ផ្ទុះអាវុធ៣គ្រាប់ បណ្ដាលឲ្យស្លាប់ បុរសម្នាក់នៅក្នុងថុលុកឈាម

ចេញផ្សាយ ថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ព័ត៌មានបឋម៖ រាជធានីភ្នំពេញ៖ នៅវេលាម៉ោង៨យប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ មានការករណីផ្ទុះអាវុធ កើតឡើង ស្ថិតនៅក្នុងមូលដ្ឋាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពក្រៅផ្លូវការ បានបញ្ជាក់ថា ករណីបាញ់ប្រហារនេះ គឺកើតឡើង ក្នុងចំណោមមន្ត្រីប៉ូលិសដូចគ្នា ផឹកស៊ីស្រវឹង ហើយបាញ់ប្រហារគ្នា បណ្តាលឲ្យស្លាប់តែម្តងទៅ ដែលវាហាក់បីដួច ជាអាថ៌កំបាំងខ្លាំងណាស់ ។ ករណីនេះ ក្រុមសមត្ថកិច្ច កំពុងតែដុតដៃដុតជើងស្វែងរកការពិត ជូនមហាជន។

ប៉ុន្តែទោះបីយ៉ាងណា គេមិនទាន់ដឹងថា ហេតុការណ៍នេះ កើតឡើងដោយមូលហេតុអ្វី នៅឡើយទេ។ ទោះយ៉ាងណាក៏ដោយ បន្ទាប់កើតហេតុភ្លាមៗ ខ្មាន់កាំភ្លើងជាជនដៃដល់ ក៏ត្រូវសមត្ថ កិច្ចធ្វើការឃាត់ខ្លួន យកទៅសាកសួរផងដែរ។

ពេលនេះសមត្ថកិច្ចជំនាញ បាននិងកំពុងពិនិត្យ ស៊ើបអង្កេត នៅកន្លែងកើតហេតុហើយ មិនទាន់អាចផ្តល់ព័ត៌មាន ដល់ក្រុមអ្នកសារព័ត៌មាន អោយបានជាក់លាក់នោះទេ ដោយកំពុងតែតាមដានបន្ត ដើម្បីដឹងព័ត៌មានលំអិតបន្ថែមទៀត ។

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author