ប្រមូសិនថ្មី ! ក្រុមហ៊ុនឆ្នោត មហាលាភឡូតូ ឆ្នោតដែលមិនធ្លាប់មានពីមុនមក បានមកដល់កម្ពុជាហើយ!

ចេញផ្សាយ ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ភ្នំពេញ ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ម្សិលមិញនេះ នៅសាលទន្លេចតុមុខ ក្រុមហ៊ុន ឆ្នោតមហាលាភ ឡូតូ បានធ្វើកម្មវិធី ប្រមូលសិនថ្មី ដោយអញ្ជើញ អ្នសារព័ត៌មាន នឹងភ្ញៀវកិត្តិយសជាច្រើន ឲ្យចូលរួម ក្នុងកម្មវិធី សន្និសីទកាសែត​ ស្ដីពីការប្រមូលសិនថ្មី នៃក្រុមហ៊ុន ឆ្នោតមហាលាភឡូតូ។

ក្នុងពិធីនោះផងដែរ លោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រត្តិបត្តិ បានមានប្រសាសន៍ថា ឆ្នោតមហាលាភឡូតូ ដែលទើបចាប់ផ្ដើម ដំណើរការថ្មីនៅកម្ពុជា ហើយឆ្នោតរបស់យើង ទទួលបានការវិនិយោគ នឹងគ្រប់គ្រងដោយជនជាតិខ្មែរ។ ហើយយើងផ្ដោតសំខាន់លើតម្លាភាព ទំនុបចិត្ត នឹងផ្ដល់ជូនប្រជាជនកម្ពុជាគ្រប់រូប ឲ្យទទួលបានឱកាស ស្មើៗគ្នា ក្នុងការឈ្នះ នឹងអាចផ្លាស់ប្ដូរកំរិតជីវភាព របស់ពួកគាត់។

ដោយមានការគាំទ្រ នឹងជឿទុកចិត្តយ៉ាងខ្លាំង ពីប្រជាជនកម្ពុជា បានធ្វើឲ្យក្រុមហ៊ុន មហាលាភឡូតូយើងខ្ញុំ បានវិវត្តខ្លួនយ៉ាងឆាប់រហ័ស ជាមួយគ្នានេះផងដែរ ដើម្បីជាការថ្លែងអំណរគុណ នឹងដើម្បីផ្ដល់នូវសំណាង ជូនដល់ប្រជាជនកម្ពុជា ក្រុមហ៊ុន មហាលាភឡូតូ បានបង្កើតកម្មវិធី ដ៍ពិសេស ពេញរយៈពេល៣ខែ ជូនដល់អកិធិជនទាំងអស់ រួមមាន៖ ១-ជាវឆ្នោត ៤០០០រៀល ទទួលបានលេខលាភ ចំនួន ១លេខ ២-ជាវឆ្នោត ចំនួន ៨០០០រៀល ទទួបានលេខលាភ ចំនួន ២លេខ ៣-ជាវឆ្នោត ចំនួន ១២០០០រៀល ទទួលបាន លេខលាភ ចំនួន ៣លេខ ។ហើយលោកអ្នក នឹងមានឱកាស ឈ្នះរង្វាន់ផ្ទួនៗ៖ រង្វាន់ jackpot សរុបចំនួន ៦២៨លានរៀល ស្មើរនឹង ១៥៧.០០០ដុល្លារ នឹងឈ្នះរង្វាន់លេខលាភរាល់ថ្ងៃ សរុបចំនួន ៤លានរៀល ស្មើរនឹង ១,០០០ដុល្លារ ហើយកាន់តែពិសេស ជាងនេះទៀតគឺ ភ្នាក់ងារលក់ ក៍នឹងទទួលបានរង្វាន់ ចំនួន ២០ម៉ឺនរៀល ស្មើរនឹង ៥០ដុល្លារ នៅពេលអតិធិជនឈ្នះរង្វាន់។

លោក ផូង វ៉ាន់ហាច ប្រធានផ្នែកប្រត្តិបត្តិ បានបញ្ជសក់ថា មហាលាភ នឹងចាប់ផ្ដើមជាមួយរង្វាន់ធំ Jackpot ៦២៨លានរៀល ឬ១៥៧,000 ដុល្លារ រៀងរាល់ថ្ងៃ បើគ្មានអ្នកឈ្នះរង្វាន់ធំនេះ យើងនឹងបូកបញ្ជូល ទៅចាប់លេខលាភ ដើម្បីស្វែងរកអ្នកមានសំណាង។ ហើយលិទ្ធផល នឹងត្រូវធ្វើការផ្សាយផ្ទាល់ លើទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ដូច្នេះទស្សនិកជន នៅទូទាំងប្រទេស អាចធ្វើជាសាក្សី នឹងគណៈកម្មាធិការ ដើម្បីជាសង្ខីភាព ក្នុងការចាប់ឆ្នោតរបស់យើង។

លោកបានបញ្ជាក់បន្ថែមថា នេះជាឆ្នោតល្អជាងគេបំផុតនៅកម្ពុជា ។ យើងខ្ញុំសង្ឃឹមថា ប្រជាជនកម្ពុជា នឹងសប្បាយរីករាយ ជាមួយឆ្នោតមហាលាភនេះ ជាងឆ្នោតដទៃទៀត ដែលគ្មានគុណភាព គ្មានតម្លាភាព នឹងគ្មានជំនួយដល់សង្គម ណាមួយនោះឡើយ។ ចំពោះព័ត៌មានបន្ថែម សូមចូលទៅកាន់ គេហទំព័រ www.mohaleaplotto.com.kh ឬហៅទៅកាន់ការិយាល័យ ៖ 095 999 636៕

សូមជួយស៊ែរព័ត៌មាននេះផង: