ចេញផ្សាយ ថ្ងៃពុធ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ
ដោយសារអំពើពុករលួយ ដល់ខួរឆ្អឹង របស់លោក ស្រី ធុច សាម៉ាឌី ដែលជាមន្ត្រីកាំកុងត្រូល ប្រចាំច្រកទ្វារគីឡូ១៣ « ហៅច្រកភ្នុំដី » ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ត្រូវបានប្រជាពលរដ្ឋ ក៍ដូចមន្ត្រីសមត្ថកិច្ច នៅទីនោះ ធ្វើការរិះគន់កាន់តែខ្លាំង បន្ទាប់ពីធ្វើការបង្ក្រាប ទៅលើរទេះផ្ទុកសាច់ជ្រូក របស់អាជីវករ ប្រជាពលរដ្ឋ ឈ្មោះ វ៉ាន់ នី រស់នៅឃុំសន្តិភាព ស្រុកសំពៅលូន កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើស្ពានអូរព្រុំដែន កម្ពុជា-ថៃ កន្លងមកថ្មីៗនេះ។
ប្រភពពីមន្ត្រីសមត្ថកិច្ច បំរើការងារ នៅច្រកគីឡូ១៣ « ហៅច្រកភ្នំដី » ស្រុកសំពៅលូន ដោយសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ឲ្យ CSN ដឹងថា មន្ត្រីកាំកុងត្រូល ធុច សាម៉ាឌី ធ្វើការបង្ក្រាបនេះ ជាការរើសអើង មិនមានតម្លាភាព ធ្វើឡើងដូចជាគំនំ ព្រោះថា អ្នករកស៊ីនាំចូល សាច់ជ្រូក ពោះជ្រូក ចង្គង់មាន់ ។ល។ នៅទីនេះគឺមានច្រើននាក់ មានជូចជា ទី១.ឈ្មោះ ចែ ភាព ទី២.ឈ្មោះ ចែ រៀម ទី៣.ឈ្មោះ ចែ រ៉ា ទី៤.ឈ្មោះ ពូ បូ ទី៥.ឈ្មោះ តា លិន នឹងទី៦ ឈ្មោះ វ៉ាន់ នី ដែលត្រូវលោកស្រី ធុច សាម៉ាឌី ចាប់កាលពីថ្ងៃទី១ កន្លងទៅនេះ។
ដោយសារតែអំពើពុករលួយ របស់លោកស្រី ធុច សាម៉ាឌី នោះហើយ ទើបឈ្មួញខិលខូច អាចនាំទំនិញខូចគុណភាព ទំនិញហួសកាលកំណត់ប្រើប្រាស់ និងចំណីអាហារ មានផ្ទុក សារធាតុគីមី មកលក់ចែកចាយ ពេញស្រុកសំពៅលូន នឹងចែកចាយបន្តទៅតាមទីផ្សារ តាមខេត្តនានាជាច្រើនទៀត ក្នុងប្រទេសកម្ពុជា។
ប្រភពដដែល បានបន្តឲ្យដឹងថា ការលំហូរចូល ទំនិញខូចគុណភាព ទំនិញហួសការកំណត់ប្រើប្រាស់ នឹងចំណីអាហារមានផ្ទុក សារធាតុគីមី ពីប្រទេសថៃ-ចូលមកកម្ពុជា តាមច្រកគីឡូ១៣ « ហៅច្រកភ្នំដី » នេះ មិនទើបតែកើតមាន នៅពេលនេះទេ គឺបានកើតឡើងយូឆ្នាំមកហើយ ដោយមន្ត្រីកាំកុងត្រូល ប្រចាំទីនេះ ដូចជាបុគ្គល ធុច សាម៉ាឌី នេះជាដើម បានឃុបឃិតជាមួយឈ្មួញតូចធំ ប្រព្រឹត្តិអំពើពុករលួយ ប្រមូលលុយដាក់ហោប៉ៅ គ្មានញញើត ហេតុនេះមិនគួរលោក ម៉ក់ ពេជ្ជ រិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បណ្ដោយឲ្យបុគ្គ ធុច សាម៉ាឌី ដែលជាមន្ត្រីខិលខូចរូបនេះ បន្តធ្វើអ្វីៗ តាមតែអំពើចិត្តទៀតទេ។
បើតាមប្រភព ពីក្រុមអ្នករកស៊ី នាំសាច់ នាំចង្គងមាន់ នឹងពោះក្នុងជ្រូក ពីដីថៃ-ចូលមកខ្មែរ តាមច្រកគីឡូ១៣ « ហៅច្រកភ្នំដី » បានបង្ហើប ឲ្យដឹងថា ពួកគេបានរកស៊ីមុខរបរនេះយូហើយ មិនដែលមានបញ្ហាទេ ព្រោះពួកគេបង់លុយ ឲ្យទៅមន្ត្រីកាំកុងត្រូល ឈ្មោះ ធុច សាម៉ាឌី ក្នុង ១រទេះ ២០០បាត « ពីររយបាត » ទៅ ៥០០បាត «ប្រាំរយបាត » ទៅតាមតិចឬច្រើន នឹងអ្នកខ្លះបង់ជាខែ តែមិនដឹងថាបង់ប៉ុន្មាននោះទេ ហើយកាបង់នេះ ពួកគេមិនដែលទទួលបានបង្កាន់ដៃ បញ្ជាក់ពីការបង់លុយ ពីលោកស្រី ធុច សាម៉ាឌី ម្ដងណាឡើយ មិនដឹងថា លុយនេះទៅចូលរដ្ឋ ឬធ្លាក់ចូលទៅក្នុងហោប៉ៅ បុគ្គល់ ធុច សាម៉ាឌី នេះទេ។
