ចេញផ្សាយថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ដោយអង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម តាមរយៈទូរស័ព្ទលេខ 078 55 11 12 / 097 777 6000
ស្វាយរៀង ៖ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ កន្លងមកនេះ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត នៃគណអភិបាលខេត្តស្វាយរៀង និងជាប្រធានអនុគណៈកម្មការព្រំដែន ខេត្តស្វាយរៀង និងឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត បានចូលរួមអមដំណើរគណៈប្រតិភូ គណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន ដឹកនាំដោយ ឯកឧត្ដម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន អញ្ជើញចុះត្រួតពិនិត្យ ទីតាំងបង្គោលព្រំដែន និងបង្គោលព្រំដែន បំពេញបន្ថែមលេខ ១៣៧/១ ១៣៧/២ និង
១៣៧/៣ ស្ថិតនៅឃុំដូង ស្រុករមាសហែក បង្គោលលេខ ១៧១/១ ស្ថិតនៅសង្កាត់បាវិត ក្រុងបាវិត បង្គោលលេខ ២០៩/១ ២០៩/១(១) និងបង្គោលលេខ ២១១ ស្ថិតនៅឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។
ដំណើរចុះពិនិត្យ បង្គោលព្រំដែននេះ ក៏មានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ នៃក្រសួងការពារជាតិ លោកជំទាវ កុយ ពិសី អនុប្រធាន លេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួល
បន្ទុក កិច្ចការព្រំដែន ក្រុមការងារចម្រុះ កិច្ចការព្រំដែនថ្នាក់ជាតិ ឯកឧត្ដម អភិបាលរងខេត្ត លោកស្នងការរងនគរបាលខេត្ត ក្រុមការងារ និងមន្រ្តីពាក់ព័ន្ធថ្នាក់ខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចដែលកំពុងឈរជើង នៅតំបន់ព្រំដែន ក្នុងភូមិសាស្រ្តស្រុករមាសហែក ក្រុងបាវិត និងស្រុកកំពង់រោទិ៍ ។
ជាមួយនិងការចុះពិនិត្យ បង្គោលព្រំដែននេះ ឯកឧត្ដម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការចម្រុះ កិច្ចការព្រំដែន ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្ដមបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងគណៈប្រតិភូ ក៏បានរួមគ្នា ផ្ដល់កិត្តិយសចាក់គ្រឹះ ជានិមិត្តរូប ដើម្បីសាងសង់ បង្គោលព្រំដែន បំពេញបន្ថែមលេខ ១៣៧/១ និងបង្គោលលេខ ១៧១/១ ផងដែរ ៕