ចេញផ្សាយ ថ្ងៃប្រហស្បតិ៍ ទី១២ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
ប្រឡាយ បឹងបួ ព្រែក នឹងចំណីព្រែក របស់រដ្ឋ ត្រូវបានគេមើលឃើញថា បាននឹងកំពុង ក្លាយទៅជាកម្មសិទ្ធ របស់បុគ្គល អ្នកមានលុយ អ្នកមានអំណាច ស្ទើគ្រប់ទីកន្លែងទៅហើយ ដោយជ្រកក្រោមរូបភាព អភិវឌ្ឍន៍ ដោយមានការឃុបឃិតគ្នាជាប្រពន្ធ ចាក់លប់បំភាន់ភ្នែកមហាជន យ៉ាងពេញបន្ទុក។
ជាក់ស្តែងថ្មីៗនេះ ចំណីស្ទឹងព្រែកត្នោត ស្ថិតនៅតាមបណ្តោយផ្លូវ ជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ៣៩ នឹង៤០ ស្ថិតក្នុងភូមិរំលោង ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺកាលព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ កន្លងមកនេះ គេសង្កេតឃើញមានរថយន្ត ដឹកថ្ម និងគ្រឿងចក្រ បានរុញដុំថ្មធំៗ ចូលទៅក្នុងស្ទឹងព្រែកត្នោត រំលោភយកធ្វើកម្មសិទ្ធិ ដោយគ្មានខ្លាចញញើតច្បាប់បន្តិចសោះ។
លោក ស៊ីម រតនៈ អភិបាលស្រុកសំរោង ទងបានថ្លែងប្រាប់ អ្នកយកព័ត៌មានយើងថា ករណីលោក ប៊ិញ ជីវតុង ចាក់ថ្មចូលស្ទឹងនោះ អាជ្ញាធរបានដឹងដែរ ប៉ុន្តែខាងមន្ទីរ ហាក់ធ្វើមិនដឹងមិនឮនោះទេ។ លោកបានបន្តថា ដោយបុគ្គលម្នាក់នេះ អាងខ្លួនជាមន្ត្រីធំម្នាក់ ចង់ធ្វើអ្វីមិនដែល ប្រាប់អាជ្ញាធរទេ ហើយរង់ចាំមើលមន្ត្រី ជំនាញធនធានទឹក គិតយ៉ាងម៉េចវិញ ។
ដោយឡែកលោក ញាញ ជៀបហ័រ ប្រធានមន្ទីរធន ធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា ចំពោះការយកដុំថ្ម មកចាក់លុប ច្រាំងស្ទឹងខាងលើរបស់លោក ប៊ិញ ជីវតុង នេះ ជាកន្លែងមុខទឹក បុកខ្លាំងបណ្តាលឲ្យបាក់ដី និងម្ខាងទៀតដីដុះ។ ចំណែកមុខ ទឹក ដែលបុកនោះ បណ្តាលឲ្យបាក់ដីជិត ដល់ផ្ទះប្រជាពលរដ្ឋ ហើយពួកគាត់បានសំណូមពរ ដល់មន្ទីរឲ្យជួយ ប៉ុន្តែមន្ទីរធនធានទឹក មិនទាន់មានលទ្ធភាពទើបពឹងពាក់ ទៅលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និង ថាមពលខេត្ត ដែលកំពុងអាស្រ័យផល លើដីចំណីស្ទឹងរបស់រដ្ឋនោះ ជួយចាក់ទប់ បណ្តោះអាសន្ន ។
លោក ញាញ ជៀបហ័រ បានបញ្ជាក់ថា ការចាក់នេះដើម្បីទប់បណ្តោះអាសន្ន ទម្រាំដល់រដូវប្រាំង បើមានលទ្ធភាព នឹងយកថ្ម តម្រៀបតាមលក្ខណៈបច្ចេកទេស ហើយ ការចាក់ថ្មរបស់លោក ប៊ិញ ជីវតុង នេះ ខាងមន្ទីរ របស់លោក ជាអ្នកពឹងពាក់ទេ។
