តុលាការកំពូល បានប្រកាសសាលដីកា សម្រេចឲ្យ រំលាយគណបក្សសង្គ្រោះជាតិ ជាស្ថាពរហើយ

ចេញផ្សាយ ថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយ ៖ អង្គភាព CSN ទំនាក់ទំនងផ្ដល់ព័ត៌មាន នឹងផ្សាយពាណិជ្ជកម្ម 078 55 11 12 / 097 777 6000 នាយកការផ្សាយ

ភ្នំពេញ ៖ បន្ទាប់ពីបើកស​វនាការ អស់រយៈពេលជិត១ថ្ងៃ រហូតដល់ម៉ោង១៧ នឹង០៥នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ តុលាការកំពូល បានប្រកាសសាលដីកា សម្រេចឱ្យ រំលាយគណបក្ស សង្រ្គោះជាតិហើយ។ ជាមួយគ្នានេះ តុលាការក៏បានប្រកាស ហាមឃាត់ដល់មន្រ្តីថ្នាក់ដឹកនាំ គណបក្សសង្រ្គោះជាតិ ចំនួន១១៨នាក់ មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំ។

លោក គី តិច មេធាវីតំណាង ក្រសួងមហាផ្ទៃ បានថ្លែងថា ក្រោយតុលាការ ប្រកាសសាលក្រម រំលាយគណបក្សសង្រ្គោះជាតិ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តុលាការ បានសម្រេច បិទផ្លូវតវ៉ាទាំងស្រុង។

សូមបញ្ញាក់ថា ​ខ្លឹមសានៃសេចក្តីសម្រេច របស់សាលដីកា តុលាការកំពូល នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ៖

•ទទួលពាក្យបណ្តឹងចុះថ្ងៃទី ០៦ ខែតុលាក ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ។
• រំលាយគណបក្សសង្គ្រោះជាតិ។
• ហាមឃាត់បុគ្គលថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ចំនួន១១៨រូប មិនអោយធ្វើសកម្មភាព នយោបាយរយៈពេល៥ឆ្នាំ គិតពីកាលបរិច្ឆេទ ប្រកាសសាលដីកានេះ។
•សាលដីកានេះ ជំនុំជម្រះ និងប្រកាសជាសាធារណៈនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ដោយបិតផ្លូវតវ៉ា ។

 

សូមជួយស៊ែរព័ត៌មាននេះផង: