រ័យផលវិញ តែលោកបានបញ្ជាក់ថា មិនបានគ្រប់ៗគ្នានោះទេ ហើយលោកអភិបាលខេត្ត លោកក៍មិនអាច ចេញលិខិតបញ្ជាក់ ទទួលស្គាល់ ជួនទៅដល់ពួកគាត់ដែរ តែលោកអត់បានបញ្ជាក់ថា មកពីមូលហេតុអ្វីទេ។
ក្រុមប្រជាពលរដ្ឋ ឈចាំដំណោះស្រាយ នៅមុខសាលា ខេត្ត មួយចំនួន បានសម្ដែងនូវការមិនពេញចិត្ត រាល់ការដោះស្រាយដីធ្លី ពីសំណាក់ លោក ស្វាយ សំអ៊ាង អភិបាលខេត្តកន្លងមក ដោយចោទប្រកាន់ថា ដោះស្រាយគ្មានតម្លាភាព នឹងគ្មានឆន្ទះ ក្នុងការដោះស្រាយជូនពួកគាត់ គឹផ្ទុយពីអនុសាសន៍ របស់សម្ដេចអគ្គមហាសេ
នាបតីតេជោ ហ៊ុន សែន ទាំងស្រុង ។ ហេតុនេះ ប្រជាពលរដ្ឋ បានស្នើសុំអន្តរាគមន៍ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអាព្យាបាលជា របស់ប្រជាជន ជួយចុះពិនិត្យ ដោះស្រាយពួកគាត់ ឲ្យមានតម្លាភាពផង
ជុំវិញការចោទប្រកាន់ខាងលើ អង្គភាព CSN ពុំអាចសុំការបកស្រាយពន្យល ពីឯកឧត្តម ស្វាយ សំអ៊ាង អភិបាល ខេត្តមណ្ឌលគីរី ពាក់ព័ន្ធពលរដ្ឋនាំគា្នតវ៉ាទាមទា ដីនៅចំណុចខាងលើនេះបានទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទ ទំនាក់ទំនង អង្គភាពយើងរងចាំការការបកស្រាយពន្យល់ ពីលោកអភិបាលខេត្តនៅពេលក្រោយ៕ ដោយអ្នកប្រមាញ់ មណ្ឌលគិរី