តែទោះយ៉ាងណា ការធ្វើសកម្មភាព ចាក់ដីនឹងថ្ម ចូលក្នុងស្ទឹងព្រែកត្នោតនេះ របស់លោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ស្ពឺ កំពុងរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់ ប្រជាពលរដ្ឋថា ការលើកឡើងរបស់លោក ញាញ ជៀបហ័រ ប្រធានមន្ទីរ ធនធានទឹក នឹងឧតុនិយ័មនេះ គ្រាប់តែជាការជួយឡប់ប៊ីគ្នា តែប៉ុណ្ណោះ ។
តាមប្រភពពីមន្ត្រីរាជការ នឹងប្រជាពលរដ្ឋ បានឲ្យ ដឹងថា លោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត កំពង់ស្ពឺ បានទិញដីមួយកន្លែង ធ្វើជាកម្មសិទ្ធិ ខណៈដីនោះ ជាដីចំណីស្ទឹង ព្រែកត្នោត និងមួយចំណែកទៀត ជាដីចំណីផ្លូវជាតិ លេខ៤ ដោយគ្មានប័ណ្ណកម្មសិទ្ធិនោះទេ គឺមានតែបង្កាន់ដៃ ដឹងឮត្រឹមភូមិ-ឃុំប៉ុណ្ណោះ។
ហើយលោក ប្រធានមន្ទីររូបនេះ បានធ្វើសកម្មភាព ចាក់ដីរំលោភ យកដីចំណីស្ទឹង របស់រដ្ឋ ជាច្រើនឆ្នាំកន្លងមកហើយ។ ហើយកន្លងមក អាជ្ញាធរធ្លាប់ហាមឃាត់ដែរ តែគ្មានប្រសិទ្ធភាពទេ។
ហេតុនេះហើយប្រជាពលរដ្ឋ នឹងមន្ត្រីរាជការមួយចំនួន នៅខេត្តកំពង់ស្ពឺ ស្នើសុំទៅក្រសួងជំនាញពាក់ព័ន្ធ ជាពិសេសនោះ លោក អភិបាលខេត្តកំពង់ស្ពឹ មេត្តាពិនិត្យមើល នៅចំណុចដីចំណីស្ទឹងព្រែកត្នោតនេះ ជាបន្ទាន់ផង ព្រោះថា បច្ចុប្បន្នកំពុងមានការចាក់លប់ កាន់តែរាលដាលឡើង ពីសំណាក់លោក ប៊ិះ ជីវតុង ប្រធានមន្ទីររ៉ែ នឹងថាមពល ខេត្តពង់ស្ពឺ សង្ស័យមានការឃុបឃិត នឹងចែកប្រយោជន៍គ្នា ជាមួយប្រធានមន្ទីរ ធនធានទឹក នឹងឧតុនិយ័ម ខេត្តកំពង់ស្ពឺ។
ពាក់ព័ន្ធសកម្មភាព ចាក់ថ្មចូលស្ទឹងព្រែកត្នោត ដោយមានការចោទប្រកាន់ ពីប្រជាពលរដ្ឋ ក៍ដូចមន្ត្រីរាជការមួយចំនួន ថាជាការចាក់រំលោភ យកចំណីស្ទឹងព្រែករដ្ឋរដ្ឋ ខាងលើនេះ អង្គភាព CSN ពុំទាន់មានការបំភ្លឺ ពីលោក ប៊ិញ ជីវតុង ប្រធានមន្ទីររ៉ែ នឹងថាមពល នៅ
ឡើយទេ មកដល់ថ្ងៃនេះ ដោយគ្មានលេខទូរស័ព្ទធ្វើការទំនាក់ទំនង អង្គាភពយើងរងចាំ ការបកស្រាយបំភ្លឺនៅពេលក្រោយ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការ កែតម្រូវឡើងវិញបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់់ កំពង់ស្ពឺ