មន្ត្រីគ្រាប់ល្ពៅស្ងោ ធុច សាម៉ាឌី ប្រឹងស្រែកតាមវ៉យស្អាប់ ជេប្រមាថអ្នកកាសែត ដើម្បីបិទបាំងរឿងអាស្រូវរបស់ខ្លួន

ចេញផ្សាយ ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ភ្នំពេញ ៖ រយៈពេលប៉ុន្មានថ្ងៃនេះ យើងសង្កេតឃើញថា មានបងប្អូនអ្នកកាសែត ប្រមាណជាង ២០០នាក់ មានប្រតិកម្មយ៉ាងខ្លាំង ក្រោយពីលោកស្រី ធុច សាម៉ាឌី ជាមន្ត្រីកាំកុងត្រូល ច្រកគីឡូ១៣ « ហៅច្រកសំពៅលូន » ខេត្តបាត់ដំបង ដែលបានប្រើពាក្យសម្ដី អសុរោះ ជេប្រមាថ ដៀលមើលងាយ អ្នកកាសែតថា អាឆ្កែ ពួកអាកាសែត ៣មិនបាន ១បាត តែទោះយ៉ាងណា បងប្អូនអ្នក
កាសែតយើង បានធ្វើការឆ្លើយតប ទៅលោកស្រី សម្ដីកប់ពពកនេះវិញ ដោយក្រមសីលធម៌ វិជ្ជាជីវៈ ជាអ្នកសារព័ត៌មាន ដោយចង់បញ្ជាក់ ទៅបុគ្គល ធុច សាម៉ាឌី ដែជាមន្ត្រី កំពុងតែវង្វេងវង្វាន់ នឹងលាភសក្ការៈថា ការជេដៀលប្រមាថមើលងាយបែបនេះ គឺជាការប្រមាថមើលងាយ ទៅលើអ្នកកាសែត ទូទាំងប្រទេស។ ហើយក្នុងនោះ ក៍មានឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែរ ព្រោះឯឧត្តម ជាឪកាសែត។

ការប្រតិកម្ម របស់អ្នកកាសែតនេះ បានកើតឡើង កាលពីព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅនេះ បន្ទាប់ពី អង្គភាព CSN យើងបានចុះផ្សាយ រិះគន់ពាក់ពន្ធទៅនឹង អំពើពុករលួយ ដល់ខួរឆ្អឹង របស់លោកស្រី ធុច សាម៉ាឌី ដែលជាមន្ត្រីកាំកុងត្រូល ដ៍ល្បីឈ្មោះ ខាងជំរិតយកលុយ ពីឈ្មួញតូចតាច នឹងកម្មករអូរទេះដឹកទំនិញ នៅច្រកគីឡូ១៣ « ហៅច្រកសំពៅលូន » ខេត្តបាត់ដំបង។

ដោយសារតែទង្វើ របស់បុគ្គល ធុច សាម៉ាឌី ប្រើពាក្យសម្ដីអសុរោះ ជេប្រមាថ មកលើអ្នកកាសែត កាលពីនាពេលថ្មីៗ កន្លងទៅនេះ ត្រូវបាន អ្នកកាសែតជាច្រើន បានធ្វើការរិះគន់ យ៉ាងខ្លាំៗថា លោក ម៉ក់ ពេជ្ជរិទ្ធ អគ្គ នាយក នៃអគ្គយកដ្ឋាន កាំងកុងត្រូល នៃក្រសួងពាណិ
ជ្ជកម្ម ដែលជាក្បាលម៉ាស៊ីន ដឹកនាំម៉ាប្រទេសខ្មែរ ប្រហែលជាខ្វះ ធនធានមនុស្ស ចេះដឹងហើយ បានជាយកមនុស្ស សាហាវ ស្មើនឹងមនុស្សអវិជ្ជា ដូចជាបុគ្គល ធុច សាម៉ាឌី នេះ មកបម្រើការងារ ជាមន្ត្រីកាំកុងត្រូលទៅវិញ ឬមួយគិតថា មនុស្សចេះអែបអប បែបបុគ្គលនេះ ទើបរកលុយឲ្យមេបាន? បើអញ្ចឹងមែន សូមគិតទៅដល់សុខភាព ប្រជាពលរដ្ឋ ទូទាំងប្រទេសផង។

គួររំលិកផងដែរថា មន្ត្រីបែបនេះហើយ ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងតែមានប្រសាសន៍ថា ជាមន្ត្រីគ្រាប់ល្ពៅស្ងោនោះ មន្ត្រីប្រភេទនេះ មិនអាចទុកតទៅទៀតបានទេ គឺគ្រោះថ្នាក់ខ្លាំងណាស់។ ពិតហើយ សម្តេចមានប្រសាសន៍ គឺត្រឹមត្រូវណាស់ តាមការស្ដាប់សម្ដីអួតអាង របស់លោកស្រី ធុច សាម៉ាឌី មន្ត្រីកាំកុងត្រូលរូបនេះ នៅតាមវ៉យស្អាប់ គឺសាហាវមែន ខ្លួនជាមន្ត្រីសាធារណៈសោះ ហ៊ានចោទប្រកាន់គេថា ជាបក្សប្រឆាំង នឹងចោទថា នាំគ្នាធ្វើបដិវត្តន៍ពណ៍ មិនតែប៉ុណ្ណោះ លោកស្រី ធុច សាម៉ាឌី ហ៊ានយកឈ្មោះ សម្ដេច ហ៊ុន សែន មកអួតអាងថា ខ្លួនជាកូនចៅ នឹងជាហ្វ្រេន របស់សម្ដេច នេះគាត់ចង់អួតថា គាត់ជាមនុស្សស្និទ្ធ ជាមួយសម្ដេច ដើម្បីយកអំណាច ទៅគំរាមឈ្មួញ នឹងប្រជាពលរដ្ឋ ព្រោះតែទង្វើ របស់មន្ត្រី គ្រាប់ល្ពៅស្ងោ ទាំងនេះហើយ ដែលធ្វើឲ្យបាត់សន្លឹកឆ្នោត គណបក្សប្រជាជនមក្ពុជា៕

សូមជួយស៊ែរព័ត៌មាននេះផង:

About Post Author