ប្រភពបានបន្តថា ដោយឡែក ម្នាក់ឈ្មោះ វ៉ាន់ នី មិន
ដែលបង់ឲ្យគេទេ ទើបមានការចាប់បែបនេះ ដោយគាត់អាងថា សុទ្ធតែគ្នាឯង សុំគេរកស៊ីបន្តិចបន្ទួច គ្រាន់ដោះស្រាយគ្រួសារ។ ប្រភពបានបញ្ជាក់ថា ពួកគេមិនត្រឹមតែ បង់លុយ ឲ្យទៅខាងមន្ត្រីកាំកុងត្រូល ធុច សាម៉ាឌី នោះទេ សូម្បីតែអ្នកយកព័ត៌មាន ទូរទស្សន៍ នឹងកាសែក មួយចំនួន ក៍ពួកគេតម្រូវ ឲ្យបង់ប្រចាំខែដែរ ទើបពួកគេរកស៊ី បានរលូនមកដល់ថ្ងៃនេះ។
ពាក់ព័ន្ធករណីនេះ ប្រភពបានលើកឡើងថា លោក ហាក់ សារិន ប្រធានសាខាកាំកុងត្រូល ខេត្តបាត់ដំបង ក៍ជាអ្នកទទួលខុសត្រូវ ក្នុងរឿងនេះផងដែរ មិនគួរសម្ងំស្ងៀម បណ្ដោយឲ្យ បុគ្គល ធុច សាម៉ាឌី ដែលជាមន្ត្រីក្រោមឱវាទរបស់ខ្លួន ធ្វើអ្វីៗស្រេចតែអំពើចិត្តតទៀតទេ ព្រោះថា បុគ្គលនេះ ល្បីកាន់តែខ្លាំងឡើង ក្នុងការឃុប
ឃិត ជាមួយឈ្មួញរកស៊ីធំៗ នឹងគាបជំរិតយកលុយ ពីប្រជាពលរដ្ឋ រកស៊ីតូចតាច មិនដឹងថា លោកបានដឹងដែរឬទេ ឬមួយលោកដឹង តែធ្វើមិនដឹងមិនឮ ទុកឲ្យបុគ្គលនេះ ងាយស្រួលក្នុងការប្រមូលលុយ សម្រាប់ទប់តំណែងរបស់ខ្លួន សូមបញ្ជាក់ថា ទង្វើបែបនេះ កំពុងធ្វើឲ្យរាស្រ្ត ដែលជាម្ចាស់ឆ្នោត អាក់អន់ចិត្ត ដែលជាហេតុ ខឹងគោ វៃរទេះ។
មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធ នៅទីនោះ នឹងប្រជាពលរដ្ឋ រកស៊ីអូសទំនិញ នឹងដឹកទំនិញ តាមរថយន្ត ស្នើសុំទៅដល់លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកដ្ឋានកាំកុងត្រូល គួរពិនិត្យឡើងវិញ ទៅលោក ហាក់ សារិន ប្រធានសាខាកាំកុងត្រូល ខេត្តបាត់ដំបង នឹងមន្ត្រីកាំកុងត្រូល ឈ្មោះ ធុច សាម៉ាឌី នៅស្នាក់ការច្រកគីឡូ១៣ « ហៅច្រកភ្នំដី » ជាបន្ទាន់ផង ព្រោះមន្ត្រីរូបនេះ កំពុងធ្វើឲ្យប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត អាក់អន់ស្រពន់ចិត្តខ្លាំងណាស់។
មកទល់ថ្ងៃនេះ អង្គភាព CSN មិនអាចស្វែងរកការពន្យល់បំភ្លឺ ពីលោក ហាក់ សារិន នឹងលោកស្រី ធុច ចាន់សាមម៉ាឌិ បាននោះទេ ដោយគ្មានលេខទូរស័ព្ទ ធ្វើការទំនាក់ទំនង អង្គភាពយើងរងចាំ ការបកស្រាយពីលោក ហាក់ សារិន នឹងលោកស្រី ធុច សាម៉ាឌិ នៅ
ពេលក្រោយ រាល់ម៉ោងធ្វើការ។
សូមបញ្ជាក់ រាល់ការចេញផ្សាយ អង្គភាពយើង ផ្សាយតែព័ត៌មានពិត ជាក់លាក់ ច្បាស់លាស់ មិនលំអៀង គឺយោងទៅតាមប្រភព ច្បាស់ការណ៍ នឹងឯកសារមួយចំនួន ប្រសិនសាមីខ្លួន ឬស្ថាប័នពាក់ព័ន្ធ គិតថា មិនត្រឹមត្រូវ សម្ដេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី អាចធ្វើលិខិតស្នើសុំ មកការិយាយ័ល អង្គភាពយើងខ្ញុំ ដោយមានឯកសាមួយចំនួន ដើម្បីធ្វើការកែតម្រូបាន តារយៈទូរស័ព្ទ លេខ 097 777 6000 រាល់ម៉ោងធ្វើការ៕ ដោយអ្នកប្រមាញ់